សុខភាព
ទម្លាប់សាមញ្ញទាំង៧ បំផ្លាញសុខភាពខួរក្បាលដោយមិនដឹងខ្លួន
ការថែទាំសុខភាពខួរក្បាលឲ្យបានល្អ ជារឿងចាំបាច់ដែលគ្នាយើងមិនគួរធ្វេសប្រហែសឡើយ។ ពិតណាស់ ទម្លាប់មិនល្អ អាចធ្វើឲ្យខួរក្បាលចុះខ្សោយ ការចងចាំមិនល្អ ព្រមទាំងអាចបង្កជាជំងឺវង្វេងវង្វាន់នៅពេលដែលយើងមានវ័យកាន់តែចាស់ថែមទៀតផង។ ដូច្នេះហើយ ដើម្បីជួយឲ្យមុខងារខួរក្បាលដំណើរការល្អប្រសើរ គ្នាយើងគប្បីជៀសវាងទម្លាប់មិនល្អមួយចំនួននេះ។
១. អង្គុយពេញមួយថ្ងៃ
ពិតណាស់ ការអង្គុយពេញមួយថ្ងៃអាចប៉ះពាល់ដល់សុខភាពទាំងមូល រួមទាំងខួរក្បាលផងដែរ។ នៅពេលដែលយើងធ្វើចលនា សរសៃឈាមខួរក្បាលនឹងបើក ដែលនាំឲ្យមានលំហូរឈាមទៅចិញ្ចឹមកោសិកាប្រសាទ ។ ម្យ៉ាងវិញទៀត សកម្មភាពរាងកាយបង្កើនលំហូរឈាម និងដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមសំខាន់ៗទៅកាន់ខួរក្បាល។ បន្ថែមពីនេះ វាជួយបង្កើនអារម្មណ៍ និងកាត់បន្ថយស្រ្តេស ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាពខួរក្បាល។ ហេតុនេះហើយ គ្នាយើងគប្បីធ្វើចលនាឲ្យបានច្រើន ក៏ដូចជាធ្វើលំហាត់ប្រាណយ៉ាងហោចណាស់១៥០នាទីក្នុងមួយសប្ដាហ៍។
២. មិនសូវចូលរួមក្នុងសង្គម
ការខកខានក្នុងការចូលរួមក្នុងសង្គម អាចជាការបំផ្លាញខួរក្បាលរបស់យើងដូចគ្នា។ ជាក់ស្ដែង ភាពឯកោត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺបាក់ទឹកចិត្ត ហើយវាក៏អាចនាំឲ្យការយល់ដឹងរបស់យើងចុះខ្សោយ។ យោងតាមការសិក្សាមួយបានបង្ហាញថា អ្នកដែលមិនសូវចូលរួមក្នុងសង្គមអាចវិវត្តទៅជាជំងឺវង្វេងវង្វាន់។
៣. ស្តាប់តន្ត្រីឮខ្លាំងៗ
ជាមួយគ្នានេះដែរ ការស្ដាប់ចម្រៀងឮៗក៏អាចប៉ះពាល់ដល់ខួរក្បាលរបស់យើង ពីព្រោះវាអាចផ្លាស់ប្ដូររបៀបដែលខួរក្បាលដំណើរការ ការនិយាយ នេះបើយោងតាមការសិក្សាមួយទៅលើសត្វ។ ក្រុមអ្នកស្រាវជ្រាវបានសម្គាល់ថាការបាត់បង់សោតវិញ្ញាណអាចជះឥទ្ធិពលមិនល្អដល់ការយល់ដឹងរបស់ខួរក្បាលចំពោះសំឡេងផ្សេងៗ។
៤. គេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ក៏អាចប៉ះពាល់ដល់ខួរក្បាលរបស់យើង។ យោងតាមការសិក្សាមួយបានបង្ហាញថា ការគេងមានឥទ្ធិពលលើការយល់ដឹង រួមទាំងការចងចាំ ការដោះស្រាយបញ្ហា និងជំនាញទំនាក់ទំនង។ សម្រាប់អ្នកដែលគេងបានតិចជាង៧ម៉ោង ឬច្រើនជាង៨ម៉ោងក្នុងមួយយប់ អាចប្រឈមនឹងការធ្លាក់ចុះនៃមុខងារខួរក្បាល។
៥. ជក់បារី
ជំងឺមហារីក ជំងឺបេះដូង ក៏ដូចជាជំងឺសួតសុទ្ធតែមានការពាក់ព័ន្ធនឹងការជក់បារី។ ការជក់បារីបំផ្លាញស្រទាប់សរសៃឈាម និងអាចបណ្ដាលឲ្យសរសៃឈាមរួមតូច ដែលជាហេតុកាត់បន្ថយលំហូរឈាមទៅកាន់ខួរក្បាល។
៦. ញ៉ាំអាហារផ្អែម ឬប្រៃពេក
ជាតិស្ករក្នុងឈាមខ្ពស់អាចប៉ះពាល់ដល់មុខងាររបស់ខួរក្បាល បង្រួមខួរក្បាល ឬបង្កឲ្យមានជំងឺសរសៃឈាមតូច ដែលរារាំងលំហូរឈាមនៅក្នុងខួរក្បាល ដែលបណ្ដាលឲ្យមានផលវិបាកក្នុងការយល់ដឹង ។ ចំណែកអ្នកដែលចូលចិត្តញ៉ាំអាហារប្រៃខ្លាំង អាចប្រឈមនឹងបញ្ហាសុខភាពដូចជាសម្ពាធឈាមខ្ពស់ និងផលប៉ះពាល់នៃជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ រួមមានការថយចុះលំហូរឈាមទៅកាន់ខួរក្បាល ដែលធ្វើឲ្យខួរក្បាលរបស់យើងងាយចុះខ្សោយ។
៧. ញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល
ទន្ទឹមនឹងនេះដែរ ទម្លាប់ញ៉ាំគ្រឿងស្រវឹងជាប្រចាំក៏ជាមូលហេតុចម្បងមួយដែលបង្អាក់ដល់មុខងារខួរក្បាល។ បន្ថែមពីនេះ វាក៏អាចធ្វើឲ្យយើងព្រិលភ្នែក និយាយស្ដីយឺត ព្រមទាំងមានប្រតិកម្មយឺតជាបណ្ដោះអាសន្នដែរ។ ការញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល ក៏អាចបង្កើនហានិភ័យនៃជំងឺខួរក្បាលធ្ងន់ធ្ងរ។ ដូចនេះ គ្នាយើងគប្បីកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង មកនៅត្រឹម២កែវក្នុងមួយថ្ងៃ ទើបជាការប្រសើរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចៀសកត្តា៨យ៉ាងនេះមិនបាន អ្នកកំពុងប្រឈមហានិភ័យកើតជំងឺសរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៣ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan