សុខភាព
នេះហើយមូលហេតុ អ្នកខ្លះផ្តាសាយសោះ ដល់ពេលធ្វើតេស្តរហ័ស ឃើញ កូវីដ ដែរ
កាលពីពេលថ្មីៗនេះ ប្រធានសុខាភិបាលសាធារណៈនៅខេត្ត Nakhon Si Thammarat ប្រទេសថៃ បានបញ្ជាឲ្យផ្អាកការធ្វើតេស្តរហ័សនៅតាមផ្ទះ ដោយសារតែលទ្ធផលតេស្តចេញមកមិនត្រឹមត្រូវច្រើនពេក។

ខេត្តនេះបានធ្វើការប្រៀបធៀបរវាងឧបករណ៍តេស្តរហ័សប្រភេទ Lepu ជាមួយនឹងការធ្វើតេស្តម៉ាស៊ីន RT-PCR ក្នុងករណីចំនួន ៣៩២ ករណី។ ការធ្វើតេស្តម៉ាស៊ីនធំ RT-PCR បានរកឃើញករណី អវិជ្ជមាន រហូតដល់ទៅ ២២៣ករណី ប៉ុន្តែឧបករណ៍តេស្តរហ័សរកឃើញករណី អវិជ្ជមាន ត្រឹមតែ១២២ករណីប៉ុណ្ណោះ។
ឆ្លើយតបទៅនឹងរឿងនេះ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ថៃ បានឲ្យដឹងថា លទ្ធផលដែលអ្នកផ្តាសាយក៏តេស្តឃើញកូវីដដែរនោះ គឺបណ្តាលមកពី សមត្ថភាពរបស់ឧបករណ៍នេះនៅមានកម្រិត ហើយមួយទៀត អ្នកប្រើប្រាស់មិនបានធ្វើតាមសេចក្តីណែនាំនៅលើប្រអប់។

លោក Supakit Sirilak ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ បាននិយាយថា មនុស្សប្រើឧបករណ៍តេស្តរហ័សនៅពេល ពួកគេមានជំងឺផ្តាសាយ ហើយកត្តាទាំងនេះ នាំឲ្យឧបករណ៍តេស្តរហ័សបញ្ចេញលទ្ធផលមកខុស។
គួរបញ្ជាក់ថា នៅថ្ងៃពុធទី២០ខែតុលានេះ ប្រទេសថៃ បានប្រកាសរកឃើញករណីកូវីដថ្មីចំនួន ៨,៩១៨ករណី និងស្លាប់ ៧៩នាក់ ធ្វើឲ្យចំនួនករណីឆ្លងសរុបរបស់ប្រទេសកើនដល់ ១,៨១១,៨៥២ ករណី និងស្លាប់សរុប ១៨,៤៨៦នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ពិតដូច ថៃ ថាទេ? អ្នកកើតផ្តាសាយ ធ្វើតេស្តរហ័ស ក៏ឃើញកូវីដដែរ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ