Connect with us

សុខភាព

សារៈសំខាន់​នៃ​ការ​ធ្វើ​អេកូ​សរសៃឈាម ដែល​ទៅ​ចិញ្ចឹម​ខួរក្បាល​!

បានផុស

នៅ

​ខួរក្បាល​មនុស្ស​ជា​សរីរាង្គ​មួយ​យ៉ាង​សំខាន់​ មិន​អាច​អត់​បាន​សម្រាប់​សារពាង្គកាយ​ ហើយ​វា​ក៏​ត្រូវការ​ឈាម​ក្រហម ដែល​មាន​ផ្ទុក​ទៅ​ដោយ​អុកស៊ីហ្សែន​និង​សារធាតុចិញ្ចឹម​ ដើម្បី​ផ្គត់ផ្គង់​ជាប្រចាំ​ក្នុង​បរិមាណ​គ្រប់គ្រាន់​តាមរយៈ​សរសៃ​ឈាម​ការ៉ូ​ទី​ត​(Carotides) និង​វៀ​ទេ​ប្រា​ល់​(Vertébrales)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) កត្តា​ប្រឈម​របស់​មនុស្ស​គ្រប់រូប​មានដូចជា

– ការវិវត្តន៍​នៃ​វ័យ​

– របៀបរបប​រស់នៅ​ប្រចាំថ្ងៃ​ ជក់បារី អាហារ​សំបូរ​ជាតិ​ខ្លាញ់ កង្វះ​លំ​ហាត់ប្រាណ​…

– ជំងឺ​ផ្សេងៗ​មាន​ លើស​ខ្លាញ់​ក្នុង​ឈាម លើស​សំពាធ​ឈាម​(​ឡើង​ឈាម​) ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង​…

​បណ្តាល​ឲ្យ​សរសៃឈាម​ខាងលើ ​ដែល​ទៅ​ចិញ្ចឹម​ខួរក្បាល​កើត​ជំងឺ​រឹង​ក្រិន​និង​មាន​កក​ខ្លាញ់​ នៅ​ក្នុង​សរសៃឈាម (​ជំងឺ​Arteroselérose) ដែល​បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ នៅ​ថ្ងៃក្រោយ​ជាពិសេស ​គឺ​ជំងឺ​ខូច​មួយ​ចំហៀង​ខ្លួន​(Strock)​។​

​ខ​) អេកូ​សរសៃឈាម​ទៅ​ចិញ្ចឹម​ខួរក្បាល​(Echo-doppler du Tronc Supra-aortique) ជា​បច្ចេកវិទ្យា​ទំនើប​មួយ ​ដែល​ពុំ​មាន​ការ​ប៉ះពាល់​ដល់​សុខភាព​និង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​

– ការរុករក​ជំងឺ​ខ្លាញ់​ក្នុង​សរសៃឈាម (MaladicArtèroselérose)

– តាមដាន​ការវិវត្តន៍​របស់​ខ្លាញ់​ ដែល​មាន​កក​នៅ​ក្នុង​សរសៃឈាម​

– វាយតម្លៃ​លក្ខណៈ​របស់​ខ្លាញ់​ដែល​អាច​បង្ក​គ្រោះថ្នាក់ (​ដាច់​បំណែក​ខ្លាញ់​ទៅ​ស្ទះ​តាម​សរសៃ​នានា​)

– វាយតម្លៃ​ភាគរយ​នៃ​ការ​ស្ទះ​របស់​ខ្លាញ់​នៅ​ក្នុង​សរសៃឈាម​…

​គ​) កត្តា​អ្វីខ្លះ​ដែល​លោកអ្នក​តម្រូវ​ឲ្យ​ធ្វើ​អេកូ​សរសៃឈាម​ទៅ​ចិញ្ចឹម​ខួរក្បាល​

– សម្រាប់​មនុស្ស​ទាំងពីរ​ភេទ​មាន​អាយុ​ចាប់ពី ៤៥​ឆ្នាំ​ឡើង​ទៅ​

– ឧស្សាហ៍​ឈឺក្បាល វិលមុខ​រ៉ាំរ៉ៃ​

– ធ្លាប់​មាន​ប្រវត្តិ​ស្ពឹក ឬ​ខូច​មួយ​ចំហៀង​ខ្លួន​

– មាន​លើស​ខ្លាញ់​ក្នុង​ឈាម​

– លើសឈាម មាន​ជំងឺ​បេះដូង​

– មាន​ជំងឺ​ទឹកនោមផ្អែម​…

​យោង​ទៅ​លើ​លទ្ធផល​របស់​អេកូ​សរសៃឈាម​ខួរក្បាល រួមផ្សំ​នឹង​លទ្ធផល​ផ្សេងៗ​ទៀត (​ដូចជា​លទ្ធផល​នៃ​ការ​បូម​ឈាម​ជាដើម​…) ទើប​គ្រូពេទ្យ​អាច​ធ្វើ​ការវាយតម្លៃ​និង​ព្យាបាល​ បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ​ក្នុង​ករណី​មាន​បញ្ហា​ដូច​បាន​រៀបរាប់​ខាងលើ បងប្អូន​គួរ​មក​ទទួល​ការពិនិត្យ​និង​ប្រឹក្សា​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ទាន់​ពេល​វេលា​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​សូម​ស្វែងយល់​ពី​គ្រោះថ្នាក់​ប៉ះទង្គិច​ក្បាល​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម