សុខភាព
គុណប្រយោជន៍ក្រមួនឃ្មុំ មិនសូវមានអ្នកដឹង
គ្នាយើងភាគច្រើនប្រាកដជាដឹងច្បាស់ ទឹកឃ្មុំ គឺមានគុណប្រយោជន៍ខ្លាំងណាស់ អាចប្រើភេសជ្ជៈ ជាអាហារដ៏មានឱជារស ក៏អាចប្រើជាថ្នាំមានប្រសិទ្ធភាពខ្ពស់ទៀត។ ប៉ុន្តែគ្នាយើងខ្លះ ប្រហែលមិនធ្លាប់ដឹង ឬស្គាល់អ្វីជាក្រមួនឃ្មុំច្បាស់នៅឡើង ហើយបើខ្លះធ្លាប់ស្គាល់ក៏មិនធ្លាប់ដឹងពីអាថ៌កំបាំងដ៏អស្ចារ្យរបស់ក្រមួនឃ្មុំនៅឡើយ។ អត្ថបទនេះនឹងប្រាប់ពីគុណប្រយោជន៍ដ៏អស្ចារ្យរបស់ក្រមួនឃ្មុំឲ្យគ្នាយ់ើងបានដឹងពេលនេះតែម្តង។
១- មុខងារក្រមួនឃ្មុំ

ក្រមួនឃ្មុំត្រូវបានបញ្ចេញពីក្រពេញមួយ ស្ថិតក្នុងពោះឃ្មុំវ័យជំទង់រាប់រយក្បាល។ ដោយឃ្មុំទាំងនោះ បានកោសផ្ដាច់ក្រមួនចេញពីខ្លួន មកទំពាបញ្ចូលជាមួយទឹកមាត់រួចលាយជាមួយ និងអង់ស៊ីមផ្សេងទៀត បន្ទាប់មកបានភ្ជាប់ក្រមួនទៅនឹងផ្លិតឃ្មុំ ដែលជាកន្លែងឃ្មុំរស់នៅនិងរក្សាទុកលម្អងឃ្មុំ។ ក្រមួននេះ មាននាទីជួយការពារទឹកឃ្មុំ និងសំបុកពីការឆ្លងមេរោគ និងភាពកខ្វក់។
២- អត្ថប្រយោជន៍ក្រមួនឃ្មុំ
ក្រមួនឃ្មុំ មានប្រសិទ្ធិភាពការពារស្បែកពីបញ្ហាអាលែកហ្ស៊ី អាចជួយធ្វើឲ្យថ្នាំជ្រាបចូលយឺតៗទៅក្នុងរាងកាយ។ តាមការសិក្សា នៃសាកលវិទ្យាល័យ North Carolina State ក្រមួនឃ្មុំបង្កើតជាអ៊ីសូឡង់ដ៏ល្អមួយ មិនអាចឲ្យចរន្តអគ្គិសនីប្រភេទខ្សោយអាចឆ្លងកាត់បានឡើយ។ ក្រៅពីនោះវាអាចប្រឆាំងរលាកកម្រិតស្រាល និងប្រឆាំងអុកស៊ីតកម្មផងដែរ។
៣- ក្រមួនឃ្មុំជាថ្នាំមានប្រសិទ្ធភាព

ក្រមួនឃ្មុំ មានប្រសិទ្ធិភាពរក្សាសំណើមលើស្បែក និងបបូរមាត់មិនងាយហើរ ហើយត្រូវយកមកប្រើពន្លឿនការព្យាបាលការដាច់រលាត់តិចតួច និងស្បែកខូចផងដែរ។ យោងតាមមជ្ឈមណ្ឌល សុខភាពធម្មជាតិ (Bastyr Center for Natural Health) ពេលផ្សំទឹកឃ្មុំ ប្រេងអូលីវ លាយជាមួយក្រមួនឃ្មុំ បង្កើតបានជាឡេ (Lotion) អាចជួយបន្ថយជំងឺត្រអក និងជំងឺរបកស្បែក។
៤- អាឡ័កស៊ីជាមួយក្រមួនឃ្មុំ
យ៉ាងណា គ្នាយើងគួរដឹង ក្រៅពីមានគុណប្រយោជន៍ អ្នកខ្លះក៏អាចរងនូវផលប៉ះពាល់ដោយសារក្រមួនឃ្មុំ បណ្ដាលទៅជាអាឡ័កស៊ីដូចគ្នា ពិសេសនៅពេលប្រព័ន្ធភាពស៊ាំមិនដំណើរការ រាងកាយយើងបង្កើតឱ្យមានប្រតិកម្មប្រឆាំងអាឡ័កស៊ីដោយផលិត អង់ទីគ័រ ដើម្បីវាយបកវិញ បង្កឲ្យលេចចេញរោគសញ្ញាប្រតិកម្មអាឡ័កស៊ីក្រមួនឃ្មុំ ស្រដៀងនឹងអាឡ័កស៊ីប្រព័ន្ធដង្កើមដូចគ្នា ដោយរោគសញ្ញាសំខាន់ៗមានដូចជា៖
– ស្ទះចរន្តខ្យល់ក្នុងច្រមុះ
-ហៀរសំបោរ
-កណ្ដាស់
-រមាស់ហៀរទឹកភ្នែក
-ក្អក
-ឈឺបំពង់ក
-រោគសញ្ញា ដូចជាកើតហឺត តឹងទ្រូង ពិបាកដកដង្ហើម។

ហេតុនេះ គ្នាយើងបើជួបប្រទះរោគសញ្ញាដូចខាងលើ សូមឈប់ប្រើផលិតផលមានជាតិក្រមួនឃ្មុំ និងទៅជួបគ្រូពេទ្យជាបន្ទាន់ បើរោគសញ្ញាទាំងនេះមិនថយចុះ ព្រោះអាឡ័កស៊ីអាចគំរាមកំហែងដល់អាយុជីវិតបាន។ ប្រសិនបើអាច សូមចៀសវាងប៉ះពាល់ជាមួយឃ្មុំ ឬប្រើផលិតផលធ្វើពីទឹកឃ្មុំ បើយើងងាយមានប្រតិកម្ម។
អាឡ័កស៊ីអាចព្យាបាលដោយថ្នាំ Antihistamines និងថ្នាំ Decongestants ។ ថ្នាំ Antihistamines ជួយទប់ស្កាត់ការផលិតសារធាតុបណ្ដាលឲ្យមានប្រតិកម្មទៅជាអាលែកហ្ស៊ី ខណៈថ្នាំ Decongestants អាចកាត់បន្ថយការកកស្ទះ និងការរលាកដែលរារាំងមិនឲ្យឈាមហូរទៅក្នុងប្រហោងឆ្អឹង។ បើមិនអាចចៀសវាងប្រើផលិតផលពីឃ្មុំបាន គួរពិចារណាព្យាបាលបង្កើតភាពស៊ាំ តាមរយៈការចាក់ថ្នាំអាឡ័កស៊ី អាចជួយបន្ថយសភាពធ្ងន់ធ្ងរនៃរោគសញ្ញាបន្តិចម្ដងៗ រហូតដល់ប្រព័ន្ធភាពស៊ាំកើតមានឡើងដើម្បីទប់ទល់ជំងឺនេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សម្បុកត្រចៀកកាំថ្លៃមែន តែគុណប្រយោជន៍ក៏ច្រើនណាស់ដែរ
ចុចអាន៖ តិចអត់ដឹង! ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំរាល់ថ្ងៃ មានប្រយោជន៍ច្រើនចំពោះសុខភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់