សុខភាព
ពិតអត់ ប្រុសៗធាត់ពេក ជួបបញ្ហាខ្សោយប្រដាប់ភេទ?
ពេលនិយាយដល់រឿងធាត់ ជាទូទៅនឹងមានការពិភាក្សាច្រើនពីជំងឺឧស្សាហ៍កើតមួយចំនួនលើអ្នកធាត់ៗ។ ជាទូទៅមនុស្សធាត់ ច្រើនជួបបញ្ហាមានជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ឬជំងឺ បេះដូង ជំងឺគេងបាត់ដង្ហើម ឬលើសកូលេស្តេរ៉ូល ជាដើម។ ប៉ុន្តែ មនុស្សធាត់ក៏មានបញ្ហាមួយទៀត ដែលគេមិនសូវនិយាយដល់ នោះគឺមនុស្សធាត់ច្រើនជួបបញ្ហាខ្សោយផ្លូវភេទ មិនថាស្រី ឬប្រុសនោះទេ។ ចំពោះបុរសបញ្ហាខ្សោយលិង្គអាចថាមកពីបញ្ហាផ្លូវចិត្ត និងការរំខានផ្សេងៗពីអ័រម៉ូន។

១. កត្តាប្រឈម
មនុស្សប្រុសធាត់ច្រើនជួបបញ្ហាខ្សោយលិង្គ។ ការសិក្សាខ្លះបញ្ជាក់ថាប្រហែលជា៥៣ភាគរយនៃមនុស្សប្រុសវ័យចន្លោះពី៤០ទៅ៧០ មានបញ្ហាខ្សោយលិង្គក្នុងកម្រិតណាមួយ។ កត្តាប្រឈមមួយចំនួនអាចធ្វើឲ្យមនុស្សក្នុងវ័យនេះខ្សោយលិង្គ មានដូចជា៖
- កត្តាអាយុ
- ជំងឺបេះដូង
- សម្ពាធឈាមខ្ពស់
- កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនទាប
- ជក់បារី និងមានជំងឺទឹកនោមផ្អែម ជាមួយនឹងរបបអាហារមិនត្រឹមត្រូវ និងបែបបថរស់នៅមិនល្អ។
ដោយសារការសិក្សាជាច្រើននៅតែមានលទ្ធផលផ្ទុយគ្នា គេមិនអាចដឹងច្បាស់ទេថាកម្រិតសន្ទស្សន៍ម៉ាសរាងកាយខ្ពស់ និងធាត់ ជាដើមចមនៃបញ្ហាខ្សោយលិង្គនោះ ឬក៏មានទំនាក់ទំនងទៅនឹងកត្តាប្រឈម។ អ្វីដែលគេដឹងច្បាស់ គឺថាភាពធាត់ លើសទម្ងន់ជាកត្តារួមផ្សំ ធ្វើឲ្យខ្សោយលិង្គ។ ការផ្លាស់ប្ដូរបែបបថនៃការរស់នៅ នាំឲ្យមានសុខភាពល្អ គេជឿថាបញ្ហាខ្សោយលិង្គអាចជួយកែខៃវិញបាន។
ជាធម្មតា ពេលយើងវ័យកាន់តែច្រើន ជាធម្មជាតិ នឹងធ្វើឲ្យលិង្គចុះខ្សោយមួយកម្រិត។ ជាមួយគ្នានេះដែរ បើសិនជាយើងមានជំងឺផ្សេងៗទៀត វានឹងមានការប្រឈមកាន់តែខ្ពស់។ បញ្ហាខ្សោយលិង្គ និងសកម្មភាពផ្លូវភេទ ជាមូលហេតុសំខាន់មួយបង្កឲ្យមានបញ្ហាថប់បារម្ភ និងកង្វល់ផ្សេងៗ លើបុរស។
នៅពេលនឹកដល់សកម្មភាពផ្លូវភេទ មិនអាចល្អដូចចិត្ត នឹងធ្វើឲ្យប្រុសៗកាន់តែមានកង្វល់ច្រើន។ ភាពធាត់ អាចនាំឲ្យមនុស្សប្រុសមានជំងឺទាំងនេះ និងធ្វើឲ្យបញ្ហាផ្លូវអារម្មណ៍កើតមានដែរ។
២. ភាពធាត់ និងបញ្ហាខ្សោយលិង្គ
ពេលយើងធាត់ លើសទម្ងន់ អាចបង្កឲ្យខ្សោយលិង្គ ដោយហេតុតែមានការខូចខាតសរសៃឈាម បន្ថយកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន និងក៏នាំឲ្យមានសភាពរលាកកើតឡើងជាទូទៅលើរាងកាយដែរ។ ភាពធាត់អាចបង្កឲ្យខូចសរសៃឈាម ដោយសារតែមានទំនាក់ទំនងនឹងការលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម លើសកូលេស្តេរ៉ូល លើសជាតិខ្លាញ់ និងការរលាក។
មានការលើកឡើងថា ពេលមានការរលាកកើតឡើង អាចបង្កឲ្យមានរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ នាំឲ្យមានការបំផ្លាញដោយអុកស៊ីតកម្មលើជាលិកាផ្សេងៗ។ ផលវិបាកកើតចេញពីសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និងលើសជាតិខ្លាញ់ ក៏សុទ្ធតែរួមចំណែកដល់បញ្ហាខ្សោយលិង្គ។
មូលហេតុបង្កឲ្យមានបញ្ហាខ្សោយលិង្គពេញនិយមជាងគេមួយគឺកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនទាប ដែលការចុះទាបនេះ មានទំនាក់ទំនងនឹងភាពធាត់ដែរ។ ការមានកម្រិតអ័រម៉ូនសមល្មមត្រឹមត្រូវ ជារឿងសំខាន់មួយក្នុងការជួយដល់សុខភាពលិង្គ និងចំណង់ផ្លួវភេទ។ សម្រាប់បុរស មានក្បាលពោះធំសុទ្ធខ្លាញ់ នឹងមានហានិភ័យកាន់តែខ្ពស់លើការធ្លាក់ចុះកម្រិតអ័រម៉ូនប្រភេទនេះ។ ខ្លាញ់នៅក្បាលពោះប្រុសៗអាចបំប្លែងអ័រម៉ូនតេស្តូស្តេរ៉ូនទៅជាអ័រម៉ូនអឺស្រ្តូហ្សែន ដែលរំខានដល់លំនឹងអ័រម៉ូន។

៣. ដោះស្រាយបែបណា?
អ្នកស្រាវជ្រាវបានលើកឡើងថាភាពឡើងរឹងនៃលិង្គអាចធ្វើឲ្យល្អប្រសើរវិញបានតាមរយៈការផ្លាស់ប្ដូរបែបបថរស់នៅជាក់លាក់មួយចំនួន។ ពេលយើងធាត់ ប្រឈមខ្លាំងទៅនឹងជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងបុរសខ្លះទៀតនាំឲ្យខ្សោយលិង្គ។ ញ៉ាំអាហារល្អៗចំពោះសុខភាពដូចជាបន្លែ ផ្លែឈើ មិនជក់បារី ហាត់ប្រាណជាប្រចាំ ពិតជាអាចជួយកែខៃបញ្ហាខ្សោយលិង្គបាន។
បុរសដែលធាត់ និងអាចសម្រកទម្ងន់បាន គឺជួយឲ្យសមត្ថភាពលិង្គ និងសកម្មភាពលើគ្រែល្អប្រសើរឡើងវិញ បូករួមទាំងសុខភាពរាងកាយទាំងមូលផងដែរ។ ការហាត់ប្រាណ បញ្ចេញសកម្មភាពរាងកាយជាប្រចាំ ជួយកាត់បន្ថយហានិភ័យបញ្ហាខ្សោយលិង្គ៕
ចុចអាន៖សញ្ញាសុខភាពតូចៗ ១៥ យ៉ាង បញ្ជាក់ថា ប្រុសៗអាចអាយុខ្លី បើអត់តាមដាន
ចុចអាន៖ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា