Connect with us

សុខភាព

ទើបចាក់វ៉ាក់សាំង Sinovac ដូសជំរុញរួច បានធ្វើរឿងទាំង ៤នេះឬនៅ?

បានផុស

នៅ

ការព្រងើយកន្តើយចំពោះវិធានការមួយចំនួន បន្ទាប់ពីចាក់វ៉ាក់សាំងការពារកូវីដ-១៩ នឹងបណ្ដាលឱ្យថ្នាំបង្ការនេះមិនអាចឆ្លើយតបពេញលេញលើសរីរាង្គរបស់អ្នកនោះទេ។ ហេតុនេះបានជាអ្នកចាក់វ៉ាក់សាំងគ្រប់គ្នាត្រូវដឹងអំពីប្រការគួរធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដរួចទាំង៣លើក ដើម្បីជាជំនួយដល់ប្រព័ន្ធភាពស៊ាំក្នុងការពន្លឿនល្បឿនបង្កើតអង់ទីគ័រការពាវីរុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ពុំមានចេញសេចក្ដីណែនាំពាក់ព័ន្ធនឹងការទទួលទានអាហារ ព្រមទាំងសកម្មភាពចាំបាច់មួយចំនួនដែលត្រូវធ្វើ ដូចកាលចាក់ពីរដូសដំបូង ប៉ុន្តែគោលការណ៍សុខភាពសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំនៅតែចាំបាច់បន្តអនុវត្ត។

១. ផឹកទឹកឱ្យបានច្រើន

ក្រោយចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ មនុស្សភាគច្រើននឹងមានអាការមិនស្រួល ឬក្ដៅខ្លួន ដែលប្រការនេះជាហេតុបណ្ដាលឱ្យរាងកាយខ្វះជាតិទឹក។ ដូច្នេះអ្នកដែលមិនទម្លាប់ផឹកទឹកច្រើន (២លីត្រ) ត្រូវបញ្ចូលជាតិទឹកឱ្យបានគ្រប់គ្រាន់ ពុំនោះទេរាងកាយនឹងខ្សោះខ្សោយ ពិបាកដល់ប្រព័ន្ធភាពស៊ាំធ្វើការជាមួយវ៉ាក់សាំង។

២. គេងឱ្យបានគ្រប់គ្រាន់

បើយោងសម្ដីតាមវេជ្ជបណ្ឌិត Michael Thorpy សាស្រ្តាចារ្យផ្នែកសរសៃប្រសាទមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅញូយ៉ក បានអះអាងថា ក្រោយទទួលវ៉ាក់សាំង មិនថាដូសទីប៉ុន្មានទេ ត្រូវតែគេងឱ្យបានយ៉ាងហោច ៧ម៉ោង ទៅ ៨ម៉ោង។ ការអត់ងងុយឬខំធ្វើការដល់យប់ជ្រៅ បន្ទាប់ពីចាក់វ៉ាក់សាំងរួច នឹងមិនផ្ដល់ផលល្អដល់ការបណ្ដុះអង់ទីគ័រឡើយ។

៣. ទទួលទានអាហារជីជាតិ

ដើម្បី​បង្កើន​ភាព​ស៊ាំ​ក្នុង​រាងកាយបានរហ័ស ​ជួយ​ប៉ូវ​កម្លាំង និងជួយ​កាត់បន្ថយ​ការឈឺចាប់​ព្រមទាំង​រលាក​ក្រោយ​ពេល​ចាក់វ៉ាក់សាំងដូសទី៣រួច​ គួរហូប​ស៊ុបឱ្យបានច្រើន ​មិន​ថា​​ជា​ស៊ុប​សាច់មាន់ ត្រី ​ជ្រូក ​សាច់​គោ​ ឬស៊ុបន្លែឡើយ សុទ្ធតែផ្ដល់ផលល្អទាំងអស់។ នេះបើតាមដំបូន្មានរបស់ CDC អាមេរិក។ ក្រៅពីនោះ បន្លែបៃតង និងគ្រាប់ធញ្ញជាតិ ក៏សុទ្ធសឹងផ្ដល់ផលវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំផងដែរ។

៤. ធ្វើលំហាត់ប្រាណខ្លះ

ការហាត់ប្រាណតិចតួច ក្រោយពីចាក់វ៉ាក់សាំងដូសទី១ ទី២​ ឬទី៣ ពុំមានផលប៉ះពាល់អ្វីនោះទេ ។ ការធ្វើលំហាត់ប្រាណស្រាលៗនាំឱ្យបែកញើស ហុចផលកាន់តែប្រសើរទៅលើប្រសិទ្ធភាពនៃថ្នាំបង្ការ។ នេះបើតាមការអះអាងរបស់លោក David Wyles, MD អ្នកឯកទេសខាងជំងឺឆ្លងនិងជាប្រធាននៅមជ្ឈមណ្ឌល Denver Health សហរដ្ឋអាមេរិក៕

អត្ថបទ៖ សន្យា

ចុចអាន៖ នេះជាមូលហេតុដែល វ៉ាក់សាំងដូសជំរុញ មានសារសំខាន់ បញ្ឈប់ការឆ្លងកូវីដ

ចុចអាន៖ ចាក់វ៉ាក់សាំង Sinovac ដូសជំរុញរួចថ្មីៗ ៤ចំណុចនេះ ត្រូវតែចៀសវាងឱ្យបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច២ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង២ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ៩ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម