សុខភាព
បរិភោគអាហារទាំងនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់សរសៃឈាមខួរក្បាល
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺជាមូលហេតុចម្បងទីមួយនៃ ពិការភាព នៅទូទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ ក្នុងរវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះប្រហែល ៤០ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើង ១០០ភាគរយ នៅបណ្តាលប្រទេស ដែលមានចំណូលទាប និងមធ្យម។
ដោយសារតែជំងឺនេះ ភាគច្រើន អាចមានសភាពធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់ ឬក៏បន្សល់នូវភាព ពិការច្រើន ទោះបី បច្ចុប្បន្ននេះមានការព្យាបាលដោយបច្ចេកវិទ្យាទំនើបៗក៏ដោយ ទើបមានការសិក្សាស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកវិធីបង្ការកុំឲ្យកើតមានជំងឺនេះ។ កត្តាដែលអាចបង្ការជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដែលយើងគ្រប់គ្នាអាចអនុវត្តបាន គឺ ការផ្លាស់ប្តូរទម្លាប់មួយចំនួន ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង(Lifestyle change)។

ក) របបអាហារដែលយើងទទួលទានរាល់ថ្ងៃ៖
– ត្រូវពិសាអាហារដែលមានជាតិអំបិលតិចបំផុត
– ពិសាបន្លែ និងផ្លែឈើឲ្យបានច្រើនមុខ
– ត្រូវបញ្ចូលគ្រាប់ធញ្ញជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង។

វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយជំងឺ Stoke នេះ ដោយការទទួលទានអាហារសុខភាព(Healthy diet) អាចកាត់បន្ថយហានិភ័យនេះបានដោយតាមរយៈ ការការពារជំងឺមួយចំនួនដូចជា:
– ជំងឺលើសឈាម
– ជំងឺទឹកនោមផ្អែម
– លើសជាតិខ្លាញ់
– ជំងឺធាត់
– និងជំងឺសរសៃឈាមបេះដូងជាដើម ល…
ខ) តើត្រូវធ្វើលំហាត់ប្រាណបែបណា ទើបគ្រប់គ្រាន់និងត្រឹមត្រូវ?
ការធ្វើលំហាត់ប្រាណ គឺអាចកាត់បន្ថយជំងឺលើសឈាម និងមូលហេតុបង្កផ្សេងៗទៀត នៃជំងឺសរសៃឈាម។ យើងត្រូវធ្វើលំហាត់ប្រាណឲ្យបានយ៉ាងតិច ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ និងម្ដងៗមានរយៈពេលយ៉ាងតិច ៣០នាទី។

គ) កត្តាផ្សេងៗទៀត ដែលយើងត្រូវយកចិត្តទុកដាក់មានដូចជា៖
– ត្រូវរក្សាលំនឹងទម្ងន់ឲ្យបានសមស្រប
• បុរស: រង្វង់ចង្កេះកុំឲ្យលើសពី ៩០ សង់ទីម៉ែត្រ
• នារី: រង្វង់ចង្កេះកុំឲ្យលើសពី ៨០ សង់ទីម៉ែត្រ
• BMI: សូមឲ្យតិចជាង ២៣គីឡូក្នុងមួយម៉ែត្រការ៉េ (< 23 Kg/m2)
– ត្រូវអញ្ជើញពិនិត្យ និងព្យាបាល ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ និងជំងឺបេះដូងនិងសរសៃឈាមឲ្យបានត្រឹមត្រូវជាមួយវេជ្ជបណ្ឌិតជំនាញ។

សរុបសេចក្តីមក ដើម្បីជៀសវាងពីជំងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នា គប្បីថែរក្សាសុខភាពយើងឲ្យបានល្អ និងត្រូវធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយនិងក្រុមវេជ្ជបណ្ឌិតជំនាញ៕
អត្ថបទ៖ រស្មី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ