សុខភាព
មើមឈូកជួយសុខភាពស្បែក ខួរក្បាល និងប្រព័ន្ធភាពស៊ាំ
គ្នាយើងភាគច្រើនប្រើប្រាស់មើមឈូកសម្រាប់ការបន្ថែមរសជាតិក្នុងអាហារ តែមិនសូវជាមានគ្នាយើងច្រើនទេដែលដឹងពីអត្ថប្រយោជន៍របស់វា។ មើមឈូកជាប្រភេទបន្លែដែលមានរសជាតិឆ្ងាញ់ និងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាជួយការពារយើងពីជំងឺផងដែរ។ សារធាតុចិញ្ចឹមរបស់មើមឈូកក៏ជួយពង្រឹងសុខភាពប្រព័ន្ធរំលាយអាហារនិងប្រព័ន្ធសរសៃឈាមបេះដូងរបស់យើងបានទៀតផង។
១.ជួយដល់ស្បែក

មើមឈូក គឺជាប្រភពបន្លែមានវីតាមីនC និងសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្ដល់ផលប្រយោជន៍ដល់ស្បែក។ ស្បែករបស់យើងត្រូវការវីតាមីនC ដើម្បីសំយោគខូឡាជែន ការពារស្បែកប្រឆាំងនឹងការខូចខាតដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី និងការប៉ះជាមួយនឹងកាំរស្មី UV ។ ដូចនេះហើ់យ មើមឈូកអាចជួយបញ្ចៀសពីភាពចាស់ ហើយក៏ជួយកាត់បន្ថយការឡើងស្នាមអុជខ្មៅ និងការប្រែពណ៌នៃស្បែកផងដែរ។
២.ជួយពង្រឹងសុខភាពខួរក្បាល

មើមឈូក ថ្លើមគោ គ្រាប់ផ្កាឈូករ័ត្ននិងគ្រាប់ស្វាយចន្ទីត្រូវបានគេដឹងថាអាហារសម្បូរទៅដោយសារជាតិទង់ដែង ហើយមិនត្រឹមតែជួយពង្រឹងសុខភាពឆ្អឹងនិងជួយដល់ការរំលាយអាហារប៉ុណ្ណោះទេ វាក៏ជួយបង្កើនសុខភាពខួរក្បាលដោយធ្វើឱ្យមុខងារនៃប្រព័ន្ធប្រសាទដំណើរការបានល្អផងដែរ។ តាមការស្រាវជ្រាវបានបង្ហាញថាកង្វះសារជាតិទង់ដែងអាចទាក់ទងជាមួយនឹងការចាប់ផ្ដើមនៃជំងឺប្រព័ន្ធប្រសាទ ដូចជាជំងឺភ្លេចភ្លាំង។ ដើម្បីការពារនូវបញ្ហានេះគ្នាយើងគួរញាំមើមឈូក និងអាហារដទៃទៀតដែលសម្បូរទៅដោយសារជាតិទង់ដែង ព្រោះអាចជួយដល់សុខភាពប្រព័ន្ធប្រសាទ។
៣.ជួយបង្កើនថាមពល
/GettyImages-85652549-926207f9bcd141149e16bdf62a2a6108.jpg)
ការញាំមើមឈូកអាចជួយបង្កើនកម្រិតជាតិដែកក្នុងខ្លួនរបស់យើង ទ្រទ្រង់នូវថាមពល និងនាំយកអុកស៊ីសែនទៅក្នុងកោសិកា។ ប្រសិនបើគ្នាយើងខ្វះជាតិដែក ច្រើនតែមានអារម្មណ៍អស់កម្លាំង ងងុយគេង និងមានបញ្ហាជាមួយនឹងការផ្ដោតអារម្មណ៍។ ការញាំអាហារសម្បូរជាតិដែក ក៏អាចជួយបង្កើនកម្រិតអុកស៊ីសែននៅក្នុងកោសិកា សាច់ដុំ ជួយជំរុញដល់ការរំលាយប្រូតេអ៊ីន និងស្រូបយកសារធាតុចិញ្ចឹមពីអាហារផងដែរ។
៤.ជួយការរំលាយអាហារ និងការគ្រប់គ្រងទម្ងន់

មើមឈូកផ្ដល់នូវសារធាតុសរសៃល្អក្នុងការជួយរំលាយអាហារ សម្រួលបញ្ហាទល់លាមកនិងបញ្ហាប្រព័ន្ធរំលាយអាហារ។ លើសពីនេះការញាំអាហារដែលមានជាតិសរសៃខ្ពស់អាចធ្វើឱ្យយើងមានអារម្មណ៍ថាឆ្អែតក្នុងរយៈពេលយូរដែលអាចជួយកាត់បន្ថយការញ់ាំអាហារក្រៅពេលច្រើននាំឲ្យឡើងទម្ងន់។
៥.ពង្រឹងសុខភាពសរសៃឈាមបេះដូង

មើមឈូក សម្បូរទៅដោយសារធាតុចិញ្ចឹម និងជាតិសរសៃ ជួយដល់សុខភាពសរសៃឈាមបេះដូង ហើយក៏ជាប្រភពដ៏ល្អនៃប៉ូតាស្យូមផងដែរ។ ប៉ូតាស្យូមទទួលខុសត្រូវចំពោះការធ្វើឱ្យចង្វាក់បេះដូងដំណើរការបានល្អ។ គ្នាយើងដែលមានកម្រិតប៉ូតាស្យូមទាបអាចមានហានិភ័យខ្ពស់នៃជំងឺបេះដូង ជាពិសេសទទួលរងពីជំងឺគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល។
៦.បង្កើនប្រព័ន្ធភាពស៊ាំ

មើមឈូក ជាប្រភពនៃវីតាមីនC និងមានតួនាទីប្រឆាំងអុកស៊ីតកម្មនិងជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ បើយោងតាមការស្រាវជ្រាវដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី Nutrients វីតាមីន C បានរួមចំណែកក្នុងការការពារប្រព័ន្ធភាពស៊ាំដោយការគាំទ្រមុខងារកោសិកាផ្សេងៗ រួមបញ្ចូលទាំងការគាំទ្រមុខងាររបាំង epithelial ដែលប្រឆាំងនឹងការបង្ករោគ លើកកម្ពស់សកម្មភាពកម្ចាត់អុកស៊ីតកម្ម និងជំរុញការសម្លាប់មីក្រុប។ កង្វះវីតាមីន C អាចបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយនិងងាយឆ្លងមេរោគផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គុណប្រយោជន៍ក្រមួនឃ្មុំ មិនសូវមានអ្នកដឹង
ចុចអាន៖ គ្រាប់ផ្កាឈូករ័ត្ន មុខងារឱសថព្យាបាលជំងឺរ៉ាំរ៉ៃបានច្រើនមុខ ជាពិសេសទាក់ទងនឹងសួត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី