សុខភាព
មុនពេលចូលគេង គួរចៀសវាងអាហារប៉ុន្មានប្រភេទនេះ អាចរំខានដល់ដំណេក
របបអាហារក៏ជាផ្នែកមួយដែលអាចរំខានការគេងរបស់យើងបានដែរ។ ការផ្លាស់ប្តូររបបអាហារមួយចំនួនអាចជួយយើងឲ្យគេងលក់ស្រួល និងមានប្រយោជន៍ដល់សុខភាព។ អាហារប៉ុន្មានប្រភេទខាងក្រោមនេះអាចរំខានដំណេកយើងបាន។
១. សាច់ក្រហម
សាច់ក្រហមដូចជាសាច់គោ សាច់ជ្រូក សាច់ចៀមគឺពិបាកក្នុងការរំលាយដែលធ្វើឲ្យពិបាកក្នុងការគេងលក់។ នៅពេលគេងលក់ រាងកាយនឹងធ្វើការខ្លាំងក្នុងការបំបែកពពួកសាច់ទាំងនេះ។ ហេតុនេះហើយយើងអាចនឹងភ្ញាក់អំឡុងពេលយប់។ ម៉្យាងទៀតសាច់ក្រហមមានផ្ទុកខ្លាញ់ឆ្អែត ហើយការសិក្សាបង្ហាញថាការញ៉ាំជាតិខ្លាញ់ឆ្អែតច្រើនអាចធ្វើឲ្យគុណភាពនៃការគេងធ្លាក់ចុះដែលធ្វើឲ្យយើងហត់ និងឆាប់ខឹង។
២. អាហារមានជាតិខ្លាញ់ និងរសជាតិហឹរ
អាហារមានជាតិខ្លាញ់ និងរសជាតិហឹរសុទ្ធតែពិបាកក្នុងរំលាយដែលអាចពន្យារពេលគេងលក់។ អាហារមានរសជាតិហឹរបង្កឲ្យមានអាការៈក្រហាយទ្រូង និងចាល់អាស៊ីតក្នុងក្រពះដែលនេះធ្វើឲ្យមិនអាចគេងលក់បាន។ គួរចងចាំថាផ្លែក្រូច និងទឹកក្រូចស្រស់ក៏អាចរំខានដំណេកដោយសារ ក្រហាយទ្រូងដែរ។
៣. ពពួកសណ្តែក ឬអាហារធ្វើពីសណ្ដែក

សណ្ដែកគឺពិបាកក្នុងការរំលាយ និងអាចបង្កឲ្យមានខ្យល់ក្នុងពោះ និងហើមពោះ។ បន្ថែមពីនេះទៀត អាហារធ្វើពីសណ្តែកក៏ដូចអាហារមានរសជាតិហឹរដែរអាចរំខានដំណេកដែលបណ្ដាលមកពីអាការក្រហាយទ្រូង និងចាល់អាស៊ីត។
៤. បន្លែ
បន្លែគឺមានប្រយោជន៍ច្រើនសម្រាប់សុខភាព ប៉ុន្តែការញ៉ាំបន្លែមុនចូលគេងអាចរំខានការគេងបាន។ បន្លែទាំងនោះរួមមានត្រសក់ និងឆៃថាវជាដើម ហើយបន្លែទាំងនេះមានជាតិទឹកច្រើនដែលធ្វើឲ្យយើងក្រោកពាក់កណ្ដាលយប់ដើម្បីចូលបន្ទប់ទឹក។ សម្រាប់ផ្លែប៉េងប៉ោះវិញមានអាស៊ីតអាមីណូ tyramine ដែលភ្ញោចខួរក្បាលឲ្យបញ្ចេញអរម៉ូន norepinephrine។ អរម៉ូននេះអាចពន្យារពេលគេងលក់បាន។ រីឯផ្កាខាត់ណា និងផ្កាខាត់ណាខៀវមានជាតិសរសៃខ្ពស់ដែលអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការខ្លាំង និងរំខានមិនឲ្យគេងស្ងប់។
៥. សូកូឡា

សូកូឡាសុទ្ធតែមានកាហ្វេអ៊ីន។ ជាតិកាហ្វេអ៊ីនធ្វើឲ្យយើងមិនងងុយគេង បើសិនជាយើងញ៉ាំជិតពេលចូលគេង។ សូកូឡាខ្មៅគឺមានជាតិកាហ្វេអ៊ីនច្រើនដែលសូកូឡាខ្មៅមួយដុំមានផ្ទុកជាតិកាហ្វេអ៊ីនស្មើមួយភាគបួននៃកាហ្វេមួយពែង។
៦. ជាតិស្ករ

យកល្អគួរចៀសវាងការញ៉ាំនំឃុកគី និងអាហារផ្សេងទៀតដែលមានជាតិស្ករមុនចូលគេង។ ទោះបីភេសជ្ជៈ Soft Drink មិនមានជាតិកាហ្វេអ៊ីន ប៉ុន្តែភេសជ្ជៈប្រភេទនេះ គឺមានជាតិស្ករច្រើន ដូចនេះយើងមិនគួរផឹកមុនពេលចូលគេងទេ។ ការឡើងនៃកម្រិតជាតិស្ករក្នុងឈាមអាចពន្យារការគេង និងពិបាកក្នុងការគេងលក់ស្ងប់។ ប្រសិនជាយើងផឹកតែក្ដៅមុនចូលគេ យកល្អកុំដាក់ស្ករ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ញ៉ាំទឹកក្រោយភ្ញាក់ពីគេង ផ្ដល់ប្រយោជន៍ច្រើនយ៉ាង
ចុចអាន៖ ដណ្ដប់ភួយពេលគេងមិនត្រឹមតែជាទម្លាប់ តែនៅមានហេតុផលច្រើនទៀត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ