Connect with us

សុខភាព

ហូបអាហារទាំងនេះ ដូចជួយទប់ទល់កាំរស្មីយូវីមិនឲ្យបំផ្លាញស្បែកពីខាងក្នុង

បានផុស

នៅ

បន្ថែមពីលើការការពារពីខាងក្រៅ ដោយលាបឡេការពារកម្តៅថ្ងៃ ពាក់មួកឬបាចឆ័ត្រ កុំឲ្យត្រូវពន្លឺព្រះអាទិត្យ។ ការការពារពីខាងក្នុង ដោយហូបអាហារ ដើម្បីរក្សាស្បែកឲ្យធន់នឹងកាំរស្មីយូវី ក៏មានសារៈសំខាន់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារ​ដែលជួយ​ឲ្យ​ស្បែកទប់ទល់នឹងកាំរស្មីយូវីពីខាងក្នុង នឹង​ធ្វើឲ្យ​រាងកាយ​ផលិត​អុកស៊ីសែន​សកម្ម​ ដែល​ជា​រ៉ាឌីកាល់សេរី។ សារធាតុ​នេះ​នឹង​បង្ក​ឲ្យ​មាន​ការ​សំយោគ​មេឡាញីន ​ ​បណ្ដាល​ឲ្យ​មាន​ជាតិ​មេឡាមីន​និង​ស្នាម។ វា​ក៏​ជួយ​កាត់បន្ថយ​ការ​ផលិត​កូឡាជែន ​ដែល​បណ្ដាល​ឲ្យ​ស្បែក​ជ្រីវជ្រួញ​និង​យារ​ធ្លាក់។

វីតាមីន E ដែលជាអង់ទីអុកស៊ីដង់មានប្រសិទ្ធភាពខ្ពស់។ វាជួយ​បង្កើតដោយការរំញោច​ដោយ​យក​កាំរស្មីយូវី​ចេញ​ពី​រាងកាយ​ និង​ជា​អាហារ​សម្បូរ​វីតាមីន E រួមមាន​គ្រាប់​អាល់ម៉ុន ល្ង ល្ពៅ ផ្លែបឺរ និង អន្ទង់។

វីតាមីន A គឺជាវីតាមីនមួយទៀតដែលជា​អង់ទីអុកស៊ីដង់​ដ៏​មាន​ប្រសិទ្ធភាព។ ជួយ​រក្សា​ស្ថានភាព​រឹងមាំ​នៃ​ស្បែក​ និង​ភ្នាស​រំអិល។ អាហារ​សម្បូរ​វីតាមីន A រួមមាន ​ការ៉ុត ​ល្ពៅ អន្ទង់ ថ្លើម​សត្វ និង​ឈីស។

Beta Carotene សារធាតុនេះ ត្រូវបានបំលែងទៅជាវីតាមីន A នៅក្នុងរាងកាយ ដែលជួយបំពេញ​បន្ថែមបរិមាណវីតាមីន A សម្រាប់រាងកាយ។ អាហារដែលសំបូរទៅដោយ Beta Carotene រួមមានការ៉ុត ល្ពៅ ប្រូខូលី ខ្ទឹម ក្រូច និងឪឡឹក។

វីតាមីន C ជួយសង្កត់ការផលិតមេឡាញីន ហើយមានឥទ្ធិពលរឹតបន្តឹងនិងធ្វើឲ្យស្បែកយឺត។ អាហារសម្បូរវីតាមីន C រួមមានផ្លែក្រូច ក្រូចត្លុង, ក្រូចឆ្មា, ក្រូចឆ្មាលឿង, គីវី, ស្ត្របឺរី, សាឡាត់កាតាណូស, ម្ទេសផ្អែមនិងដំឡូងបារាំង។ ល។

polyphenol គឺជា​អង់ទីអុកស៊ីដង់​ដែល​ផ្ដល់​ថាមពល​ខ្ពស់​ មាន​នៅ​ក្នុង​សណ្ដែក​សៀង​ និង​ផលិតផល​សណ្ដែក​សៀង ស្ត្របឺរីរី គ្រាប់​ផ្លែឈើ អូលីវ កាកា កាហ្វេ​និង​កន្ទក់៕

ប្រែសម្រួល៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖គន្លឹះ ៦ យ៉ាងធ្វើឲ្យមុខក្មេងជាងវ័យ មិនងាយចាស់មុនអាយុ

ចុចអាន៖ឈប់បានឈប់ទៅ រឿងបន្ថែមស្ករក្នុងរបស់ហូប អាចធ្វើឲ្យមុខឆាប់ចាស់ខ្លាំងខុសពីវ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ២៩ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម