សុខភាព
ត្រូវពន្លឺថ្ងៃ យ៉ាងតិចបាន ៣នាទី ក៏មានប្រយោជន៍ច្រើនដែរ
ពន្លឺព្រះអាទិត្យជួយឲ្យរាងកាយ ទទួលបានគុណប្រយោជន៍ដោយសារ វាជួយជម្រុញប្រតិកម្មវីតាមីនD ធ្វើឲ្យស្បែក និងឆ្អឹងលូតលាស់បានល្អ។ ដោយឡែក ការរកឃើញថ្មីដោយអ្នកវិទ្យាសាស្រ្ត ឃើញថា ពន្លឺថ្ងៃជួយឲ្យ ជម្រុញឲ្យមានបាក់តេរីល្អក្នុងរាងកាយ ធ្វើឲ្យមានប្រយោជន៍សម្រាប់សុខភាព។

ការរកឃើញខាងលើ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្រ្តពីសាកលវិទ្យាល័យ British Columbia នៃប្រទេសកាណាដា បានពិនិត្យលើអ្នកស្ម័គ្រចិត្ត ២១ នាក់ ដោយពិនិត្យមើលលម្អិតនៅក្នុងរាងកាយ ក្រោយពេលពួកគេ(អ្នកស្ម័គ្រចិត្ត) បានត្រូវពន្លឺព្រះអាទិត្យ។

លទ្ធផលតាមដានបង្ហាញថា ពពួកបាក់តេរីល្អក្នុងរាងកាយកើនឡើងនៅពេល អ្នកស្ម័គ្រចិត្តទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ពោលគឺត្រឹមតែ ៣នាទី ក្នុង១សប្តាហ៍ ក៏អាចធ្វើឲ្យរាងកាយ បានប្រយោជន៍ប្រព័ន្ធរំលាយអាហារដំណើរការល្អ ហើយក៏ធ្វើឲ្យហានិភ័យរលាកពោះវៀនមានតិចតួច ដែលជាគុណប្រយោជន៍សំខាន់សម្រាប់រាងកាយ។

បន្ថែមពីនោះទៀត ក្រុមអ្នកវិទ្យាសាស្រ្តខាងលើក៏បានពិនិត្យមើលពី លាមករបស់ក្រុមអ្នកស្ម័គ្រចិត្ត ក៏បានឃើញពី កម្រិតពពួកបាក់តេរីល្អច្រើន ជាហេតុធ្វើឲ្យពួកគេមានសុខភាពល្អ។ ដោយឃើញលទ្ធផលបែបនេះ លោកសាស្រ្តាចារ្យ Bruce Vallance ជាអ្នកដឹកនាំការស្រាវជ្រាវ បានលើកទឹកចិត្តឱ្យមានពេលត្រូវពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីឲ្យមានតុល្យភាពមីក្រូសារពាង្គកាយល្អក្នុងរាងកាយ ដែលជួយឱ្យមានសុខភាពល្អ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ត្រឹម ៩០ នាទី នៅជាមួយធម្មជាតិ ក៏ជួយសុខភាពខួរក្បាលដែរ
ចុចអាន៖ ត្រូវពន្លឺព្រះអាទិត្យមួយថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត