សុខភាព
នេះហើយមូលហេតុ ប្រុសៗរៀបការរាប់ឆ្នាំ តែគ្មានកូន
ការយូរឆ្នាំហើយ នៅមិនទាន់មានកូននឹងគេ អាចមកខាងពីខាងប្រុស ឬខាងស្រី។ “Hello គ្រូពេទ្យ” នឹងប្រាប់កត្តា ៣ យ៉ាង ធ្វើឲ្យប្រុសៗ ទោះប្រឹងយ៉ាងណានៅតែគ្មានកូន។

១- កត្តាវេជ្ជសាស្រ្ដ
បញ្ហាធ្វើឲ្យប្រុសៗមិនអាចមានកូនបាន គឺជាបញ្ហាកើតលើពងស្វាស រួមមាន Varicocele (រីកសរសៃវ៉ែនក្នុងពងស្វាស) ឬពងស្វាសមិនធ្លាក់ (ពងទក) ជាដើម។ ករណីរីកសរសៃវ៉ែនក្នុងពងស្វាស អាចធ្វើឲ្យគុណភាពមេជីវិតឈ្មោលធ្លាក់ចុះ ខណៈបញ្ហាពងទកវិញ អាចធ្វើឲ្យប្រុសៗប្រឈមបញ្ហាអត់មានកូនដូចគ្នា។
កត្តាជំងឺនាំឲ្យប្រុសៗមិនអាចមានកូនបាន គឺការបង្ករោគ ឬកើតកាមរោគ ដូចជា ប្រមេះ អេដស៍ ឬរលាកនៅក្រពេញខាងលើពងស្វាស (Epididymitis) ក៏ដូចជារលាកពងស្វាស (Orchitis)។ បញ្ហាមួយទៀតដែលអាចធ្វើឲ្យខូចមេជីវិតឈ្មោល គឺអាចដោយសារអង់ទីករក្នុងរាងកាយយើងជាអ្នកវាយប្រហារផ្ទាល់ បញ្ហាមានដុំសាច់មហារីក ជាដើម ដែលសុទ្ធសឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធបន្តពូជបុរស។
នៅមានបញ្ហាមួយចំនួនទៀត ដូចជា ភាពមិនប្រក្រតីនៅក្នុងបំពង់បង្ហូរទឹកកាម បណ្ដាលមកពីការវះកាត់ ក្រោយការឆ្លងរោគ មានគ្រោះថ្នាក់ ឬកើតមកមានបញ្ហាពីកំណើត បញ្ហាលំហូរទឹកកាមត្រលប់ឡើងទៅក្នុងប្លោកនោម កត្តាអតុល្យភាពអ័រម៉ូន (កង្វះអរម៉ូនតេស្តូតេរ៉ូន) បញ្ហាពេលរួមភេទ និងអាចដោយសារជំងឺរលាកពោះវៀន (Celiac disease) ផងដែរ។
២- កត្តាបរិស្ថាន
បរិស្ថាន ក៏ចូលរួមជាកត្តាបង្កមួយចំពោះបញ្ហាអត់កូនលើមនុស្សប្រុសដូចគ្នា។ អ្នកវិទ្យាសាស្ត្រលើកឡើងថា នៅពេលយើងប៉ះពាល់ជាមួយបរិស្ថានមិនល្អច្រើនពេក អាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធបន្តពូជបាន។ ឧទាហរណ៍ ប៉ះពាល់ជាមួយសារធាតុគីមីមួយចំនួនមានដូចជា បង់ហ្សែន តូលុយអែន ហ្ស៊ីឡែន ថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ សារធាតុរំលាយ សារធាតុថ្នាំពណ៌ ជាដើម ដែលសុទ្ធសឹងធ្វើឲ្យគុណភាពមេជីវិតឈ្មោលចុះខ្សោយ។ ប៉ះពាល់ជាមួយធាតុវិទ្យុសកម្ម ឬកាំរស្មីអ៊ិច ធ្វើនាំឲ្យការផលិតទឹកកាមមិនអាចប្រព្រឹត្តបានតាមធម្មតា។ ប្រុសៗប៉ះពាល់ជាមួយជាតិលោហៈខ្លាំង ឬពងស្វាសរងកម្ដៅខ្លាំងពេក ក៏អាចធ្វើឲ្យមានបញ្ហាមិនអាចមានកូនបានដូចគ្នា។
៣- កត្តារស់នៅប្រចាំថ្ងៃ

កត្តារស់នៅប្រកបដោយសុខភាពល្អ ជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយឲ្យយើងអាចមានអូនៗគួរឲ្យស្រលាញ់។ ផឹកគ្រឿងស្រវឹង ប្រើថ្នាំញៀន ជក់បារី ស្ត្រេស លើសទម្ងន់ ឬខ្វះទម្ងន់ សុទ្ធតែជាបញ្ហា ធ្វើឲ្យយើងប្រឈមមុខខ្ពស់ជាមួយបញ្ហាអត់កូន។
ដូចគ្នានេះដែរ ប្រើថ្នាំញៀន ដើម្បីជួយឲ្យសាច់ដុំរីកធំ អាចធ្វើឲ្យកាត់បន្ថយទំហំរបស់ពងស្វាស និងការផលិតមេជីវិត។ ឯរឿងផឹកស្រាវិញ ធ្វើឲ្យអ័រម៉ូនតេស្តូតេរ៉ូនធ្លាក់ចុះ នាំឲ្យកើនឡើងការប្រឈមជាមួយបញ្ហាលិង្គមិនឡើងរឹង ចំណែកបញ្ហាស្រ្តេស អាចបណ្ដាលឲ្យមានអតុល្យភាពអ័រម៉ូននៅក្នុងខ្លួន៕
ចុចអាន៖លក្ខខណ្ឌប៉ុន្មានយ៉ាងនេះ បញ្ជាក់ថាប្រុសៗ អារ និងគ្មានកូន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ