សុខភាព
ចុចទីតាំងទាំង ១៤ លើរាងកាយនេះ អាចបំបាត់អាការឈឺចាប់នានា
ការចុចទីតាំងជីពចរលើរាងកាយ មាននៅប្រទេសចិន រាប់ពាន់ឆ្នាំមកហើយ ដោយការចុចជីពចរនេះ អាចកាត់បន្ថយការឈឺចាប់ ឬជួយដល់សុខភាពផ្លូវចិត្ត។ ថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងណែនាំចំណុចសម្ពាធចំនួន ១៤ ដែលយើងអាចអនុវត្តប្រចាំថ្ងៃបាន។
១. ចំណុច Three Miles Point
ចំណុច Three Miles Point នៅក្រោមក្បាលជង្គង់ ចម្ងាយ ៤ សង់ទីម៉ែត្រពីក្បាលជង្គង់។ យើងអាចអង្គុយចុះ ហើយយកដៃ ចុចលើចំណុចនេះ ១នាទី ដោយវាអាចជួយដល់ប្រព័ន្ធរំលាយអាហារ និងព្យាបាលការឈឺក្រពះ ក្អួត និងចង់ក្អួត។
២. ចំណុច Third Eye Point
ចំណុច Third Eye Point នៅចន្លោះចញ្ចើមទាំងសងខាងរបស់យើង ហើយការចុចត្រង់ចំណុចនេះ ១នាទី អាចជួយបំបាត់ការឈឺក្បាល ស្ត្រេស អស់កម្លាំង ឬការធ្លាក់ទឹកចិត្ត។
៣. ចំណុច Pericardium Point
ចំណុច Pericardium Point ស្ថិតនៅលើកំភួនដៃ (ប្រមាណ ៣អង្អុលដៃ ពីកដៃ) ដោយនៅចន្លោះសរសៃពួរ ហើយការចុច ឬម៉ាស្សាត្រង់ចំណុចនេះ ពី ៤-៥នាទី អាចជួយកាត់បន្ថយបញ្ហាចង់ក្អួត ក្អួត និងពុលពេលធ្វើដំណើរតាមឡាន ឬទូក។
៤. ចំណុច Tong Zi Liao Point
ចំណុច Tong Zi Liao Point ស្ថិតនៅចុងចញ្ចើមទាំងសងខាង ហើយការម៉ាស្សាត្រង់ចំណុចនេះ អាចជួយសម្រាលបញ្ហាប្រកាំង និងខ្សោយភ្នែក។
៥. ចំណុច Big Rushing Point
ចំណុច Big Rushing Point ស្ថិតនៅលើខ្នងជើង ចន្លោះមេជើង និងម្រាប់ជើងជាប់គ្នានោះ ដោយនៅចម្ងាយប្រមាណ ៤សង់ទីម៉ែត្រ ពីម្រាមជើងទាំង២។ ការចុចត្រង់ចំណុចនេះ ១នាទី អាចជួយសម្រាលការឈឺក្បាល ខ្សោយភ្នែក រមួលក្រពើ និងជួយឲ្យការផ្ដោតអារម្មណ៍កាន់តែល្អ។
៦. ចំណុច Sea of Tranquillity Point
ចំណុច Sea of Tranquillity Point ស្ថិតនៅត្រង់ចំណុចកណ្ដាលដើមទ្រូង ហើយការចុចត្រង់ចំណុចនេះ ១នាទី អាចជួយឲ្យធូរស្រាលអារម្មណ៍ សម្រួលការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងបញ្ហាអារម្មណ៍ផ្សេងទៀត។
៧. ចំណុច Joining the Valley Point
ចំណុច Joining the Valley Point ស្ថិតនៅចន្លោះមេដៃ និងដៃចង្អុល ហើយការម៉ាស្សាត្រង់ចំណុចនេះ ១នាទី អាចជួយសម្រួលបញ្ហាឈឺធ្មេញ ឈឺក ឈឺស្មា និងឈឺក្បាល។
៨. ចំណុច Yongquan Point
ចំណុច Yongquan Point ស្ថិតនៅត្រង់បាតជើង ចន្លោះម្រាមជើងទី២ និងទី៣។ ការចុចសង្កត់ត្រង់ចំណុចនេះ ១នាទី អាចជួយទប់ទល់ជាមួយបញ្ហាឈឺក្បាល ចង់ក្អួត និងការសន្លប់។
៩. ចំណុច Gates of Consciousness Point
ចំណុច Gates of Consciousness Point ស្ថិតនៅជិតកញ្ចឹងក ដោយវាអាស្រ័យតាមលលាដ៍ក្បាល។ ការចុចត្រង់ចំណុចនេះ ១នាទី អាចជួយទប់ទល់ជាមួយបញ្ហាឈឺក្បាល ប្រកាំង និងវិលមុខ។
១០. ចំណុច Wind Mansion Point
ចំណុច Wind Mansion Point ស្ថិតនៅផ្នែកខាងក្រោយនៃក្បាល ដោយនៅចំកណ្ដាលប្រហោងក្រោមលលាដ៍ក្បាល។ ការចុចត្រង់ចំណុចនេះ ១ ឬ ២នាទី អាចជួយសម្រួលដល់ការឈឺក្បាល ស្អកក និងហូរឈាមច្រមុះ។
១១. ចំណុច Sea of Vitality Point
ចំណុច Sea of Vitality Point ស្ថិតនៅលើខ្សែចង្កោះ នៅចម្ងាយ ២-៤ចង្អុលដៃ ពីឆ្អឹងខ្នង។ ការចុចត្រង់ចំណុចនេះ ១នាទី អាចជួយសម្រួលការឈឺក្រពះ ការឈឺពោះ និងបញ្ហាមិនរំលាយអាហារ។
១២. ចំណុច Triple Heater 6 Point
ចំណុច Triple Heater 6 Point ស្ថិតនៅ ១០សង់ទីម៉ែត្រ ពីកដៃ ហើយការចុចត្រង់ចំណុចនេះ ១នាទី អាចកាត់បន្ថយបញ្ហាហើមពោះ។
១៣. ចំណុច Kunlun Mountains Point
ចំណុច Kunlun Mountains Point ស្ថិតនៅចន្លោះឆ្អឹងកែងជើង និងសរសៃពួរសាច់ដុំ Achilles ហើយការចុចត្រង់ចំណុចនេះ ១នាទី ជួយសម្រួលការឈឺចាប់ក ស្មា និងខ្នង។
១៤. ចំណុច Crooked Pond Point
ចំណុច Crooked Pond Point ស្ថិតនៅជិតភ្នែកកែងដៃ ហើយការប្រើមេដៃម៉ាស្សាត្រង់ចំណុចនេះ ១នាទី អាចជួយសម្រួលបញ្ហាស្រៀវរងា គ្រុនក្តៅ និងស្អកក។ វាក៏ជួយដល់ប្រព័ន្ធការពារផងដែរ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់