សុខភាព
ជប់ខ្យល់ ជាវិធីព្យាបាលបែបបុរាណ តើជួយអីបានខ្លះ?
ការជប់ខ្យល់ ជាការព្យាបាលបែបបុរាណរបស់ជនជាតិចិន ដោយមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ ចំណែកនៅស្រុកខ្មែរយើង ប្រជាជនភាគច្រើន ក៏និយមកោសខ្យល់ និងជប់ខ្យល់នេះដែរ នៅពេលមានអាការមិនស្រួលខ្លួន។

ការជប់ខ្យល់នេះ ពីដើមមក ត្រូវប្រើដើម្បីព្យាបាលជំងឺផ្លូវដង្ហើម កាត់បន្ថយការរលាក និងការឈឺចាប់ បញ្ហាបាក់ទឹកចិត្ត និងក្រពះ-ពោះវៀន។ តែចាប់តាំងពីឆ្នាំ១៩៥០ មក ក្រុមអ្នកវិទ្យាសាស្ត្របស្ចឹមលោក បានចាប់អារម្មណ៍នឹងការជប់ខ្យល់នេះ។ តាមរយៈការសិក្សាជាច្រើន អ្នកវិទ្យាសាស្ត្រ រកឃើញថា ការជប់ខ្យល់ ជួយកាត់បន្ថយការឈឺចាប់ សម្រួលសាច់ដុំ និងធ្វើឲ្យអារម្មណ៍ល្អ។
អត្ថប្រយោជន៍ ៥យ៉ាង ទទួលបានពីការជប់ខ្យល់៖
១. សម្រួលការឈឺចាប់
ការសិក្សាជាច្រើន បង្ហាញថា ការជប់ខ្យល់ ជួយសម្រួលការឈឺចាប់ជាច្រើនប្រភេទ ចាប់ពីមហារីក រហូតដល់ រលាកសន្លាក់ និងឈឺឆ្អឹងខ្នងខាងក្រោម។
២. ជួយឲ្យធូរស្រាលក្នុងខ្លួន
ការជប់ខ្យល់ ជួយបំបាត់ស្ត្រេស តាមរយៈការសម្រួលលំហូរឈាម និងថាមពល។ វាក៏ជួយបញ្ចេញជាតិពុលចេញពីរាងកាយ និងខួរក្បាលផងដែរ។
៣. ព្យាបាល
ការជប់ខ្យល់ ជួយឲ្យលំហូរឈាម ឆ្ពោះទៅកាន់ផ្នែកណាមួយនៃរាងកាយបានលឿន មានន័យថា លំហូរឈាមកាន់តែលឿន ការព្យាបាលក៏កាន់តែលឿនដែរ។
៤. ស្បែក
ការជប់ខ្យល់ ជួយកាត់បន្ថយការកើតមុន ជំងឺស្បែក និងការលេចចេញសង្វារ ដោយសារការជប់ខ្យល់ បង្កើនលំហូរឈាម ជំរុញអុកស៊ីហ្សែន និងសារធាតុបំប៉ន ទៅចិញ្ចឹម និងព្យាបាលស្បែក។

៥. ការរំលាយអាហារ
ការជប់ខ្យល់ ជួយកាត់បន្ថយបញ្ហាស្ត្រេស នៅទីតាំងពោះវៀន សម្រួលរោគសញ្ញាពោះវៀន រាក ទល់លាមក និងការស្ដុកទឹក (Water Retention)៕
ចុចអាន៖អាថ៌កំបាំងបែបកំប្លែង ពាក់ព័ន្ធនឹងរបស់ប្រុសៗ ហើយគេក៏ចង់ដឹងបំផុតដែរ
ចុចអាន៖សញ្ញាសុខភាពតូចៗ ១៥ យ៉ាង បញ្ជាក់ថា ប្រុសៗអាចអាយុខ្លី បើអត់តាមដាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់