សុខភាព
របស់ ៧ មុខ កុំឲ្យកូនញ៉ាំដាច់ខាត បើអាយុទើប ១ខួប
មិនគួរចេះតែឲ្យអ្វីទៅកូនញ៉ាំ តាមចិត្តចង់នោះទេ ជាពិសេសកូនតូចអាយុទើប ១ ខួប។ ចំណីចំណុកខ្លះ កុំចេះតែបញ្ចុកកូន អាចធ្វើឲ្យប្រព័ន្ធរំលាយអាហារអូនតូចចុះទន់ខ្សោយ ទៅជាឈឺ ឬមានខ្លះទៀតអាចស្លាប់ក៏មាន។
បើមិនសូវចាប់អារម្មណ៍ថាខ្លួនបញ្ចុកអីកូនខ្លះ ដែលអាចមានគ្រោះថ្នាក់ទេ មកគិតលើអាហារ ៧ មុខនេះ ត្រូវជៀសវាងដាច់ខាតកុំឲ្យកូនញ៉ាំ។
១– ទឹកឃ្មុំ
ទឹកឃ្មុំមានរសជាតិឆ្ងាញ់ ពោរពេញដោយជីវជាតិចិញ្ចឹម តែវាក៏អាចធ្វើឲ្យអូនតូចពុល។ ទឹកឃ្មុំអាចមានផ្ទុកពង (Spore) របស់បាក់តេរីដែលគេស្គាល់ថា Clostridium Botulinum នាំឲ្យមានជំងឺ Botulism (ជំងឺកម្រមួយប្រភេទដែលអាចបណ្ដាលឲ្យស្លាប់បាន)។ ពោះវៀនរបស់ក្មេងនៅអាយុក្រោម ១ ឆ្នាំ នៅខ្សោយណាស់ ហើយមិនអាចការពារប្រឆាំងនឹងពពួកបាក់តេរីក្នុងទឹកឃ្មុំបានទេ។
Botulism ជាជំងឺធ្ងន់ធ្ងរ ទោះបីជាជំងឺកម្រ តែវាអាចបណ្ដាលឲ្យក្មេងស្លាប់បាន។ ក្មេងមានជំងឺ Botulism នឹងមានរបបអាហារមិនល្អ បឺតទឹកដោះបានខ្សោយ ទល់លាមក និងខ្សោះជាតិទឹក (Dehydration)។
២– ទឹកដោះគោ ឬទឹកសណ្ដែក
ទឹកដោះគោសម្រាប់មនុស្សធំ ឬទឹកសណ្ដែកមានជីវជាតិចិញ្ចឹមយ៉ាងច្រើនដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពរាងកាយ។ តែសម្រាប់ក្មេងអាយុក្រោម ១ ឆ្នាំ វាអាចនឹងនាំជាបញ្ហាដល់ប្រព័ន្ធរំលាយអាហារគេទៅវិញ។ ទឹកដោះមិនអាចផ្ដល់វីតាមីន C និងជាតិដែកបានគ្រប់គ្រាន់សម្រាប់ឆ្នាំទី១ របស់ទារកឡើយ។ យ៉ាងនេះក្ដី គ្រូពេទ្យជាច្រើន បានណែនាំឲ្យម៉ាក់ប៉ាផ្ដល់អាហារបន្ថែមដល់កូន ដូចជា ទឹកដោះជូរ ទឹកដោះគោដែលមានគ្រប់សមាសធាតុទាំងស្រុង និងហ្វ្រូម៉ា ពេលដែលកូនឈានដល់អាយុ ៨ ខែ។ ជាការប្រសើរបំផុតដែលបំបៅកូនដោយទឹកដោះម្ដាយ ឬទឹកដោះម្សៅសម្រាប់ទារក (Formula) រហូតដល់កូនអាយុបាន ១ ឆ្នាំ។
៣– ទឹកផ្លែឈើ
អ្នកឯកទេសចំណីអាហារ (Dietitians) បានណែនាំថា មិនគួរឲ្យទារកអាយុក្រោម ៦ ខែ ញ៉ាំទឹកផ្លែឈើឡើយ។ ទឹកផ្លែឈើសម្បូរទៅដោយជាតិស្ករដែលមិនមែនជាសារធាតុចិញ្ចឹម មានប្រយោជន៍ដល់កុមារដូចផ្លែឈើទាំងមូលឡើយ។ តែពេលខ្លះ យើងអាចឲ្យកូនញ៉ាំទឹកផ្លែឈើដែលងាយរលាយក្នុងក្រពះរបស់ក្មេង ដូចជា ទឹកប៉ោម ទឹកទំពាំងបាយជូរ ឬទឹកផ្លែស៊ើរី ជាដើម។
៤– អង្ករសម្រិត
គ្រាប់អង្ករសម្រិត មានកម្រិតសារធាតុចិញ្ចឹមប្រែប្រួលជានិច្ច។ អ៊ីចឹង គួរងាកមកប្រើអង្ករសម្រូបដែលអាចផ្ដល់ប្រយោជន៍ដល់សុខភាពកូន។ គួរចាប់ផ្ដើមញ៉ាំអង្ករសម្រូបពីខ្លួនយើងជាមុនសិន ទើបអាចជួយកូនមានទម្លាប់ញ៉ាំអាហារបានល្អ ពេលពួកគេធំឡើង។
៥– គ្រាប់ផ្លែឈើ ឬគ្រាប់ធញ្ញជាតិ
ផ្លែឈើ ដូចជា ឪឡឹក ផ្លែប៉ែស ផ្លែផ្លាំ (Plums) និងផ្លែឈើរី មានរសជាតិឆ្ងាញ់ ហើយជាជម្រើសដែលផ្តល់ប្រយោជន៍ដល់សុខភាពកូន។ ទោះជាយ៉ាងនេះក្តី គួរប្រុងប្រយ័ត្ន ព្រោះវាអាចបង្កឲ្យកូនស្លាក់បាន។ មុននឹងឲ្យផ្លែឈើទៅឲ្យកូនញ៉ាំ ត្រូវយកគ្រាប់ចេញឲ្យអស់សិន។
កុំបណ្ដោយឲ្យកូនញ៉ាំពពួកគ្រាប់ធញ្ញជាតិផ្សេងៗទៀត ដូចជា គ្រាប់ផ្កាឈូករ័ត្ន ឬគ្រាប់ល្ពៅ។ សូមយកគ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិទាំងនេះ ទុកឲ្យឆ្ងាយផុតដៃកូន។
៦- សាច់ឆ្អើរ ឬអាំង
មនុស្សពេញវ័យទាំងអស់សុទ្ធតែចូលចិត្តសាច់ឆ្អើរ ដូចជា បន្ទះសាច់ជ្រូកឆ្អើរ (Bacon) ឬសាច់ក្រក។ កូនក្មេងក៏ចូលចិត្តអាហារប្រភេទនេះដូចគ្នា ក៏ប៉ុន្តែក្មេងអាយុក្រោម ១ ឆ្នាំ មិនគួរញ៉ាំសាច់ប្រភេទនេះឡើយ ព្រោះវាគ្មានជីវជាតិគ្រប់គ្រាន់ មានកម្រិត នីត្រាត សូដ្យូម និងខ្លាញ់សត្វខ្ពស់។
៧- ប៊័រធញ្ញជាតិ (Nut Butter)
ដូចគ្នានឹងគ្រាប់ធញ្ញជាតិដែរ ភាពស្អិតខ្លាំងនៅក្នុងប៊័រប្រភេទនេះ គឺមានគ្រោះថ្នាក់ចំពោះក្មេងអាយុក្រោម ១ ឆ្នាំ។ អាហារដែលស្អិតប្រភេទនេះ គឺធ្វើឲ្យក្មេងពិបាកក្នុងការលេប និងបណ្ដាលឲ្យស្លាក់បាន។ វាក៏ជាប្រភេទអាហារធ្វើឲ្យមានប្រតិកម្មអាលែកហ្ស៊ីខ្ពស់ដូចនឹងអាហារសមុទ្រដែរ ហេតុនេះសូមប្រុងប្រយ័ត្ន។ បើចង់ឲ្យកូនទម្លាប់ញ៉ាំប៊័រប្រភេទនេះ សូមបៀកវាជាមួយនំបុ័ង ឬបន្ថែមទឹកដំណាប់ផ្លែប៉ោម ដើម្បីឲ្យវាស្ដើង៕
ចុចអាន៖កំហុសឆ្គងតូចៗ ជាទូទៅឪពុកម្ដាយតែងបង្រៀនកូនឲ្យក្លាយជាក្មេងអំនួត និងពិបាកចុះចូលសង្គម
ចុចអាន៖គន្លឹះ ៥ យ៉ាង ជួយឲ្យមានកូនតាមចិត្តចង់បាន
ចុចអាន៖ហេតុអ្វីបានជាកុមារ ប្រើពាក្យអាសអាភាស នៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ