សុខភាព
ស្រីៗពាក់អាវទ្រនាប់គេងពេលយប់ ប៉ះពាល់អ្វីខ្លះ?
គ្នាយើងមួយចំនួនតែងតែគិតថាការពាក់អាវក្នុងពេលគេងអាចមិនមានអ្វីកើតឡើងចំពោះសុខភាពនោះទេ តែតាមពិតទៅការពាក់អាចទ្រនាប់ពេលគេងយប់ក៏អាចមានផលមិនល្អចំពោះសុខភាពមួយចំនួនដែរ ដែលស្រដីៗយើងអាចពិចារណាបាន។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការគេងមិនពាក់អាវក្នុង និងផលប៉ះពាល់នៃការពាក់អាវក្នុងពេលគេង។
ផលប៉ះពាល់ពីការពាក់អាវក្នុងគេង
១. ធ្វើឲ្យឈាមដំណើរការមិនប្រក្រតី
ប្រសិនបើអាវក្នុងរបស់យើងតឹងនោះអាចនឹងរឹតសង្កត់លើចរន្តឈាម ហើយអាចប្រឆាំងនឹងស្បែកធ្វើឱ្យសាច់ទ្រូងរបស់យើងឡើងតឹង។ ការពាក់អាវក្នុងរឹតខ្លាំងក៏អាចធ្វើឲ្យរារាំងលំហូរឈាមទៅកាន់សរសៃប្រសាទនៅក្នុងដៃរបស់យើង និងរាងកាយថែមទៀតផង។ ការពាក់អាវរឹបខ្លាំង ក៏អាចរារាំងមិនឲ្យឈាមរត់ទៅដល់ជាលិកាដើមទ្រូង និងធ្វើឲ្យចរន្តឈាមខ្សោយនាំឱ្យវិលមុខនិងរមួលសាច់ដុំ។
២. រំខានដល់ការគេង និងរលាកស្បែក
យើងប្រហែលជាដឹងហើយថាការគេងក្នុងសំលៀកបំពាក់ដែលតូចជាងខ្លួនពិតជាអាចធ្វើឲ្យយើងពិបាកក្នុងការគេង ហើយការពាក់អាវក្នុងពេលគេងដោយភាពរឹតតឹងក៏ដូចគ្នាដែរ។ ក្រៅពីការរំខាន អាចទ្រនាប់ក៏អាចធ្វើឲ្យស្បែកយើងរលាក ដោយសារតែទំពក់ និងខ្សែនៃអាវរឹបទៅលើផ្ទៃស្បែកដែលអាចបង្កឱ្យមានការឈឺចាប់ និងរលាកផងដែរ។
៣.ធ្វើឲ្យស្បែកឡើងខ្មៅ
ស្បែកឡើងខ្មៅមកពីការកើនឡើងកម្រិតមេឡានីននៅក្នុងរាងកាយរបស់យើង។ សារធាតុពណ៌មេឡានីនកំណត់ស្បែករបស់យើង ក្នុងស្រទាប់ខាងក្រៅនៃស្បែក។ ការពាក់អាវក្នុងនៅពេលយប់អាចបង្កើតការកកិត ដែលជាការផលិតមេឡាណូស៊ីតនិងបង្កើតចំណុចខ្មៅ និងធ្វើឲ្យពណ៌ស្បែកមិនស្មើគ្នា។
៤. បង្កើនការឆ្លងមេរោគផ្សិត និងផ្លាស់ប្ដូររូបរាងទ្រូង
ក្នុងបរិយាកាសក្ដៅយើងបែកញើស នោះអាវក្នុងយើងនឹងសើមហើយហប់ ដែលអាចបង្កើតជាការបង្ករោគផ្សិត។ មូលហេតុដែលល្អនោះយើងគួរតែចៀសវាងការពាក់អាវក្នុងនៅពេលគេង ប្រសិនបើអាកាសធាតុក្ដៅ។ ម្យ៉ាងវិញទៀត តាមការសិក្សាបង្ហាញថាការពាក់អាវក្នុងនៅពេលយប់ជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធ ឡាំហ្វាទិច ដែលយកជាតិពុលចេញពីសុដន់យើងតាមរយៈកូនកណ្ដុរនៅក្រោមក្លៀក។ ការពាក់អាវរឹប ឬដែលមានខ្សែរឹបអាចរារាំងប្រព័ន្ធ ឡាំហ្វាទិច មិនឱ្យហូរ និងរាំរាំងការច្រោះជាតិពុលដែលជាហេតុអាចធ្វើឱ្យយើងងាយកើតអាការហើម និងរលាកសុដន់រ៉ាំរ៉ៃផងដែរ។
អត្ថប្រយោជន៍នៃការមិនពាក់អាវក្នុងគេងយប់
អ្នកជំនាញណែនាំពីអត្ថប្រយោជន៍ទាក់ទងនឹងការគេងមិនពាក់អាវក្នុង មានដូចជា៖
១.ដកដង្ហើមស្រួលជាងពេលពាក់
នៅពេលដែលគេងផ្លូវដង្ហើមផ្នែកខាងលើរាងចង្អៀត ដែលធ្វើឱ្យខ្យល់ពិបាកទៅដល់សួត។ ការស្លៀកពាក់តឹងៗ អាចធ្វើឲ្យចលនាខ្យល់នៅក្នុងទ្រូងពិបាកដំណើរការ ដោយរឹបតឹងខ្លាំងធ្វើឲ្យឆ្អឹងជំនីរមិនអាចពង្រីកបានពេញលេញ និងដោយសេរី។ ការពាក់អាវក្នុងគេងអាចធ្វើឲ្យយើងមានអារម្មណ៍ថាហត់ និងទទួលយកអុកស៊ីសែនមិនបានគ្រប់គ្រាន់។ ប្រសិនបើយើងគេងដោយមិនពាក់អាវក្នុងនោះអាចនឹងល្អជាងការដែលពាក់អាវក្នុងគេង។
២.អនាម័យកាន់តែប្រសើរ
ការគេងដោយពាក់អាវក្នុងក្នុងអាកាសធាតុក្ដៅអាចធ្វើឱ្យបែកញើសខ្លាំង។ ការបែកញើសនៅក្នុងអាវទ្រនាប់ក៏ជាហេតុនាំឱ្យមាន ក្លិនខ្លួននិងកើតមុន។ ដើម្បីឱ្យស្បែកបានស្អាតគួរជៀសវាងការពាក់អាវក្នុងនៅពេលគេង។
៣.ការពារពីការមានរបួស
អាវក្នុងក៏ជាមូលហេតុបង្កឲ្យមានរបួសស្រាលដែរ។ ដោយសារតែ ទំពក់និងខ្សែរឹបទៅលើស្បែកយើងនិងបណ្ដាលឲ្យស្បែកឡើងក្រហម និងក្រហាយ។ គ្នាយើងគួរតែដោះអាវក្នុងចេញមុនពេលចូលគេងដើម្បីការពារពីបញ្ហានេះ។
៤.ការពារស្បែកឡើងស្នាមខ្មៅ
ការពាក់អាវដែលរឹប ឬអាវក្នុងរឹបខ្លាំងអាចនិងបន្សល់ស្នាមនៅលើស្បែកយើង។ គ្នាយើងដែលឧស្សាហ៍ពាក់អាវក្នុងពេលគេងនិងបង្កឲ្យមានសញ្ញាបែបនេះក្លាយជាអចិន្ត្រយ៍។ គួរតែជ្រើសយកអាវរលុងដើម្បីឱ្យស្បែកបានធូរពីការរឹបបន្តឹង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បញ្ឈប់ទម្លាប់ ៥ នេះ បើមិនចង់មានគ្រោះថ្នាក់ អំឡុងពេលមករដូវ
ចុចអាន៖ ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ