Connect with us

សុខភាព

សញ្ញាព្រមានទាំង ៥ បញ្ជាក់បានថា យើងកំពុងអាឡ័កស៊ីជាមួយសាប៊ូកក់សក់

បានផុស

នៅ

សព្វថ្ងៃនេះ មានម៉ាកនិងរូបមន្តផ្សេងៗគ្នា ជាច្រើននៃសាប៊ូកក់សក់ ។ ខណៈសាប៊ូខ្លះ អាចបង្កឲ្យយើងអាការប្លែកៗ ដូចជា រមាស់នៅលើស្បែកក្បាល ឬឡើងកន្ទួលជាដើម។

ខាងក្រោម ជាសញ្ញា​ព្រមាន​ចំនួន ៥ ដែលបង្ហាញថា អ្នកអាចនឹងអា​ឡ័កស៊ី​ជាមួយ​សាប៊ូកក់សក់៖

១ រមាស់​ស្បែក​ក្បាល​និង​ក្រហមស្បែក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​អ្នក​​ប្រើ​សាប៊ូ​កក់​សក់​ហើយ​មាន​អារម្មណ៍ថា ​រមាស់​ស្បែក​ក្បាល​តាំងពី​ប្រើ​លើក​ដំបូង។ ទោះបី​ជា​អត់​មាន​របួស​​នៅ​លើ​ស្បែក​ក្បាល​ក៏ដោយ។ រោគ​សញ្ញា​នេះ ​ជា​រោគ​សញ្ញា​ដែល​មនុស្ស​អាឡ័ក​ស៊ី​នឹង​សាប៊ូ​កក់សក់។ ព្រោះ​សាប៊ូ​កក់សក់​អាច​មាន​សារធាតុ​គីមី​មួយ​ចំនួន​ ដែល​ធ្វើ​​ឲ្យ​ស្បែកក្បាល​រលាក ហើយឡើងក្រហមលើស្បែកជុំវិញស្បែកក្បាល។

២ មានកន្ទួលនិងរមាស់

កន្ទួល ឬរមាស់នៅកន្លែងផ្សេងទៀត ​ដែលសាប៊ូកក់សក់បានប៉ះដល់ អាច​បណ្ដាល​មក​ពី​សាប៊ូ​​មួយ​ចំនួន​​មាន​ផ្ទុក​សារធាតុ SLS (សារធាតុ surfactants) និង parabens (សារធាតុ​រក្សា​នៅ​ក្នុង​គ្រឿងសម្អាង) ដែល​បំផ្លាញ​សំណើម និង​ធ្វើ​រលាក​ឲ្យ​ដល់​ចំណុច​នៃ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់ ​ជាមួយ​សាប៊ូក​ក់សក់។

៣ ស្ទះ​មុន

សាប៊ូកក់សក់ដែលយើងប្រើ អាចជាមូលហេតុនៃការបង្កមុនដោយផ្ទាល់។ នេះច្រើនតែកើតលើ​ថ្ងាស គល់​សក់ និង​តំបន់​ថ្គាម ជាពិសេស​ស្នាម​មុន ឬ​មុនដែលស្ទះ។ ព្រោះសាប៊ូកក់សក់​មាន​ផ្ទុក​សារធាតុ​ស៊ីលីកូន ​ដើម្បី​ជួយ​សក់​ឲ្យ​ទន់​រលោង​ក្នុង​ពេល​តែមួយ។ ស៊ីលីកូន ជា​មូលហេតុ​ចម្បង​នៃ​ការ​កើតមុន ដែលមាន​ក្នុង​សាប៊ូកក់សក់ ហើយ​វា​កកកុញ​នៅ​ក្នុង​ឫសសក់ ។

៤ មាន​អង្គែ

វាជាសញ្ញា​សម្គាល់​មួយ​ទៀត​ដែល​គួរ​តែ​ពិនិត្យ​មើល ​នៅ​ពេល​អ្នក​កក់​សក់។ អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន រួម​ទាំង​ស្បែក​ក្បាល​ស្ងួត និង​រលាក ក៏​ដូចជា​ផ្សិត​ផងដែរ។ ដូច្នេះហើយ ​ត្រូវ​សង្កេត​មើល ​ប្រសិនបើ​ប្ដូរ​សាប៊ូ​​ហើយ ​នៅ​មាន​អង្គែ​ទៀត គួរ​តែ​បញ្ឈប់​ជា​បន្ទាន់។

៥ ជ្រុះ​សក់

សាប៊ូកក់សក់គឺជាមូលហេតុមួយ នៃការបាត់បង់សក់ទាំងអស់។ នោះ​គឺ​បណ្ដាល​មក​ពី​សារធាតុ​ស៊ីលីកូន​ក្នុង​សំណល់​សាប៊ូជុំវិញ​ឫស​សក់។ វា​នឹងធ្វើ​ឲ្យ​ស្ទះ ដែល​បណ្តាល​ឲ្យ​​ជ្រុះ​សក់។ លើសពីនេះ ការជ្រុះសក់ក៏​អាចបណ្តាលមកពីមូលហេតុផ្សេងទៀត​ដូចជា អាឡ័កស៊ី​អាហារ ការចូលគេងយឺត ឬ​អាកប្បកិរិយា​ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សក់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គ្រូពេទ្យណែនាំវិធីកាត់បន្ថយអាឡ័កស៊ីទូទៅ នៅរដូវភ្លៀងធ្លាក់ ចៀសវាងច្រឡំជារោគសញ្ញាកូវីដ

ចុចអាន៖ភ្នាក់ងារប្រឆាំងនឹងអ៉ីស្តាមីន ៥ ប្រភេទពីធម្មជាតិ ព្យាបាលអាឡ័កស៊ីបានយ៉ាងសក្ដិសិទ្ធិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់លើការប្រយុទ្ធនឹងជំងឺរបេង ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានមួយកន្លែងនៅ​​ស្រុក​សំឡូត ខ្សត់​​ភ្ញៀវ​ ប៉ុន្មានខែចុងក្រោយមិនមានភ្ញៀវមកកម្សាន្ត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

UN៖ ២០២៤ ជាឆ្នាំដែលមានជនចំណាកស្រុកស្លាប់​ច្រើន​បំផុត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​កូរ៉េខាងជើង​​គាំទ្រ​​​​រុស្ស៊ី​ឥតងាករេ​​ក្នុងសង្គ្រាម​នៅ​អ៊ុយក្រែន​ ក្នុង​​ជំនួប​​​មន្ត្រី​កំពូលរុស្ស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជម្លោះកុងហ្គោបង្ក​បញ្ហាទ្វេ​គ្រោះ​ ចំពោះទីផ្សារសំណប៉ាហាំង​សកល​លោក​​​

ព័ត៌មានជាតិ២២ ម៉ោង មុន

គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ស សុខា ឱ្យបណ្ដុះទឹកចិត្តយុវជនឱ្យហ៊ានចេញការពារជាតិ ទឹកដី បើថ្ងៃណាមួយសត្រូវឈ្លានពានកម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ៖ ជន​ណា​ដែល​បំផ្លាញ​ក្រុមហ៊ុន Tesla អាច​ជាប់​ពន្ធនាគារ​រហូតដល់​២០​ឆ្នាំ

រំលោភ
សន្តិសុខសង្គម៥ ម៉ោង មុន

ប្រុសប្រកែក ស្រីប្រកាន់ នារីម្នាក់​ទៅ​សុំបុរសម្នាក់ស្នាក់នៅបន្ទប់ជាមួយ ហើយចោទថាប៉ុនប៉ងចាប់រំលោភ

Sokha Hotels

ព័ត៌មានពេញនិយម