សុខភាព
ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ
យើងគ្រប់គ្នាគួរយល់ និងស្គាល់នូវប្រភេទនៃការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ។
ក) ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារចែកចេញជា ពីរប្រភេទៈ
១-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងលើ (តាមមាត់) គឺគិតចាប់ពីដើមបំពង់អាហារផ្នែកខាងលើ ឆ្លងកាត់តាមក្រពះរហូតដល់ដើមពោះវៀនតូច។

២-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងក្រោម គឺគិតពីដើមពោះវៀនតូច ឆ្លងកាត់តាមពោះវៀនធំ រហូតដល់ទ្វារធំ (រន្ធគូទ)។
ខ) សភាពនៃការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ៖
១-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងលើ មានលក្ខណៈជា៖
– ការក្អួតឈាមខ្មៅ ដុំៗ
– ឈាមខ្មៅលាយចំណីអាហារ
– រឺក៏ឈាមស្រស់ៗ ច្រើន ឬ តិច ទៅតាមការក្អួត។

បញ្ជាក់៖ ជាទូទៅការធ្លាក់ឈាមខាងលើ ក៏អាចជំរុញឲ្យឈាមមានការធ្លាក់មកតាមបាតដែរ ដោយភាគច្រើនលាមកមានពណ៌ខ្មៅ ឬ ខ្មៅលាយឈាមក្រហម(ករណីនេះបណ្ដាលមកពីរលាកដំបៅបំពងអាហារ ក្រពះ និងដើមពោះវៀនតូច ឬ ដុះសាច់ក្នុងបំពង់អាហារ ដុះសាច់ក្រពះ ដើមពោះវៀនតូច ឬ រហែកសាច់ដុំបំពង់អាហារ បែកសរសៃឈាមបំពង់អាហារ បែកសរសៃឈាមក្នុងបាតក្រពះ)។
២-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងក្រោម វាស្ដែងចេញជា៖
– ឈាមស្រស់ៗ (លាមក លាយឈាមស្រស់)
– ជួនកាល ក្នុងលាមកក៏មានឈាមខ្មៅផងដែរ ការធ្លាក់ឈាមប្រភេទនេះ គេគិតថាបណ្ដាលមកពី ពោះវៀនមានរលាកដំបៅ ដុំសាច់ មានថ្នក់ពោះវៀន រហែកសាច់ដុំរន្ធគូទ ឬ មានឬសដូងបាត។
គ) រាល់ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងលើ ឬ ខាងក្រោម អ្នកជំងឺ ត្រូវបានទទួលការពិគ្រោះ ពិនិត្យជាមួយគ្រូពេទ្យឯកទេសថ្លើម ក្រពះ ពោះវៀន ដើម្បីវាយតម្លៃ ពីសភាពនៃការធ្លាក់ឈាម តើគួរត្រូវឆ្លុះក្រពះ ពោះវៀន ឬ ពិនិត្យឬសដូងបាត ដើម្បីធ្វើការកំណត់រោគវិនិច្ឆ័យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺអោយជៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។

“បើបងប្អូនមានបញ្ហា ឬសញ្ញាដូចខាងលើ សូមមេត្តាឆាប់រួសរាន់មកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជាមួយក្រុមគ្រូពេទ្យដែលមានជំនាញឯកទេស និងបទពិសោធន៍ខ្ពស់ រួមជាមួយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗសមស្របទៅនឹងស្ថានភាពជំងឺនៅផ្នែកក្រពះ-ពោះវៀន មន្ទីរពេទ្យកាល់ម៉ែត ដើម្បីការជួយសង្គ្រោះជីវិត ប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពខ្ពស់”៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?