សុខភាព
ថ្នាំ Molnupiravir មានប្រសិទ្ធភាពខ្ពស់បំផុតព្យាបាលកូវីដ បើធ្វើតាមលក្ខខណ្ឌនេះ
លោក Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគសាស្ត្រ នៅសាកលវិទ្យាល័យជូឡាឡុងកន បាននិយាយថា ថ្នាំ Molnupiravir អាចជួយកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យឬស្លាប់ ក្នុងចំណោមមនុស្សដែលមានជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិត Yong បាននិយាយថា ថ្នាំដែលបង្កើតឡើងដោយក្រុមហ៊ុន Merck នេះ មានប្រសិទ្ធភាពខ្ពស់ ប្រសិនបើអ្នកជំងឺប្រើថ្នាំ ក្នុងរយៈពេលប្រាំថ្ងៃ បន្ទាប់ពីចេញរោគសញ្ញាដំបូង។
វេជ្ជបណ្ឌិតរូបនេះបានលើកឡើងពីលទ្ធផលនៃការស្រាវជ្រាវ ដែលត្រូវបានបោះពុម្ពផ្សាយតាមរយៈគេហទំព័រ medRxiv ដែលបង្ហាញថា ថ្នាំនេះពិតជាមានប្រសិទ្ធភាពមែន។

ការស្រាវជ្រាវបាននិយាយថា “ថ្នាំ Molnupiravir គឺជាថ្នាំលេបប្រឆាំងវីរុសដំបូងគេ ដែលបង្ហាញថា មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយមេរោគ SARS-CoV-2 និងវីរុស RNA ហើយមានសុវត្ថិភាពនិងភាពធន់ល្អ”។
ថ្នាំនេះកំពុងស្វែងរកការយល់ព្រមពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក ខណៈក្រុមហ៊ុនឱសថឥណ្ឌាចំនួន ៥ ត្រូវបានអនុញ្ញាតឲ្យផលិតវា ដែលនឹងធ្វើឲ្យតម្លៃរបស់វាកាន់តែថោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ កូវីដនឹងក្លាយជាជំងឺផ្លូវដង្ហើមធម្មតា ដោយសារថ្នាំ Molnupiravir

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី