Connect with us

សុខភាព

របបអាហារគួរហូប អាចកាត់បន្ថយហានិភ័យ កើតជំងឺមហារីក

បានផុស

នៅ

ទោះ​បី​ជា​មិន​មាន​អាហារ​ជាក់​លាក់​ តែ​មួយ​មុខ​ណា​មួយ​អាច​ប្រឆាំងនឹង​​ជំងឺ​មហារីក​បាន​មែន តែ​ការ​មាន​របប​អាហារ​ចម្រុះ​មុខ​ដោយ​បន្លែ ផ្លែ​ឈើ និង​គ្រាប់ធញ្ញជាតិបញ្ចូល​គ្នា ជា​វិធី​សាស្រ្ត​ល្អ​មួយ​ក្នុង​ការ​ការ​ពារ​យើង​ពី​ហានិភ័យ​កើត​ជំងឺ​មហារីក​​។

ចង់​កាត់​បន្ថយ​ហានិភ័យ​កើតជំងឺ​កាច​សាហាវ​មួយ​នេះ គួរ​ពិចារណា​របប​អាហារ​ដូច​ខាង​ក្រោម​នេះ​៖​

១. របប​អាហារ​មាន​បន្លែ ផ្លែឈើ​ចម្រុះ​

បន្លែ និង​ផ្លែ​ឈើ គឺ សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ ដែល​ត្រូវ​គេ​គិត​ថា​អាច​មាន​សមត្ថ​ភាព​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​។ ការ​ញ៉ាំ​អាហារ​ដូច​ជា​បន្លែ និង​ផ្លែ​ឈើ​ច្រើន នឹង​ធ្វើ​ឲ្យ​យើង​មិន​សូវ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​។ ជំនួយ​ឲ្យ​ការ​ញ៉ាំ​អាហារ​សម្បូរ ដោយ​ស្ករ​កែច្នៃ យើង​គួរ​ងាក​មក​ញ៉ាំ​ផ្លែ​ឈើ​​វិញ សម្រាប់​អាហារ​សម្រន់​។

របប​អាហារ​សម្ពូរ​ដោយ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្លែឈើ ជា​ប្រភេទ​អាហារ​គេ​ជឿ​ថា​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​​។

២. ញ៉ាំ​តែ​បៃតង​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែ​បៃ​តង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​​អាច​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​របប​អាហារ​​ប្រឆាំង​នឹង​​ជំងឺ​មហារីក​។ ​តែ​បៃ​តង​ទំនង​ជា​អាច​ជួយ​ការ​ពារ​ជំងឺ​មហារីក​ថ្លើម សុដន់ លំពែង សួត បំពង់​អាហារ និង​ស្បែក​។ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថាសារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា​ epigallocatechin-3 gallate នៅ​ក្នុង​តែ​បៃ​តង ​អាច​មាន​សកម្មភាព​ប្រឆាំង​អង់ហ្សីម​បង្ក​ការលូតលាស់​មហារីក​។ ក្នុង​តែ​បៃតង​មួយ​ពែង មាន​ផ្ទុក​គ្រឿង​ផ្សំ​សារធាតុ​ប្រឆាំង​ដុំសាច់​ចន្លោះ​ពី​១០០​ទៅ​២០០​​មិល្លីក្រាម​។

៣. ញ៉ាំ​ប៉េង​បោះ​ឲ្យ​បាន​ច្រើន​

ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopene នៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ អាច​ថា​មាន​គុណ​ប្រយោជន៍​ខ្ពស់​ជាង beta-carotene ,alpha-carotene និង​វីតាមីន​E ផង​។ សារធាតុ lycopene ជា​ប្រ​ភេទ​អាហារ​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក ដែល​អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​ដូច​ជា​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ និង​មហារីក​សួត​។

៤. ខ្ទឹម​ស និង​ខ្ទឹម​បារាំង

ការ​សិក្សា​បាន​រក​ឃើញ​ថា​ខ្ទឹមស និង​ខ្ទឹម​បារាំង ​អាច​មាន​សមត្ថភាព​បញ្ឈប់​ព័ត៌មាន​​របស់​សារធាតុ​បង្ក​ជំងឺ​មហារីក​នៅ​ក្នុង​រាង​កាយ​ ពិសេស​នៅ​ពោះវៀនធំ ថ្លើម និង​សុដន់​។ នៅ​ក្នុង​ខ្ទឹម​បារាំង និង​ខ្ទឹម​ស ត្រូវ​គេ​ដឹង​ថា​មាន​ផ្ទុក​សារធាតុ​ស្ពាន់ធ័រ​សកម្ម ដែល​អាច​ការពារ​ជំងឺ​មហារីក​បាន​។

៥. ញ៉ាំ​ត្រី​

ខ្លាញ់​​នៅ​ក្នុង​ត្រី​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូនមេហ្គា៣ ដែល​អាស៊ីដ​ខ្លាញ់​ប្រភេទ​នេះ មាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​។ បើ​សិន​ជា​គ្នា​យើង​មិន​សូវ​មាន​ទម្លាប់​ញ៉ាំ​ត្រី​ទេ គួរ​ចាប់​ផ្ដើម​ពី​ពេល​នេះ​ទៅ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ជំងឺមហារីក ៥​ ប្រភេទ ច្រើនកើតលើកុមារតូចៗ

ចុចអាន៖ជឿអត់​បើ​​ប្រាប់​ថា ប្រភេទ​អាហារ​យើង​ញ៉ាំ ប៉ះពាល់​ដល់​អារម្មណ៍យើង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម