សុខភាព
ចង់ដឹងថាសួតមានបញ្ហាឬអត់ សង្កេតមើល សញ្ញាទាំង ៧ នេះ
សួតជាសរីរាង្គនៅក្នុងប្រហោងទ្រូង ដែលមានតួនាទីផ្លាស់ប្ដូរខ្យល់ បឺតស្រូបពីខាងក្រៅចូលទៅក្នុងឈាម និងផ្គត់ផ្គង់អុកស៊ីសែនទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ យ៉ាងណាមិញ នៅពេលដែលសួតមានបញ្ហា គ្នាយើងអាចសង្កេតឃើញសញ្ញាព្រមាន និងរោគសញ្ញាមួយចំនួនខាងក្រោម។
១. ក្អករ៉ាំរ៉ៃ

អាការក្អកដែលមិនបាត់ទៅវិញក្នុងរយៈពេលពី៣ ទៅ៤សប្ដាហ៍ គឺជាការក្អករ៉ាំរ៉ៃ ហើយវាក៏ជាសញ្ញានៃជំងឺសួត ដូចជាជំងឺរលាកទងសួត ជំងឺរលាកសួត (Pneumonia) និងជំងឺហឺត។ មួយវិញទៀត វាក៏ជារោគសញ្ញានៃជំងឺមហារីកសួតផងដែរ។
២. ក្អកមានស្លេស្មច្រើន
ជាមួយគ្នានេះដែរ ការក្អកស្លេស្មជារឿងធម្មតាប៉ុណ្ណោះ នៅពេលដែលយើងកើតជំងឺក្អក គ្រុនផ្ដាសាយ ឬគ្រុនក្ដៅ។ ស្លេស្មជាការបណ្ដេញសារធាតុមិនល្អចេញពីរាងកាយ តាមរយៈការក្អក។ ប៉ុន្តែ បើយើងក្អកមានស្លេស្មច្រើនជ្រុលពេញមួយថ្ងៃ វាអាចជាជំងឺសួត ដែលនាំឲ្យមានការប្រមូលផ្ដុំស្លេស្មនៅក្នុងសួតទៅវិញ។
៣. ដកដង្ហើមតឹងៗក្នុងទ្រូង
នៅពេលដែលមានការស្ទះផ្លូវដង្ហើម ឬមានអ្វីដែលនាំឲ្យផ្លូវដង្ហើមតូចចង្អៀត យើងអាចនឹងដកដង្ហើមតឹងៗ ដែលនេះក៏អាចជាសញ្ញាដ៏សំខាន់នៃជំងឺហឺត។
៤. ក្អកមានឈាម
ការក្អកមានឈាមតិចតួចនេះ ជាទូទៅមានប្រភពមកពីសួតតែម្ដង ហើយវាកើតឡើងដោយសារតែការក្អករយៈពេលវែង រ៉ាំរ៉ៃ ឬការឆ្លងមេរោគក្នុងទ្រូង ឬជំងឺសួតផ្សេងទៀត ដែលរួមមាន ស្ទះសរសៃឈាមសួត ជំងឺហើមសួត ជំងឺមហារីកសួត និងជំងឺរបេងជាដើម។
៥. ដកដង្ហើមខ្លីៗ
ការព្យាយាមដកដង្ហើម ឬពិបាកដកដង្ហើមជាសញ្ញាបញ្ជាក់ថា សួតរបស់យើងមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ បញ្ហានេះកើតឡើងភាគច្រើនចំពោះអ្នកជំងឺហឺត រលាកទងសួត រលាកសួត មហារីកសួត និងជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ ។
៦. ឈឺទ្រូង

ប្រសិនបើគ្នាយើងមានអាការៈឈឺទ្រូង ដោយមានក្អក ឬមិនមានក្អក ដែលមានរយៈពេលច្រើនជាងពីរ ឬបីសប្ដាហ៍ និងកាន់តែយ៉ាប់យ៉ឺន នៅពេលដែលយើងដកដង្ហើម ឬក្អក ចូរប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
៧. ការឆ្លងមេរោគក្នុងទ្រូងសារជាថ្មីម្ដងទៀត
ក្នុងករណីដែលសួតរបស់យើងកាន់តែខ្សោយទៅៗ ដោយសារតែជំងឺមួយចំនួន ដូចជាមហារីកសួត នោះសួតមិនអាចប្រឆាំងនឹងការឆ្លងមេរោគបានឡើយ។ ដូច្នេះហើយ ការឆ្លងមេរោគក្នុងទ្រូងសារជាថ្មី ជារោគសញ្ញាធ្ងន់ធ្ងរមួយ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី