សុខភាព
អាថ៌កំបាំងបែបកំប្លែង ពាក់ព័ន្ធនឹងរបស់ប្រុសៗ ហើយគេក៏ចង់ដឹងបំផុតដែរ
ប្រុសៗ សួរត្រង់មើល៍ ធ្លាប់លួចឆ្ងល់រឿងអាអូនតូចខ្លួនឯងអត់ ម៉េចបានទំហំប៉ុនណេះ មិត្តភក្តិប៉ុនណោះ រាងចេះ រាងគេចុះអត់? ហើយចុះដឹងថាលើលោកអាអូនតូច ធំបំផុត វែងបំផុត ប៉ុន្តែសង់ទីម៉ែត្រដែរទេ? បើឆ្ងល់ អត្ថបទនេះ នឹងបកស្រាយចម្ងល់សម្រាប់ប្រុសៗទាំងអស់ឲ្យបានស្វាងតែម្តង។ ខាងក្រោមនេះជាអាថ៌កំបាំងធំៗទាំង ៥ ពាក់ព័ន្ធអាអូនតូច ប្រុសៗចង់ដឹងបំផុត។

១- លិង្គធំបំផុតលើលោក
ជាធម្មតា ប្រវែងលិង្គប្រុសៗ មានប្រហែល ៣ អ៊ីញ ស្មើ ៧,៦២ សង់ទីម៉ែត្រ ប៉ុន្តែពេលឈាមចូលទៅបំពេញក្នុងសរសៃឈាមវ៉ែន ធ្វើឲ្យអាអូនតូចឡើងរឹង គឺអាចលូតដល់ប្រវែងចាប់ពី ៤,៥-៦,៥ អ៊ីញ ស្មើ ១១,៤៣-១៦,៥១ សង់ទីម៉ែត្រ។ លិង្គមានវែងជាងគេលើលោក ធ្លាប់ជួបប្រទះ គឺមានប្រវែង ១៣,៥អ៊ីញ ស្មើនឹង ៣៤,២៩ សង់ទីម៉ែត្រឯណោះ។ ប៉ុន្តែបុរសៗ មានលិង្គតូច ក៏មិនត្រូវភិតភ័យនោះដែរ ព្រោះអ្នកវិទ្យាសាស្ត្ររកឃើញថា ទំហំមិនមែនជាបញ្ហានៅពេលមានការរួមភេទនោះទេ ហេតុនេះកុំយកចិត្តទុកដាក់ខ្លាំងពេក ត្រូវគិតពីយុទ្ធសាស្ត្របង្កើតឈុតឆាកលើគ្រែឲ្យប្រសើរជាងមុន និងមានជំនឿចិត្តលើខ្លួនឯងផង។
២- លិង្គកោង និងបាក់
ការសិក្សាមួយនៅឆ្នាំ ២០០២ រកឃើញថា អំឡុងពេលរួមភេទ អាអូនតូចប្រុសៗ អាចកោងដូចជាឈើកោង (Boomerang)។ ហាក់ដូចជាចម្លែកពេលនិយាយបែបនេះ ប៉ុន្តែមិនត្រឹមតែប៉ុណ្ណេះទេ លិង្គយើងក៏អាចបាក់ ពេលយើងប្រើកម្លាំងគំហុកពេក អំឡុងកំពុងពេលរួមភេទថែមទៀតផង។
លិង្គមិនមានឆ្អឹងនៅខាងក្នុងក៏ពិតមែន តែវាអាចបាក់បាន ដោយសារការរបត់ខ្លាំងពេក ដល់ចំណុចមួយមិនអាចវិលមកសភាពដើមវិញ និងត្រូវការជំនួយវេជ្ជសាស្ត្រ។ ករណីនេះ ពេលខ្លះ គឺប្រទះលើប្រុសៗធ្លាក់ពីលើគ្រែ ពេលលិង្គកំពុងតែរឹងក៏មាន។ យ៉ាងណា ករណីភាគច្រើន មិនចាំបាច់ជំនួយពីពេទ្យទេ ព្រោះដោយសារលិង្គគ្មានឆ្អឹង វាអាចស្ដាររូបរាងវិញ ដោយគ្រាន់តែប្រើឧបករណ៍អប និងចៀសវាងបញ្ចេញសកម្មភាពខ្លាំងពេក ៦អាទិត្យ អាចជាដូចដើមហើយ។
៣- ទឹកកាមមានកាឡូរីទាប
ទឹកកាមមនុស្សប្រុស គឺមានផ្ទុកកាឡូរី ស្មើនឹងស្ពៃពួយលែងមួយកូនចាន ឬក៏ស្មើនឹង ១-៧ កាឡូរី។ ទឹកកាមផ្សំឡើងដោយសារធាតុទឹក អង់ស៊ីម អាស៊ីដស៊ីទ្រិច ហ្វ្រុកតូស និងអាស៊ីដអាមីនេ មួយចំនួន។ និយាយឲ្យស្រួលស្ដាប់ ទឹកកាមពោរពេញដោយសារធាតុចិញ្ចឹម តែមិនប្រាកដថាគេយកទៅបញ្ចូលក្នុងរបបអាហារនាថ្ងៃអនាគតនោះទេ។
៤- ទំហំម្រាមជើងមានទំនាក់ទំនងជាមួយទំហំលិង្គ
ពាក្យចចាមអារ៉ាមនេះ មិនថាស្រុកយើង ឬស្រុកគេទេ សុទ្ធតែជឿតៗគ្នា ទំហំលិង្គជាប់ទាក់ទងនឹងទំហំម្រាមជើង ដែលចាស់ៗលើកឡើង បង្អាប់ក្មេងប្រុសៗ ប៉ុន្តែវិទ្យាសាស្ត្រ អះអាងថា ជារឿងមិនពិត ព្រោះមិនមានភស្តុតាងបញ្ជាក់ឲ្យបានច្បាស់នៅឡើយ។ ទម្ងន់ កម្ពស់ ទំហំម្រាមជើង ទំហំម្រាមដៃ ឬទំហំក្បាលមនុស្សប្រុស មិនអាចបញ្ជាក់ពីទំហំអាវុធសម្ងាត់បាននោះទេ ព្រោះការស្រាវជ្រាវរកឃើញថា អំឡុងពេលរួមភេទ ប្រុសៗមានលិង្គតូចពេលនៅទន់ អាចរីកបានវែង និងធំខ្លាំង ជាងប្រុសៗមានលិង្គធំពេលនៅទន់ទៅទៀត។

៥- ស្ថានភាពសុខភាពជះឥទ្ធិពលលើសុខភាពលិង្គ
បើប្រុសមានទម្លាប់អាក្រក់ ចូលចិត្តជក់បារី ផឹកស្រា ហាត់ប្រាណមិនគ្រប់គ្រាន់ អាចប្រឈមទៅនឹងរឿងទំហំលិង្គតូចខុសប្រក្រតី ហើយក៏ធ្វើឲ្យយើងមិនសូវសកម្មរឿងលើគ្រែដូចគ្នា។ ការសិក្សាបញ្ជាក់ថា គេងឲ្យគ្រប់គ្រាន់ និងការហាត់ប្រាណអាចមានឥទ្ធិពលវិជ្ជមានលើបរិមាណអ័រម៉ូនតេស្តូស្តេរ៉ូនរបស់ប្រុសៗ។ ម្យ៉ាងទៀត ជក់បារី អាចបង្កជាបញ្ហា លិង្គមិនឡើងរឹង និងកាត់បន្ថយប្រវែងថែមទៀតផង៕
ចុចអាន៖សញ្ញាសុខភាពតូចៗ ១៥ យ៉ាង បញ្ជាក់ថា ប្រុសៗអាចអាយុខ្លី បើអត់តាមដាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ