Connect with us

សុខភាព

រួមភេទជួយកាត់បន្ថយស្ត្រេសបានបែបណាខ្លះ?

បានផុស

នៅ

គ្នា​យើង​ទំនង​ជា​ធ្លាប់​បាន​ឮ ឬ​ក៏បាន​ដឹង​ហើយ​ថា​ស្រ្តេស​​ជា​ដើម​ចម​មួយ​ធ្វើ​ឲ្យ​គ្នា​យើង​បាត់​បង់​ចំណង់​ផ្លូវ​ភេទ តែ​ផ្ទុយ​មក​វិញ​ ការ​រួម​ភេទ​​​ក៏ផ្ដល់​នូវ​អារម្មណ៍​ស្រើបស្រាល​​ជួយ​យើង​កាត់​បន្ថយ​ស្ត្រេស​​ដូច​គ្នា។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ​យើង​នឹង​និយាយ​ថា​តើ​ការ​រួម​ភេទ​ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន​ដោយ​របៀប​ណា?

១.​ទំនាក់​ទំនង​រវាង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​ភេទ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យArizona State ​លើ​ស្រ្តី​វ័យ​កណ្ដាល​ចំនួន​៥៨នាក់ បាន​រក​ឃើញ​ថា​ការ​មាន​មាន​ភាព​ស្និទ្ធ​ស្នាល និង​សកម្មភាព​លើ​គ្រែ​ជាមួយ​ដៃ​គូមាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​អារម្មណ៍​អវិជ្ជមាន និង​ស្រ្តេស ហើយ​នឹង​ជួយ​ឲ្យ​អ្នក​ទាំងនោះ​មាន​អារម្មណ៍​កាន់តែ​ល្អ​នៅ​ថ្ងៃ​បន្ទាប់។

ការ​សិក្សា​បន្តថា​ភាព​ស្រើម​ស្រាល និង​សកម្មភាព​លើគ្រែ​ជួយ​ឲ្យ​ស្រីៗ​មិន​សូវ​មាន​អារម្មណ៍​ស្ត្រេស និង​មាន​អារម្មណ៍​កាន់តែ​ល្អ​នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត​។​

ផ្ទុក​មក​វិញ បើ​កាល​ណា​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ ក៏​នាំ​ឲ្យ​មាន​សកម្មភាព​ផ្លូវ​ភេទ​ល្អ​ដូច​គ្នា​ដែរ។ ការ​សិក្សា​ដដែល​រក​ឃើញ​ថា កាល​ណា​យើង​មាន​អារម្មណ៍​ល្អ នោះ​សកម្មភាព​សិច​របស់​យើង​ក៏​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។ សិច​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍ល្អ ហើយ​ត្រឡប់​មក​វិញ​ ពេ​ល​យើង​មាន​អារម្មណ៍​ល្អ​យើង​ក៏​​គិត​ដល់​រឿង​លើ​គ្រែ​ដូច​គ្នា។

២.រឿង​លើ​គ្រែ និង​សម្ពាធ​ឈាម

ការ​សិក្សា​មួយ​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា​​អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា​តែង​មាន​ការ​ឡើង​សម្ពាធ​ឈាម​នៅ​ពេល​ត្រូវ​ឡើង​ធ្វើ​បទ​បង្ហាញ ឬ​ក្នុង​ពេល​ប្រឡង​ប្រ​ជែង​ជា​​ដើម​។ ដោយ​ថា​ព្រឹត្តិការណ៍​ទាំងនេះ​តែង​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​មាន​អារម្មណ៍​ស្ត្រេស​ តែ​ថា​សម្រាប់​អ្នក​ដែល​បាន​រួម​ភេទ​មុន​ដល់​ព្រឹត្តិការណ៍​ទាំងនេះ បែ​រ​ជា​មាន​សម្ពាធ​ឈាម​នៅ​កម្រិត​ធម្មតា ឬ​មាន​ឡើង​សម្ពាធ​ឈាម​តិច​តួច​ពេល​ស្ថិត​ក្នុង​ព្រឹត្តិកាណ៍​ទាំង​នោះ។

ជារួម​ការ​សិក្សា​បញ្ជាក់ថា​ ការ​រួម​ភេទ​​ជួយ​កាត់​បន្ថយ​ស្រ្តេសបាន​ល្អ​អំឡុង​ពេល​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រ​កួត​ប្រ​ជែង​ណាមួយ ដែល​ថា​ការ​រួមភេទ​ជា​រឿង​ល្អ​មួយ​។​

៣.ភាព​ស្រើបស្រាល និង​សុខភាព

ភាព​ស្រើប​ស្រាល ឬ​អារម្មណ៍​ឈាន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ​ មាន​ប្រ​យោជន៍​ច្រើន​ដល់​សុខ​ភាព និង​ការ​កាត់​បន្ថយ​ស្រ្តេស​របស់​យើង​ផង​ដែរ។​ អារម្មណ៍​បែប​នេះ​ធ្វើឲ្យ​អារម្មណ៍​យើង​បាន​ធូរ​ស្រាល និង​បញ្ចេញ​អ័រម៉ូន​ជា​ច្រើន ដែល​ជួយ​គាំទ្រ​ដល់​សុខភាព​របស់​យើង និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចំណុចមួយចំនួន​គួរដឹងសម្រាប់អ្នករួមភេទលើកដំបូ

ចុចអាន៖ ​៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ៤៤ នាទីutes មុន

ក្រសួងអប់រំ រៀបចំសេចក្ដីណែនាំពិសោធន៍វិទ្យាសាស្ត្រលើកកម្ពស់ការរៀន និងបង្រៀនវិទ្យាសាស្ត្រ និងស្ទែម

សន្តិសុខសង្គម១ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ៩ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

សន្តិសុខសង្គម១៧ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២១ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម