សុខភាព
ក្រោយផឹកហើយ តើអាល់កុល បន្តនៅក្នុងខ្លួនយើងយូរប៉ុណ្ណា?
ការផឹកគ្រឿងស្រវឹង មិនត្រូវគេចាត់ទុកជារឿងល្អនោះទេ ប៉ុន្ដែមនុស្សមួយចំនួន នៅបន្ដរីករាយផឹកវា ជាមួយពួកម៉ាក ឬគ្រួសារ។ ក្រៅពីប៉ះពាល់ដល់សុខភាពខ្លួនឯងផ្ទាល់ ការផឹកគ្រឿងស្រវឹង ក៏អាចបង្កគ្រោះថ្នាក់ខាងក្រៅផងដែរ ជាពិសេសការបង្កគ្រោះថ្នាក់ចរាចរណ៍។ ដើម្បីបង្ការគ្រោះថ្នាក់បណ្ដាលមកពីការផឹកគ្រឿងស្រវឹងដូច្នេះ ដំបូងយើងគួរដឹងថា តើគ្រឿងស្រវឹង (អាល់កុល) បន្ដនៅក្នុងខ្លួនរបស់យើងបានយូរប៉ុណ្ណា មុនបើកបរ?

តាមពិតទៅ វាអាស្រ័យលើរាងកាយរបស់យើង អាចធ្វើមេតាប៉ូលិសសារធាតុអាល់កុលបានលឿនប៉ុណ្ណា។ ប៉ុន្ដែមនុស្សភាគច្រើន អាចរំលាយសារធាតុអាល់កុល កន្លះកែវ ក្នុងរយៈពេល ១ម៉ោង។ ដូច្នេះ ប្រសិនបើយើងផឹកអាល់កុល ៨០មីល្លីលីត្រ ហើយឈប់ផឹក ជាតិអាល់កុល ៥០មីល្លីម៉ែត្រ នឹងបន្ដស្ថិតនៅក្នុងខ្លួងរបស់យើងទៀត ក្នុងរយៈពេល ២ម៉ោងក្រោយ។
ជាមួយគ្នានេះ ប្រដាប់តេស្ដខ្យល់ អាចវាស់ជាតិអាល់កុលក្នុងឈាម តាមរយៈការគណនាបរិមាណអាល់កុលនៅក្នុងខ្យល់ ដែលយើងផ្លុំចូលក្នុងប្រដាប់តេស្ដខ្យល់នេះ។ នៅពេលយើងមានកម្រិតជាតិអាល់កុលក្នុងឈាម ០,០៨ នោះមានន័យថា យើងកំពុងស្ថិតនៅក្រោមឥទ្ធិពលអាល់កុល។ ប៉ុន្ដែ វាអាស្រ័យលើមនុស្សម្នាក់ៗផងដែរ ដែលមានរាងកាយ និងការទទួលឥទ្ធិពលជាតិអាល់កុលផ្សេងៗគ្នា។

យើងប្រហែលជាភ្ញាក់ផ្អើលហើយ ពេលដឹងថា ក្រោយផឹកហើយ ជាតិអាល់កុល នៅតែអាចរកឃើញរហូតដល់ ៦ម៉ោង នៅក្នុងឈាម ១២-២៤ម៉ោង នៅក្នុងទឹកនោម ដង្ហើម និងទឹកមាត់ និង ៩០ថ្ងៃ នៅក្នុងសក់៕
ចុចអាន៖វិធីហូបអាហារបួស ឲ្យមានសុខភាពល្អ ដើម្បីទទួលបានសារធាតុចិញ្ចឹមទាំងអស់

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល