សុខភាព
សក់ជ្រុះជួនកាលអាចមកពីទម្លាប់របស់យើង
បញ្ហាសរសៃសក់ គឺអាចធ្វើ់ឲ្យសក់ជ្រុះក្នុងចំនួនច្រើន និងអាចធ្វើឲ្យមានស្នាមនៅលើស្បែកក្បាលផង។ អ្នកជួបបញ្ហាជ្រុះសក់ជាច្រើនបានលើកឡើងថាការជ្រុះសក់បានជួបបញ្ហាប្រែប្រួលស្បែកក្បាលដូចជាឡើងក្រហម មានស្នាមពកៗ ស្ងួត រមាស់ និងមានការឈឺចាប់ ជាដើម។
បញ្ហាសរសៃសក់ឧស្សាហ៍ជួបប្រទះ
បញ្ហាសរសៃសក់ដែលជួបញឹកញាប់ជាងគេគឺជំងឺជ្រុះសក់(ហៅថាទំពែក)និងជំងឺជ្រុះសក់ដុំៗតាមកន្លែង។ ជំងឺដទៃទៀតមានដូចជា scalp psoriasis seborrhoeic dermatitis និងការករោគដោយសារផ្សិត (កមរមាស់)។
ជំងឺជ្រុះសក់គឺមានជាប់ពាក់ព័ន្ធជាមួយបម្រែបម្រួលអ័រម៉ូនតេតូស្តេរ៉ូន និងបញ្ហាតំណពូជ។ ចំពោះស្រីៗកើតឡើងពេលមានការកើនឡើងនូវអ័រម៉ូនអង់ដ្រូសែន និងក្នុងពេលមានបញ្ហាគីសក្នុងក្រពេញអូវែច្រើន។ ជំងឺមុន ការដុះរោមលើផ្ទៃមុខច្រើន និងរដូវមកមិនទៀង ក៏អាចបណ្ដាលឲ្យមានបញ្ហាជ្រុះសក់នេះផងដែរ។
ជំងឺជ្រុះសក់ដុំៗវិញគឺជាជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯងដែលមានជាប់ពាក់ព័ន្ធនឹងតំណពូជដែលមានយ៉ាងតិចក៏២០%ដែរចំពោះសមាជិកគ្រួសារដែលជួបបញ្ហានេះ។ បញ្ហាជ្រុះសក់ក៏ជាប់ទាក់ទងជាមួយជំងឺផ្សេងទៀតដូចជាវិបត្តិទីរ៉ូអ៊ីត ជំងឺលុយពុស និងឃ្លង់ល្ពៅផងដែរ។

វិធីសម្រាប់ព្យាបាលវិបត្តិសរសៃសក់
សូលុយស្យុង Minoxidil ឬហ្វូមគឺប្រើសម្រាប់ព្យាបាលជំងឺសរសៃសក់ជ្រុះនេះឯង។ បុរសភាគច្រើនជ្រើសរើសយកថ្នាំលេបfinasteride ចំណែកស្ត្រីវិញគិតថាការប្រើប្រាស់ថ្នាំអាចបង្អាក់ដំណើរការអ័រម៉ូនឌីអ៊ីដ្រូតេតូស្តេរ៉ូនដូចជាថ្នាំគ្រាប់spironolactoneនិង cyproterone acetae ជាដើម។
អ្នកមានបញ្ហាជ្រុះសក់ត្រូវជៀសវាងប៉ះនឹងកម្ដៅថ្ងៃ។ យើងអាចប្រើប្រាស់សក់ពាក់ ឬមួក និងលាបក្រែមការពារកំដៅថ្ងៃបាន។ ម្យ៉ាងវិញទៀតយើងអាចធ្វើការវះកាត់ស្បែកក្បាល និងបណ្ដុះឫសសក់បាន ដូចជាវះកាត់បណ្ដុះ និងដកឬសសក់។ វិធីព្យាបាលផ្សេងទៀតដូចជាបាញ់កាំរស្មី ឬស្អំដោយជាតិផ្លាស្មាជាដើម ប៉ុន្តែផលនៃការទទួលយកជម្រើសទាំងនេះនៅមានកម្រិតនៅឡើយ។ ក្នុងករណីធ្ងន់ធ្ងរ ការប្រើប្រាស់សក់ក្លែងក្លាយ ឬវត្ថុបិទបាំងគឺអាចជាជម្រើសដ៏ល្អសម្រាប់សម្រស់របស់យើង។
នៅពេលដែលព្យាបាលសក់ជ្រុះ ឲ្យដុះៗវិញក្រែមស្តេរ៉ូអ៊ីតត្រូវយកមកប្រើយ៉ាងញឹកញាប់។ ការចាក់ក៏បង្ហាញថាមានប្រសិទ្ធភាពដែរ។ ប្រសិនបើអ្នកជំងឺកំពុងមានបញ្ហាធ្ងន់ធ្ងរ ការប្រើប្រាស់ថ្នាំលេបដ៏ល្អនោះគឺsteroid methotrexate sulfasalazinecyclosporineនិងazathioprineជាដើម។ ការប្រើថ្នាំលាបក៏អាចជួយឲ្យសក់ដុះបានមួយកម្រិតដែរ។ ជម្រើសក្នុងការព្យាបាលផ្សេងទៀតមានដូចជាការប្រើប្រាស់ dibutylester[SADBE]ឬdiphenulcyclopropenone[DPCP] ការចាក់ផ្លាស្មា និងការព្យាបាលបាលតាមគីមី។
ការថែរក្សាសរសៃសក់
ដលម្បីកាត់បន្ថយសក់ជ្រុះគឺត្រូវរួមផ្សំជាមួយនឹងទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើងមានដូចជាការញ៉ាំអាហារមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ថែរក្សាទម្ងន់ កាត់បន្ថយស្ត្រេស ឈប់ជក់បារី និងបន្ថយការប្រឈមនឹងពន្លឺព្រះអាទិត្យជាដើម។
សរសៃសក់គឺត្រូវការការយកចិត្តទុកដាក់ជាខ្លាំងដូចជាមិនត្រូវសិតសក់ខ្លាំងៗពេលសក់សើមជាដើម។ បើសក់ជំពាក់ត្រូវប្រើក្រាសសិតថ្នមៗ និងប្រើម្រាមដៃជំនួយ។ យើងក៏ត្រូវបន្ថយការអប់សក់ អ៊ុតរួញ និងប្រដាប់ផ្លុំសក់ និងជាតិគីមីផ្សេងទៀត។
គ្រូពេទ្យងាយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺជ្រុះសក់នេះណាស់ដោយគ្រាន់តែពិនិត្យស្បែកក្បាលតែប៉ុណ្ណោះដោយមើលពីកម្រិតនៃការជ្រុះសក់ មើលស្បែកក្បាល សក់ និងតំបន់ដែលប៉ះពាល់ដោយប្រើ microscope។ ប្រសិនបើករណីមិនអាចកំណត់រោគវិនិច្ឆ័យបានក្រោយពេលពិនិត្យគ្រូពេទ្យនឹងស្នើឲ្យធ្វើការច្រឹបសាច់យកទៅវិភាគ។
ដើម្បីប្រាកដថាគ្មានជំងឺប្រព័ន្ធភាពស៊ាំទេ តេស្តឈាមគឺជាវិធីដែលល្អបំផុត។ ដោយសារតែបញ្ហាសក់ជ្រុះគឺមានភាពខុសគ្នាទៅតាមមូលហេតុផ្សេងៗគ្នា ការជ្រើសរើសគ្រូពេទ្យគឺសំខាន់បំផុតដើម្បីទទួលយកការព្យាបាលដែលសមស្រប។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់ដោយ៖Hello Krupet

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ