សុខភាព
ធ្លាប់ឆ្លងកូវីដ អត់ចាក់វ៉ាក់សាំងដូសជំរុញបានទេ?
ប្រទេសជាច្រើននៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ កំពុងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ។

យុទ្ធនាការនេះ បានចាប់ផ្តើមបន្ទាប់ពីការរកឃើញថា ប្រសិទ្ធភាពវ៉ាក់សាំង២ដូស បានថយចុះក្នុងរយៈពេលប្រហែល២ខែ។
ហើយកាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេស ក៏បានជំរុញឲ្យមនុស្សទាំងអស់ត្រូវទៅទទួលវ៉ាក់សាំងដូសជំរុញផងដែរ ក្រោយពេលការសិក្សាបានបង្ហាញពីករណីឆ្លងទម្លុះ ចំពោះអ្នកចាក់វ៉ាក់សាំងបាន២ ដូស។

ទោះបីជាយ៉ាងណាក៏ដោយ មានសំណួរមួយថា តើអ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ-១៩ អត់ចាក់វ៉ាក់សាំងដូសជំរុញបានដែរឬទេ?
ចម្លើយគឺថា ទេ ត្រូវតែចាក់។ ថ្វីបើវីរុសកូវីដ រួមជាមួយការចាក់វ៉ាក់សាំង ត្រូវបានគេគិតថាបង្កើនការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំក៏ដោយ តែវាមិនមានការធានាថា អ្នកត្រូវបានការពារនោះទេ។ អ្នកនៅតែអាចឆ្លង និងចម្លងរាលដាលវីរុស ហើយមានរោគសញ្ញាដែលអាចប្រែក្លាយទៅជា កូវីដរយៈពេលវែង៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ វ៉ាក់សាំង J&J ដូសជំរុញ ចាក់គម្លាតគ្នា២ខែ បង្ហាញប្រសិទ្ធភាពអស្ចារ្យបំផុត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ