សុខភាព
រត់ត្រឹកៗ រាំ និងទម្លាប់ដើរ អ្នកជំនាញអះអាងថាជួយឲ្យស្រកគីឡូ យ៉ាងមានប្រសិទ្ធិភាព
ក្រុមអ្នកជំនាញមកពីតៃវ៉ាន់ បានឲ្យដឹងថា ទម្លាប់ដើរ រត់ត្រឹកៗ ឬរាំ និងជួយឲ្យគីឡូ ស្រកយ៉ាងមានប្រសិទ្ធិភាព អមដោយការបកស្រាយមួយចំនួន។

ការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិតៃវ៉ាន់ បានតាមដាន សិក្សាទៅលើ លំហាត់ប្រាណ ១៨ប្រភេទផ្សេងៗគ្នា ក៏ដូចជា ឥទ្ធិពលនៃលំហាត់ប្រាណ ទៅរាងកាយរបស់ប្រជាពលរដ្ឋតៃវ៉ាន់។ ហើយលទ្ធផលដែល បានរកឃើញ នោះគឺ ការមានទម្លាប់ហាត់ប្រាណ ដូចជាការរត់ត្រឹកៗជាប់លាប់ ឬការដើរ និងរាំ បានជួយឲ្យពួកគេចៀសឆ្ងាយពីភាពធាត់ និងសម្រកទម្ងន់តាមការចង់បាន បានយ៉ាងប្រសើរ។
លោកវេជ្ជបណ្ឌិត Wan-Yu Lin ជាសមាជិកក្រុមការងារស្រាវជ្រាវបាននិយាយថា៖” ទម្លាប់រត់ហាត់ប្រាណត្រឹកៗ ឃើញថាបានផលល្អ ដុតបំផ្លាញភាពធាត់សព្វរាងកាយ ហើយនេះមិនត្រឹមតែ អ្នកដែលមានបញ្ហាធាត់ដោយសារអាហារនោះទេ សូម្បីអ្នកដែលមានហ្សែនពីឪពុកម្តាយធាត់ៗ ក៏ឃើញថា អាចសម្រកទំងន់បានយ៉ាងល្អ”។

ក្រោយលើកឡើងខាងលើ លោកវេជ្ជបណ្ឌិតតៃវ៉ាន់ដដែល ក៏បានបន្ថែមទៀតតាមន័យកំប្លែងថា ដោយឃើញពីប្រសិទ្ធិភាព លំហាត់ប្រាណដោយការដើរ ការរាំ ល្អបែបនេះ ប្រាកដណាស់ អ្នកធាត់ៗ ដោយសារហ្សែន នឹងពុំមែនលេស ដើម្បីខ្ជិលហាត់ប្រាណទៀតទេ។
យោងតាមឯកសាររបស់ សាលាវេជ្ជសាស្រ្តហាវាដ សហរដ្ឋអាមេរិកបានឲ្យដឹងថា ហេតុផលសំខាន់មួយ ដែលធ្វើឲ្យមនុស្សធាត់នោះគឺ ការញ៉ាំអាហារ ដែលមានជាតិកាល់ឡូរី ច្រើនជាង តម្រូវការរាងកាយរបស់ពួកគេ ប្រើប្រាស់ ហើយធាតុកាល់ឡូរីទាំងនោះ ក្លាយជាទម្រង់ជាតិស្ករ ឬខ្លាញ់ ដែលធ្វើឲ្យអ្នកខ្លះធាត់ខ្លាំងមែនទែន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ រត់ហាត់ប្រាណតិចៗសោះ ជួយសុខភាពឡើងច្រើន ស្ទើរមិនជឿ
ចុចអាន៖ ឧស្សាហ៍ធុញថប់ តានតឹងអារម្មណ៍ ការរត់អាចជួយឲ្យស្រស់ស្រាយឡើងវិញភ្លាមៗ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង