Connect with us

សុខភាព

ឆ្លងវីរុសកូវីដ-១៩ ប៉ុន្មានម៉ោង អាចចម្លងទៅអ្នកដទៃបាន?

បានផុស

នៅ

អ្នកជំងឺកូវីដ-១៩ទំនងជាអាចចម្លងវីរុសទៅអ្នកផ្សេងទៀតបាន ក្នុងរយៈពេលពីរឬបីថ្ងៃ (៤៨-៧២ ម៉ោង) មុនរោគសញ្ញាចាប់ផ្តើមលេចឡើង។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយពីសាកលវិទ្យាល័យ បូស្តុន (Boston) សហរដ្ឋអាមេរិក។

Woman Feeling Sick and Wearing Stock Footage Video (100% Royalty-free)  31008046 | Shutterstock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ JAMA Internal Medicine ក្នុងខែសីហា ឆ្នាំ២០២១ បានរកឃើញពេលវេលាឆ្លងរាលដាលនៃវីរុស បន្ទាប់ពីសិក្សាពីការចម្លងមេរោគកូវីដ-១៩ ក្នុងចំណោមអ្នកជំងឺជិត ៩ពាន់នាក់ នៅខេត្តចឺជាំង (Zhejiang) ប្រទេសចិន។

លោក Leonardo Martinez ជំនួយការសាស្ត្រាចារ្យផ្នែករោគរាតត្បាតនៅសាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ បូស្តុន បាននិយាយថា ការតាមដានរោគសញ្ញាមានសារៈសំខាន់ណាស់ក្នុងការការពារការឆ្លងមេរោគ។ ប៉ុន្តែអ្នកទើបតែឆ្លងភ្លាមៗ មិនអាចចេញរោគសញ្ញាភ្លាមៗនោះទេ ដោយចំណាយពេលតិចបំផុត ២ថ្ងៃ ​ឬយ៉ាងយូរ ១៤​ថ្ងៃ។

The virus is 100 times smaller than bacteria, and yet it is able to kill  humans.. How does it do that?! | ArabiaWeather | ArabiaWeather

ទោះបីអ្នកជំងីមិនមានរោគសញ្ញាលេចឡើងក៏ពិតមែន វានៅតែមានសមត្ថភាពរាតត្បាតទៅកាន់អ្នកដទៃ ប្រសិនបានប៉ះពាល់សំណាកដូចជា ពេលនិយាយ កណ្ដាស់ និងក្អកជាដើម។ ដូច្នេះហើយ ទើបបានជាអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ ឬអ្នកធ្លាប់ធ្វើដំណើរទៅកន្លែងមានហានិភ័យ តម្រូវឱ្យធ្វើចត្តាឡីស័កជាកំហិត។

ដោយឡែក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង អាមេរិក (CDC) បានឱ្យដឹងថា អ្នកអាចវិវត្តរោគសញ្ញាក្នុងរយៈពេលពី ២ ទៅ ១៤ ថ្ងៃ បន្ទាប់ពីការប៉ះពាល់នឹងវីរុសកូរ៉ូណា។ ប៉ុន្តែរយៈពេលនៃការចម្លងទៅអ្នកដទៃ នៅតែមិនទាន់ច្បាស់លាស់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ DeseretNews

ចុចអាន៖ អ្នកឆ្លងកូវីដ បង្ហាញរោគសញ្ញាបែបនេះក្នុងរយៈពេល៩ថ្ងៃដំបូង

ចុចអាន៖ ៤៣ម៉ោង មុនពេលចេញរោគសញ្ញា វីរុសបំប្លែងខ្លួន Delta អាចចម្លងទៅអ្នកដទៃបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម