សុខភាព
ពិនិត្យមើល! ក្រោយភ្ជុំមួយសប្តាហ៍ បើមានអាការទាំងនេះ ប្រញប់ទៅធ្វើតេស្តរកកូវីដ
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ ពលរដ្ឋមួយចំនួនបានធ្វើដំណើរទៅលេងស្រុកកំណើត និងរមនីយដ្ឋានកម្សាន្តនានា ខណៈការជួបជុំគ្នាហាក់ខ្វះការប្រុងប្រយ័ត្ន ដោយមានការប្រមូលផ្តុំគ្នាច្រើនកុះករពេក មិនមានអនុវត្តវិធានការ “៣ការពារ ៣កុំ” ដែលនេះក៏ជាឱកាសនាំឱ្យមានការឆ្លងវីរុសកូវីដ-១៩ ដោយពុំដឹងខ្លួន។

ដូច្នេះ ក្រោយត្រឡប់មកផ្ទះ ឬវិលចូលកន្លែងការងារវិញ ស្ថិតក្នុងចន្លោះពី ៧-១៤ ថ្ងៃ សូមពលរដ្ឋតាមដានសុខភាពខ្លួនឯងឱ្យមែនទែន ប្រសិនមានអាការមិនស្រួល សូមផ្អាកធ្វើដំណើរចេញក្រៅសិន ឬបើមានរោគសញ្ញាដូចខាងក្រោម សូមទាក់ទងទៅអាជ្ញាធរ ដើម្បីធ្វើតេស្ត និងព្យាបាល។

ករណីអ្នកឆ្លងវីរុសកូវីដ-១៩ កម្រិតស្រាល អ្នកអាចមានរោគសញ្ញាដូចជំងឺផ្ដាសាយដែរដូចជា ក្អកស្ងួត និងគ្រុនក្ដៅ ប៉ុន្តែ កម្ដៅអាចឡើងមិនដល់ ៣៧,៨ អង្សាសេទេ ហើយពេលខ្លះអាចក្អកតិចតួច ឬមិនក្អកសោះតែម្ដង។ ក្រៅពីនេះ អ្នកជំងឺអាចមានរោគសញ្ញាដូចជា ហិតមិនដឹងក្លិន ឬញ៉ាំមិនដឹងរសជាតិ ល្វើយ អស់កម្លាំង ឈឺសាច់ដុំ ឬឈឺក្បាល ឈឺក តឹងច្រមុះ ឬហៀរសម្បោរ។

ក្រោយសង្កេតឃើញខ្លួនឯងមានរោគសញ្ញាមួយចំនួន ក្នុងចំណោមរោគសញ្ញាដែលបានរៀបរាប់ខាងលើ សូមកុំទុកយូរ ឆាប់ប្រញាប់ស្វែងរកការធ្វើតេស្ត ឬទំនាក់ទំនងទៅលេខទូរសព្ទ ១១៥ ដើម្បីទទួលបានព័ត៌មានលម្អិត៕
អត្ថបទ៖ សន្យា
ចុចអាន៖ អ្នកឆ្លងកូវីដមាន ៤កម្រិត គួរចំណាំអាការខ្លួនឯង ស្រួលស្វែងរកការព្យាបាល
ចុចអាន៖ ឆ្លងវីរុសកូវីដ-១៩ ប៉ុន្មានម៉ោង អាចចម្លងទៅអ្នកដទៃបាន?

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង