Connect with us

សុខភាព

មានគភ៌ហើយបែរជារលូតញឹកញាប់ អាចមកពីជំងឺស្អិតស្បូន

បានផុស

នៅ

ជំងឺស្អិតស្បូនជាមូលហេតុ ធ្វើឲ្យស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈាមរដូវតិច ដែលបណ្តាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នាស្ទើរតែទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ​៖

– ជំងឺ​នេះ​កើត​មកពី​ការ​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ (Endometritis)

– ស្ត្រី​ធ្លាប់​ធ្វើការ​រំលូតកូន​ជា​ញឹកញាប់ (Frequency abortion)

– ស្ត្រី​មាន​រលា​កអាង​ត្រគាក (Pelvic inflammatory)

The common causes of infertility in Dubai | Health – Gulf News

​ខ​) រោគសញ្ញា​៖

– ស្ត្រី​មាន​រដូវ​តិចតួច​ ក្នុងករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ខ្លះ​នៅ​ផ្នែក​ណាមួយ​

– ស្ត្រី​ពុំមាន​រដូវ​ទាំង​វ័យក្មេង​ ក្នុងករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ទាំងស្រុង​

– ស្ត្រី​មាន​ផ្ទៃពោះ​ឧស្សាហ៍​រលូត​នៅ​ត្រីមាស​ទី​១

– ស្ត្រី​ធ្លាប់មាន​រោគសញ្ញា​ឈឺចាប់​ ក្នុង​អាង​ត្រគាក​រ៉ាំរ៉ៃ​ពីមុនមក​

– ស្ត្រី​ធ្លាប់មាន​ជំងឺ​រលា​កដៃ​ស្បូន​

– ស្ត្រី​ធ្លាប់មាន​ប្រវត្តិ​ធ្លាក់ស និង​ក្លាយ​រោគ ដោយ​ធ្លាក់ស និង​មាន​ធុំក្លិន​។​

​គ​) ការព្យាបាល​៖

​ក្រោយពី​ការធ្វើ​រោគវិនិច្ឆ័យ​បានច្បាស់លាស់ ដោយ​ដឹងថា​ស្ត្រី​មាន​ជំងឺ​ស្អិត​ស្បូន យើង​អាច​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធិភាព​ដោយ​ឧបករណ៍​ឆ្លុះ​ស្បូន (Hysterocopy diagnosis) ហើយ​ព្យាបាល​ដោយ​ការវះកាត់​តាមរយៈ​ម៉ាស៊ីន​ឆ្លុះ​ស្បូន​នេះ​ នៅ​ភ្នាស​ក្នុង​របស់​ស្បូន (Hysteroscopy operative) នៅពេលនោះ​ស្បូន​ស្ត្រី​អាច​វិ​វត្ត​មក​សភាព​ធម្មតា​វិញ និង​អាច​មានកូន ដោយ​លែង​រលូត​ទៅ​ថ្ងៃក្រោយ​។

“​ស្ត្រី​ទាំងឡាយ​ដែលមាន​រោគសញ្ញា​ដូចខាងលើ សូមមេត្តា​អញ្ជើញ​មកជួប​ពិគ្រោះ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​ឯកទេស នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​សេវា​ព្យាបាល​តាមរយៈ​ឧបករណ៍​ទំនើប​ចុងក្រោយ (Hysteroscopy diagnosis and operative) ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ​”៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម