សុខភាព
ជាសះស្បើយពីកូវីដបាន៤ខែ អាចចាក់វ៉ាក់សាំងបាន តែមានផលរំខានខុសអ្នកដទៃមួយចំណុច
ថ្មីៗនេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកជំងឺជាសះស្បើយពីកូវីដ-១៩ រយៈពេល៤ខែឡើង អាចអញ្ជើញទៅចាក់វ៉ាក់សាំងបានហើយ បន្ទាប់ពីធ្លាប់ព្រមានថា អ្នកទើបជាសះស្បើយភ្លាមៗ ទោះបីចាក់ក៏គ្មានប្រសិទ្ធភាពអ្វី។
ចំពោះអ្នកធ្លាប់វិជ្ជមានវីរុសកូវីដ-១៩ ឬកូវីដបំប្លែងខ្លួនដទៃទៀតមិនថាមុនតេស្តពុំទាន់បានចាក់វ៉ាក់សាំងសោះ អ្នកទើបចាក់មួយដូស ឬអ្នកចាក់ពីរដូសហើយក្ដី ក្រោយជាសះស្បើយរយៈពេល ៤ខែ ឬលើសពីនេះ អាចវ៉ាក់សាំងចាប់ពីពេលនេះតទៅ។

ដោយឡែក ចំពោះផលរំខាននៃវ៉ាក់សាំងសម្រាប់អ្នកធ្លាប់ឆ្លងកូវីដ ហាក់មិនខុសគ្នាឆ្ងាយពីបុគ្គលទូទៅនោះទេ ប្លែកត្រង់ពេលវេលាប៉ុណ្ណោះ ដែលអាចមានរយៈពេលយូរជាងអ្នកមិនធ្លាប់វិជ្ជមានទាល់តែសោះ។
យោងតាមការស្រាវជ្រាវកន្លងមករកឃើញថា អ្នកជាសះស្បើយពីកូវីដ-១៩ រងផលរំខានរាងកាយដូចគ្នា តែអាចធ្ងន់ជាងអ្នកមិនធ្លាប់វិជ្ជមានវីរុសនេះ បន្ទាប់ពីចាក់វ៉ាក់សាំងរួច។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Johns Hopkins បានប្រមូលទិន្នន័យពីបុគ្គលិកថែទាំសុខភាពចំនួន ៩៥៤ នាក់ ក្នុងរដ្ឋ ម៉ារីឡេន (Maryland) សហរដ្ឋអាមេរិក ដើម្បីតាមដានអាការ ក្រោយចាក់វ៉ាក់សាំង។ ពួកគេបានរកឃើញថា មនុស្សដែលធ្លាប់ឆ្លងមេរោគកូវីដ-១៩ មានប្រតិកម្ម ៤.៥ ដង លើសមនុស្សទូទៅ ក្រោយចាក់លើកដំបូង។ ទោះយ៉ាងណា អ្នកជាសះស្បើយពីកូវីដ-១៩ ហាក់ដូចជាមិនសូវមានប្រតិកម្មធ្ងន់ធ្ងរចំពោះការចាក់វ៉ាក់សាំងលើកទី២នោះទេ។ ចំណែកការចាក់ដូសទី៣ ក៏ពុំមានផលរំខានអ្វី ខ្លាំងជាងលើកមុនៗឡើយ។

បន្ថែមពីលើនោះ អ្នកដែលធ្លាប់មានជំងឺកូវីដ-១៩ ទំនងជាមានប្រតិកម្មរយៈពេលយូរចំពោះវ៉ាក់សាំង ដោយអាចមានប្រតិកម្មរហូតដល់ ៧ថ្ងៃ បើប្រៀបធៀបទៅនឹង អ្នកដែលមិនធ្លាប់ឆ្លងជំងឺកូវីដ គឺពួកគេមានផលរំខានតែពីរបីថ្ងៃប៉ុណ្ណោះ។
គួរឱ្យកត់សម្គាល់ផងដែរថា ទោះបីជាបុគ្គលនោះធ្លាប់វិជ្ជមានកូវីដក៏ដោយ រាងកាយពួកគេសុទ្ធតែអាចបង្កើតការឆ្លើយតបអង់ទីគ័រខ្លាំងក្លាចំពោះវ៉ាក់សាំង ក្រោយពេលចាក់ពេញលេញ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ក្រោយក្រសួងប្រកាស តើអ្នកមានជំងឺប្រចាំកាយអ្វីខ្លះ អាចចាក់វ៉ាក់សាំងបាន?
ចុចអាន៖ នេះមូលហេតុ អ្នកចាក់វ៉ាក់សាំងកូវីដដូសជំរុញហើយ មានផលរំខានខុសៗគ្នា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា