Connect with us

សុខភាព

សញ្ញា​ទាំង​៤ បញ្ជាក់​ថា​សុខភាព​ផ្លូវ​ភេទ​ប្រុស​ៗ​​មាន​បញ្ហា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

សុខភាព​ផ្លូវ​ភេទ​ជា​ផ្នែក​មួយ​​​ដ៏​សំខាន់​នៃ​សុខភាព​​ទូទៅ​របស់​យើង​ ហើយ​ប្រសិន​បើ​សុខភាព​ផ្លូវ​ភេទ​មាន​បញ្ហា វា​អាច​ប៉ះពាល់​ដល់​ការ​​​ទំនាក់ទំនង​រវាង​ដៃ​គូ ​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ និង​អាច​បង្ក​ឲ្យ​​កើត​ស្រ្តេស​ថែម​ទៀត​ផង​។ ហេតុ​នេះ​ហើយ​ ប្រុស​ៗ​យើង​គប្បី​សង្កេត​មើល​សញ្ញា​​​មួយ​ចំនួន​​ខាង​ក្រោម​​នេះ ដើម្បី​​អាច​កំណត់​ពី​បញ្ហា​សុខភាព​ និង​ធ្វើការ​ព្យាបាល​បាន​ទាន់​ពេលវេលា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ដុំ​ពក​នៅ​ជិត​ប្រដាប់​បន្ត​ពូជ​

ការ​ពិនិត្យ​មើល​បរិវេណ​ជុំវិញ​ប្រដាប់​​​ភេទ​ ដើម្បី​ដឹង​ថា​យើង​មាន​​ដុំ​ពក​​ឬ​អត់​ ជា​រឿង​សំខាន់​ណាស់​ ពីព្រោះ​បរិវេណ​នោះ​ងាយ​​រង​គ្រោះ ហើយ​ដុំ​ពក​អាច​កើត​មាន​ដោយ​សារ​តែ​រោម​​កប់​ក្នុង​សាច់​។ មួយ​វិញ​ទៀត​ វា​ក៏​អាច​ជា​សញ្ញា​ដុះ​សាច់​លើ​ប្រដាប់​ភេទ​​ឬ​ការ​ឆ្លង​មេរោគ​។

​​២. ការ​​ធ្លាក់​ទឹក​រម្អិល

ប្រសិនបើ​​ប្រុស​ៗ​យើង​សង្កេត​ឃើញ​​មាន​ធ្លាក់​ទឹក​រម្អិល​ខុស​ពី​ធម្មតា​ចេញ​ពី​លិង្គ​ វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ផ្លូវ​ភេទ​។ ពិត​ណាស់​ ការ​ធ្លាក់​ទឹក​រម្អិល​ដែល​​មាន​ពណ៌​លឿង ឬ​បៃតង អាច​បញ្ជាក់​ពី​ជំងឺ​ប្រមេះ​ទឹក​បាយ​ ខណៈ​ពេល​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​ស​ អាច​ជា​សញ្ញា​នៃ​ជំងឺ​trichomoniasis ប៉ុន្តែ​បើ​​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​ស​នេះ​មាន​សភាព​ខាប់​​ និង​មិន​មាន​ក្លិន​ទេ​នោះ ​វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​។

Penis enlargement surgery: what is it and does it really work?

៣. ក្រហាយ​នៅ​ពេល​នោម​

​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​នោម​ក្រហាយ​ ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ផ្លូវ​ភេទ​ដូច​គ្នា។​ ជា​ធម្មតា​ វា​​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​ប្រព័ន្ធ​ទឹក​នោម​​ ដែល​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​ជា​ជំងឺ​​កាម​រោគ​ ដូចជា​​​ជំងឺ​ប្រមេះ​ទឹក​ថ្លា​ ឬ​ជំងឺ​​ប្រមេះ​ទឹក​បាយ​ផង​ដែរ​​។

​​​៤. ​ឈឺ​ចាប់​នៅ​បរិវេណ​ប្រដាប់​ភេទ​

ការ​ឈឺ​ចាប់​​នៅ​ផ្នែក​ណា​មួយ​​នៃ​​រាងកាយ​ ជា​សញ្ញា​ដែល​យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ជា​ពិសេស​នៅ​ជិត​បរិវេណ​ប្រដាប់​ភេទ ឬ​ពោះ​។ ឧទាហរណ៍ ​ការ​ហើម​​ពង​ស្វាស​ ការ​ធ្លាក់​ឈាម​ ឬ​ឈឺ​ចាប់​​អំឡុង​ពេល​រួម​ភេទ​ សុទ្ធ​តែ​បញ្ជាក់​ថា​រាងកាយ​របស់​យើង​អាច​កើត​ជំងឺ​កាមរោគ ឬ​ឆ្លង​មេរោគ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សញ្ញាសុខភាពតូចៗ ១៥ យ៉ាង បញ្ជាក់ថា ប្រុសៗអាចអាយុខ្លី បើអត់តាមដាន

ចុចអាន៖ ប្រុសៗមានទម្លាប់អាក្រក់ ៨ យ៉ាងនេះ អាចធ្វើឲ្យអត់កូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម