សុខភាព
ឧស្សាហ៍ភ្លេចភ្លាំង តិចនិកធម្មជាតិ ៥ យ៉ាងនេះ អាចជួយបាន
ការភ្លេចភ្លាំងគឺជារឿងធម្មតាសម្រាប់មនុស្សយើងគ្រប់រូប នៅពេលដែលជីវិតប្រចាំថ្ងៃកាន់តែមានភាពមមាញឹកច្រើន។ ប៉ុន្តែប្រសិនបើអាការនេះកើតឡើងញឹកញាប់ពេក នឹងជះឥទ្ធិពលមិនល្អដល់យើង និងអ្នកនៅជុំវិញខ្លួន។ ការភ្លេចភ្លាំងអាចកើតឡើង ដោយសារតែតំណពូជ និងកត្តាជាច្រើនទៀត។
យ៉ាងណាមិញ តាមការស្រាវជ្រាវបានបង្ហាញថា របបអាហារ និងបែបបទក្នុងការរស់នៅ ក៏ប៉ះពាល់យ៉ាងខ្លាំងដល់ការចងចាំផងដែរ។
ហេតុដូច្នេះហើយ ដើម្បីបង្កើនការចងចាំឲ្យកាន់តែប្រសើរឡើង យើងអាចសាកល្បងអនុវត្តវិធីសាស្ត្រងាយៗទាំង៥យ៉ាងនេះ។
១. ញ៉ាំស្ករតិចតួច

ការញ៉ាំស្ករច្រើនពេក នឹងធ្វើឲ្យយើងប្រឈមមុខនឹងបញ្ហាសុខភាព និងជំងឺរ៉ាំរ៉ៃជាច្រើន។ មិនតែប៉ុណ្ណោះ វាក៏ជំរុញឲ្យការចងចាំយើងចុះខ្សោយផងដែរ។ យោងតាមការសិក្សាមួយទៅលើមនុស្សចំនួន៤ពាន់នាក់ បានបង្ហាញថា ការញ៉ាំភេសជ្ជៈដែលមានជាតិស្ករច្រើន នឹងធ្វើឲ្យថាមពលខួរក្បាលថយចុះ ក៏ដូចជាការចងចាំចុះខ្សោយ។
២. ខ្លាញ់ត្រី
ខ្លាញ់ត្រីសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា៣ អាស៊ីដអ៊ីកូសាផេនតេនិច (EPA) និងអាស៊ីដដូកូសាហេហ្សៀនិច (DHA)។ ជាតិខ្លាញ់ទាំងនេះ មានសារប្រយោជន៍ដល់សុខភាពរាងកាយយ៉ាងខ្លាំង ដែលអាចជួយកាត់បន្ថយអត្រាកើតជំងឺបេះដូង កាត់បន្ថយការរលាក ស្ត្រេស និងការថប់បារម្ភជាដើម។
៣. ធ្វើសមាធិ

ការធ្វើសមាធិផ្ដល់ផលវិជ្ជមានដល់សុខភាពយើងដ៏សម្បើម។ វាមិនត្រឹមតែធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល និងស្ងប់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែនៅជួយកាត់បន្ថយស្ត្រេស ការឈឺចាប់ ធ្វើឲ្យសម្ពាធឈាមទាប ព្រមទាំងជួយបង្កើនការចងចាំផងដែរ។
៤. រក្សាទម្ងន់ខ្លួនសមស្រប
ទម្ងន់ខ្លួនសមស្រប មានប្រយោជន៍យ៉ាងខ្លាំងដល់សុខុមាលភាព ហើយក៏ជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការថែទាំរូបរាងកាយ ក៏ដូចជាចិត្តគំនិតឲ្យស្ថិតក្នុងលក្ខខ័ណ្ឌកំពូលផងដែរ។ តាមការសិក្សាមួយចំនួនបានបង្ហាញថា ការធាត់ជ្រុល គឺមានហានិភ័យខ្ពស់ក្នុងការថយចុះនៃការចងចាំ។
៥. គេងគ្រប់គ្រាន់

នៅពេលដែលយើងគេងមិនបានគ្រប់គ្រាន់ ការចងចាំរបស់យើងក៏ចាប់ផ្ដើមចុះខ្សោយជាលំដាប់ ដែលធ្វើឲ្យយើងឆាប់ភ្លេចភ្លាំង ទោះបីជារឿងរ៉ាវនោះទើបនឹងកើតឡើងក៏ដោយ។ បើមិនចង់ឲ្យបញ្ហានេះ ប៉ះពាល់ដល់សមត្ថភាពខួរក្បាលទេ យើងគួរចាប់ផ្ដើមកែប្រែទម្លាប់ចូលគេងយប់ជ្រៅពេកដោយងាកមកគេងត្រឹមម៉ោង១០យប់ជំនួសវិញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពេលចាស់ទៅមិនចង់ភ្លេចភ្លាំងច្រើន នៅក្មេងត្រូវអនុវត្តទម្លាប់បែបនេះ
ចុចអាន៖ មូលហេតុដែលធ្វើឲ្យអ្នកឧស្សាហ៍ភ្លេចភ្លាំង មិនចាំសូម្បីរឿងតូចៗកើតឡើងក្នុងជីវិត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ