សុខភាព
ពេលកំពុងប្រើថ្នាំពេទ្យ អាចប្រតិកម្មនឹងកាហ្វេ
ពេលឈឺ គ្នាយើងខ្លះនៅតែងចង់ញ៉ាំអាហារ ឬភេសជ្ជៈដែលខ្លួនធ្លាប់ញ៉ាំរាល់ថ្ងៃ ហើយគ្នាយើងមួយចំនួនរួមបញ្ចូលកាហ្វេទៅក្នុងប្រភេទអាហារនោះដែរ។ សម្រាប់មនុស្សមានសុខភាពល្អមួយចំនួន កាហ្វេ គឺអាចមានផលប៉ះពាល់អវិជ្ជមានតិចតួច ពេលផឹកក្នុងកម្រិតមធ្យម ប៉ុន្តែនៅតែផ្ដល់ផលប្រយោជន៍ដល់រាងកាយដូចគ្នា ព្រោះកាហ្វេមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។ បន្ថែមលើនេះ កាហ្វេក៏មានគុណប្រយោជន៍តិចតួចក្នុងការដុតជាតិខ្លាញ់ផងដែរ។ ប៉ុន្តែគ្នាយើងអាចនឹងមានចម្ងល់ថាតើពេលឈឺ យើងអាចផឹកកាហ្វេបានដែរឬយ៉ាងណា។
១. កាហ្វេអាចជួយផ្តល់ថាមពល
គ្នាយើងមួយចំនួនទម្លាប់ផឹកកាហ្វេពេលព្រឹកព្រោះជាតិកាហ្វេអ៊ីនជួយដាស់ស្មារតី។ អ្នកផឹកកាហ្វេមួយចំនួនជឿថាផលប្រយោជន៍ចម្បងរបស់កាហ្វេគឺជួយបង្កើនថាមពលដល់ខ្លួន ដូចនេះហើយអ្នកទាំងនោះជ្រើសរើសផឹកកាហ្វេពេលខ្លួនឈឺក៏មាន។ នៅពេលឈឺយើងអាចមានអារម្មណ៍ថាហត់ កាហ្វេអាចជួយយើងឲ្យទៅធ្វើការ ឬទៅសាលាបាន។ ប្រសិនជាយើងមានត្រឹមជំងឺផ្ដាសាយស្រាល កាហ្វេអាចជួយអ្នកឲ្យបំពេញកិច្ចការប្រចាំថ្ងៃបានដោយមិនមានផលប៉ះពាល់ផ្សេងៗ។
២. កាហ្វេអាចធ្វើឲ្យខ្វះជាតិទឹក និងរាករូស
គ្នាយើងក៏ត្រូវដឹងដែរថាកាហ្វេក៏អាចមានផលប៉ះពាល់អវិជ្ជមាន។ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេគឺមានប្រសិទ្ធភាពបញ្ចុះនោមមានន័យថាបញ្ចេញជាតិទឹកពីរាងកាយតាមរយៈលាមក ឬទឹកនោម។
សម្រាប់មនុស្សមួយចំនួន កាហ្វេអាចបង្កឲ្យមានការខ្វះជាតិទឹកដោយសារការរាករូស ឬនោមច្រើននេះឯង។ ប៉ុន្តែការសិក្សាមួយចំនួនបានកត់សម្គាល់ថាការញ៉ាំជាតិកាហ្វេអ៊ីនក្នុងកម្រិតល្មម (ពីរទៅបីពែងក្នុងមួយថ្ងៃ) មិនមានប៉ះពាល់ដល់តុល្យភាពសារធាតុរាវក្នុងរាងកាយទេ។ ម៉្យាងទៀត អ្នកផឹកកាហ្វេរាល់ថ្ងៃមានភាគរយខ្ពស់ក្នុងការស៊ាំនឹងប្រសិទ្ធភាពបញ្ចុះនោមនេះដែលមិនមានបង្កបញ្ហាខ្វះជាតិទឹកទេ។
បើសិនយើងមានអាការៈក្អួតចង្អោរ រាករូស ផ្តាសាយធ្ងន់ធ្ងរ ឬពុលអាហារ អ្នកគួរចៀសវាងផឹកកាហ្វេ តែត្រូវផឹកភេសជ្ជៈណាដែលជួយបំពេញជាតិទឹកដល់រាងកាយមានដូចជាទឹក ភេសជ្ជៈកីឡា និងទឹកផ្លែឈើជាដើម ជាពិសេសសម្រាប់អ្នកដែលមិនទម្លាប់ផឹកកាហ្វេរាល់ថ្ងៃ។ អ្នកផឹកកាហ្វេរាល់ថ្ងៃអាចបន្តផឹកបានដោយមិនមានហានិភ័យក្នុងខ្វះជាតិទឹកពេលអ្នកឈឺទេ។
៣. កាហ្វេអាចប៉ះពាល់ដល់ដំបៅក្រពះ
កាហ្វេគឺមានជាតិអាស៊ីដ ដូចនេះអាចប៉ះពាល់ដល់ក្រពះសម្រាប់អ្នកមានបញ្ហាដំបៅក្រពះ ឬបញ្ហាប្រព័ន្ធរំលាយអាហារទាក់ទងនឹងអាស៊ីដ។ ការសិក្សាទៅលើមនុស្សដែលមានដំបៅក្រពះ៣០២នាក់ បានបង្ហាញថាជាង៨០%នៃអ្នកចូលរួមមានអាការៈឈឺពោះ និងរោគសញ្ញាផ្សេងទៀតក្រោយផឹកកាហ្វេ។
ទំនាក់ទំនងរវាងការផឹកកាហ្វេ និងដំបៅក្រពះនេះគឺភាគច្រើនមិនទាក់ទងគ្នានោះទេ។ ប៉ុន្តែប្រសិនជាយើងសម្គាល់ថាកាហ្វេបង្ក ឬធ្វើឲ្យដំបៅក្រពះកាន់តែធ្ងន់ធ្ងរ យើងគួរចៀសវាងផឹកកាហ្វេ។
៤. កាហ្វេមានប្រតិកម្មជាមួយនឹងថ្នាំ
កាហ្វេក៏មានប្រតិកម្មជាមួយថ្នាំមួយចំនួនដែរ ហេតុនេះហើយយើងគួរចៀសវាងញ៉ាំកាហ្វេប្រសិនជាយើងកំពុងប្រើប្រាស់ថ្នាំ។ ជាពិសេស សារធាតុកាហ្វេអ៊ីនអាចជួយបង្កើនប្រសិទ្ធភាពរបស់ថ្នាំមួយចំនួន ដូចជាថ្នាំ Pseudoephedirne (sudafed) ដែលគេច្រើនប្រើក្នុងការព្យាបាលកាត់បន្ថយរោគសញ្ញាផ្ដាសាយ និងគ្រុនរងារ។ កាហ្វេក៏អាចមានប្រតិកម្មអន្តរកម្មជាមួយនឹងពពួកថ្នាំផ្សះ(អង់ទីប៊ីយ៉ូទិក) មួយ ចំនួនដែលគ្រូពទ្យឲ្យប្រើ ក្នុងករណីមានការបង្ករោគដោយបាក់តេរីប្រភេទណាមួយ។
ចំពោះអ្នកដែលផឹកកាហ្វេរាល់ថ្ងៃអាចធន់នឹងថ្នាំទាំងនេះ នៅពេលផឹកកាហ្វេ ដោយរាងកាយរបស់យើងស៊ាំនឹងឥទ្ធិពលរបស់កាហ្វេ។ ប៉ុន្តែយកល្អយើងគួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងផឹកកាហ្វេអំឡុងពេលប្រើប្រាស់ថ្នាំ។
សរុបមក យើងអាចផឹកកាហ្វេបានប្រសិនជាយើងមានអាការៈត្រឹមផ្តាសាយស្រាល ប៉ុន្តែបើយើងមានអាការៈក្អួតចង្អោរ ឬរាករូសគួរចៀសវាងការផឹកកាហ្វេព្រោះកាហ្វេអាចធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរ។ យើងក៏គួរបន្ថយការផឹកកាហ្វេបើមានបញ្ហាដំបៅក្រពះ។ ជាពិសេសចំពោះគ្នាយើងដែលប្រើប្រាស់ថ្នាំ pseudoephedrine ឬ ថ្នាំផ្សះដែលអាចមានប្រតិកម្មនឹងជាតិកាហ្វេអ៊ីនក៏គួរចៀសវាងការផឹកកាហ្វេដែរ ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hello Krupet
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង