សុខភាព
រដូវមកមិនទៀងលេបថ្នាំជំនួយ អាចជួយឲ្យមកទៀងវិញមែនអត់?
ការមករដូវមិនទៀងជាក្ដីកង្វល់មួយរបស់ស្ត្រី ព្រោះវាប៉ះពាល់ដល់សុខភាព ដូចនេះហើយមានវិធីមួយជួយឲ្យរដូវមកទៀងវិញដោយការញ៉ាំថ្នាំ។ តើការញ៉ាំថ្នាំនេះ ពិតជាជួយឲ្យរដូវមកទៀងវិញ ឬយ៉ាងណា?
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ការមករដូវមិនទៀងអាចទាក់ទងនឹងជំងឺអ័រម៉ូនរបស់រាងកាយយើង ហើយមួយវិញទៀតទាក់ទងនឹងស្បូនមានបញ្ហាមួយចំនួនផងដែរ។ ថ្នាំគ្រាប់អាចជាមធ្យោបាយដែលមានប្រសិទ្ធភាព ដើម្បីជួយឲ្យរដូវមកទៀងទាត់វិញ ប៉ុន្តែភាគច្រើនពេលឈប់ប្រើថ្នាំរដូវក៏ប្រែជាលែងទៀងទាត់ឡើងវិញ។
ប្រធានផ្នែកសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថាមធ្យោបាយល្អគឺត្រូវជួបពិនិត្យជាមួយគ្រូពេទ្យ ដើម្បីរកហេតុដែលបង្កឲ្យមានរដូវមិនទៀងទាត់នោះ។ ចំណែកប្រភេទថ្នាំដែលគ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំពន្យារកំណើត ដើម្បីឲ្យរដូវមកទៀងវិញ ព្រោះវាអាចជួយរក្សាកម្រិតនៃអ័រម៉ូន អាចប្រើបានមួយគ្រាៗប៉ុណ្ណោះ។ ថ្នាំគ្រាប់ពន្យារកំណើតអាចមានផលរំខានមួយចំនួនដូចជា ចង្អោរ ឡើងទម្ងន់ ឈឺក្បាល អារម្មណ៍ផ្លាស់ប្ដូរ តឹងសុដន់។ លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា អ្នកមករដូវមិនទៀងក្នុងរយៈពេលពីរ ឬបីឆ្នាំដំបូងនៃការមករដូវវាជារឿងធម្មតានោះទេ។

បញ្ហារដូវ ២ ឬ ៣ ខែទើបមកម្ដងបែបនេះ ពេលមកស្រ្តីខ្លះមានអាការៈឈឺពោះខ្លាំង ហើយឈាមនោះទៀតសោតក៏មិនសូវជាច្រើន តែអ្នកខ្លះអាចច្រើនជ្រុល និងធ្លាក់ឈាមរយៈពេលឆាប់ជាងធម្មតា។ ដូចនេះតាមទារការព្យាបាលឲ្យបានលឿនទើបមិនបង្កគ្រោះថ្នាក់ខ្លាំង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ឈឺចាប់ខ្លាំងពេលមករដូវ អាហារនិងភេសជ្ជៈ ទាំងនេះអាចជួយសម្រួលបាន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម