សុខភាព
វិធីសម្គាល់ថាឈឺ ក ដោយសារអាឡ័កស៊ី ឬផ្ដាសាយ
ប្រតិកម្មអាឡ័កស៊ី ការបង្ករោគដោយបាក់តេរី និងវីរុស និងរួមមានផ្ដាសាយធម្មតា ឬផ្ដាសាយធំ សុទ្ធតែអាចបង្កឲ្យមានបញ្ហាឈឺកបាន។ មនុស្សមួយចំនួនអាចមានបញ្ហាឈឺកជាទៀងទាត់ ដោយសារតែមានប្រតិកម្មអាឡ័កស៊ីតាមរដូវកាល។

១. កំណត់រោគសញ្ញា
រោគសញ្ញាផ្ដាសាយធម្មតា និងប្រតិកម្មអាឡ័កស៊ី៖
- ហៀរសំបោរ ឬតឹងច្រមុះ
- អស់កម្លាំង
- ក្អក ឬកណ្ដាស់
រោគសញ្ញាផ្ដាសាយធម្មតា ផ្ដាសាយធំ និងការឆ្លងរោគផ្សេងៗ មិនមែនជាប្រតិកម្មអាឡ័កស៊ី៖
- ក្ដៅខ្លួន
- ឈឺសាច់ដុំ និងឈឺខ្លួន
- ហើមកូនកណ្ដុរនៅក
បើសិនជាគ្នាយើងមានរមាស់ភ្នែក ហូរទឹកភ្នែក និងឈឺកទៀត អាចថានេះជាប្រតិកម្មអាឡ័កស៊ី ព្រោះថារោគសញ្ញាកើតលើភ្នែកមិនកើតមានដោយសារផ្ដាសាយធម្មតា ឬផ្ដាសាយធំទេ។
សញ្ញាសំខាន់មួយទៀតគឺ រយៈពេលនៃការឈឺក ផ្ដាសាយធម្មតា និងផ្ដាសាយធំ មិនកើតយូរជាងពីរសប្ដាហ៍នោះទេ។
សម្រាប់អ្នកមានប្រតិកម្មអាឡ័កស៊ីវិញអាចស៊ីពេលយូរទៅតាមការប៉ះពាល់នឹងសារធាតុបង្កអាឡ័កស៊ី។ ឧទាហរណ៍ថា គ្នាយើងអាឡ័កស៊ីទៅនឹងលម្អងផ្កា អាចមានរោគសញ្ញាប្រតិកម្មរហូតដល់៦សប្ដាហ៍ អាស្រ័យលើរដូវកាល។

២. វិធីព្យាបាលអាឡ័កស៊ី
ការព្យាបាលបញ្ហាអាឡ័កស៊ី អាស្រ័យលើកម្រិតនៃប្រតិកម្ម។ ចំពោះការប្រតិកម្មកម្រិតស្រាល អ្នកជំងឺអាចប្រើប្រាស់ថ្នាំលេប ឬថ្នាំបាញ់មិនត្រូវការវេជ្ជបញ្ជាមួយចំនួនបាន។ ប៉ុន្តែបើកម្រិតធ្ងន់ធ្ងរ ត្រូវប្រើថ្នាំតាមវេជ្ជបញ្ជា និងអាចចាក់ថ្នាំ អាឡ័កស៊ី ផង។
៣. វិធីការពារខ្លួនពីអាឡ័កស៊ី
ដើម្បីចៀសវាងពីបញ្ហាអាឡ័កស៊ី យើងត្រូវចៀសឆ្ងាយពីធាតុបង្កអាឡ័កស៊ីទាំងឡាយ ដើម្បីការពារប្រតិកម្មអាឡ័កស៊ី កើតមានលើប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ រួមទាំងការឈឺកផង។ ធាតុបង្កអាឡ័កស៊ីរួមមាន៖
- ស្មៅ ឬលម្អងផ្កា
- សត្វចិញ្ចឹម
- ធូលី
- ផ្សិត។
អត្ថបទផ្ដល់ដោយ៖ Hello Krupet
ចុចអាន៖គ្រូពេទ្យណែនាំវិធីកាត់បន្ថយអាឡ័កស៊ីទូទៅ នៅរដូវភ្លៀងធ្លាក់ ចៀសវាងច្រឡំជារោគសញ្ញាកូវីដ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ