សុខភាព
របៀបទប់ទល់ និងកម្ចាត់ជំងឺមាត់ធ្មេញឧស្សាហ៍កើត ៥ ប្រភេទ
ទម្លាប់រស់នៅប្រចាំថ្ងៃ ជះឥទ្ធិពលខ្លាំងទៅលើសុខភាព ជាពិសេសមាត់ធ្មេញ។ បញ្ហាកាន់តែច្រើនចំពោះអ្នកធ្វើការក្នុងអូហ្វីស ដោយសាររវល់ការងារ អត់មានពេលដុសធ្មេញ ខណៈរបស់ញុំា ដូចជា ម្ជូរ កាហ្វេ សម្បូរជាតិអាស៊ីដ ធ្វើឲ្យខូចស្រទាប់ការពារធ្មេញ។នេះជាជំងឺមាត់ធ្មេញដែលឧស្សាហ៍ជួប និងរោគសញ្ញាមាន៖

១- ពុកធ្មេញ មនុស្សពេញវ័យភាគច្រើនអាចមានរោគពុកធ្មេញ មកពីមានកំណកកំបោរជាប់ធ្មេញច្រើន បង្កើតជាអាស៊ីដទៅកម្ចាត់ស្រទាប់ការពារធ្មេញ។ ជាពិសេស អ្នកជក់បារីអាចកើតជំងឺនេះច្រើន។– ការពារ និងព្យាបាល៖ ដុសធ្មេញឲ្យទៀងទាត់ និងប្រើអំបោះទាក់ចន្លោះធ្មេញ កន្លែងដែលច្រាសដុសមិនដល់។ ពិនិត្យធ្មេញយ៉ាងហោច ២ ដង ក្នុងមួយឆ្នាំ ដើម្បីសម្អាតកំបោរ បើមានរោគពុកធ្មេញ ត្រូវរប៉ះធ្មេញ ហើយបើធ្មេញខូចខ្លាំង ពេទ្យអាចដកធ្មេញចេញ ឬស្រោបដាក់ធ្មេញថ្មីជំនួស។
២- #អញ្ចាញធ្មេញ ជំងឺអញ្ចាញធ្មេញ បែងចែកទៅតាមកម្រិត ដូចជា ហើម ហូរឈាមតិចៗរហូតបាក់ធ្មេញ។ វាកើតឡើង ដោយសារការរលាកអញ្ចាញធ្មេញ បង្កដោយកំបោរដែលជាជម្រកបាក់តេរី។ មូលហេតុនេះធ្វើឲ្យរង្គើធ្មេញ ដោយសារការស្រកអញ្ចាញធ្មេញ ហើយបើមានឡើងខ្ទុះ ត្រូវប្រើថ្នាំព្យាបាល។– ការពារ និងព្យាបាល៖ បើអញ្ចាញធ្មេញមានបញ្ហា ទាមទារកោសសម្អាតទាំងក្បាលធ្មេញ និងជើងធ្មេញដើម្បីបំបាត់កំបោរក្រោមអញ្ចាញធ្មេញ។ ធ្វើបែបនេះនឹងបង្ការបាក់តេរីកុំឲ្យកើតវិញ និងធ្វើឲ្យអញ្ចាញធ្មេញឆាប់ជា។
៣- #ជំងឺឆ្លង ជំងឺឆ្លងដែលឧស្សាហ៍ជួបប្រទះក្នុងជំងឺមាត់ធ្មេញ គឺជំងឺរើម ដែលឆ្លងតាមការប៉ះនឹងវីរុស ( herpes simplex virus)។ ចំពោះអ្នកជំងឺអេដស៍ ឆ្លងតាមពពួកផ្សិត និងវីរុស ដូចជា ធ្វើឲ្យមានពងបែកនៅលើមាត់ ឬក្រោមអណ្ដាត និងជាលិកាថ្ពាល់។ ប្រយ័ត្នឲ្យបានខ្ពស់ បើយើងកំពុងមានជំងឺឆ្លង ព្រោះអាចចម្លងរោគផ្សេងៗទៀតបាន។– ការពារ និងព្យាបាល៖ គ្រប់គ្រងពងបែកពីដំណាក់កាលដំបូង ដើម្បីបង្ការកុំឲ្យវិវត្តទៅជាពងបែកធំ ឬរាលដាលដល់ផ្នែកផ្សេងទៀតក្នុងមាត់។ បើឃើញមានដំបៅ គួរប្រើថ្នាំបំបាត់ការឈឺចាប់ និងប្រើទឹកខ្ពុរមាត់ដើម្បីឲ្យដំបៅឆាប់ជា។
៤- #របួសឬប៉ះមុខរបួស វាមិនមែនជាជំងឺ ប៉ុន្តែយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក WHO កុមារលើសពី ៤០% រងរបួស ឬការប៉ះទង្គិច ពេលពេញវ័យ។ របួសទាំងនេះអាចបណ្ដាលមកពីឧប្បត្តិហេតុ និងការប្រើអំពើហិង្សា។– ការពារ និងព្យាបាល៖ របួសមាត់ធ្មេញច្រើនកើតឡើង ពេលលេងកីឡា អ៊ីចឹងគួរពាក់ឧបករណ៍ការពារធ្មេញ។ បើមានរបួសប៉ះមាត់ធ្មេញ គួរព្យាបាលជាបន្ទាន់ ព្រោះពេទ្យអាចដាក់ធ្មេញឲ្យប្រើបាន អំឡុងពេល ៣០ នាទីដំបូង រហូតដល់ ២ ម៉ោង បន្ទាប់ពីមានឧប្បតិ្តហេតុ។ គួរលាងសម្អាតរណ្ដៅធ្មេញជាមួយទឹកស្អាត និងប្រញាប់ជួបពេទ្យ។

៥- #ជំងឺមហារីកមាត់ធ្មេញ ជំងឺមហារីកមាត់ធ្មេញកើនឡើងរៀងរាល់ឆ្នាំ បើយោងតាមរបាយការណ៍មូលនិធិមហារីកមាត់ធ្មេញ។ យើងត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រោះជំងឺមហារីកមាត់ធ្មេញមិនមានរោគសញ្ញាច្បាស់លាស់ក្នុងដំណាក់កាលដំបូងទេ។– ការពារ និងព្យាបាល៖ ការព្យាបាលជំងឺមហារីកមាត់ធ្មេញ មានតែវះកាត់ បន្ទាប់មកបន្តការព្យាបាលតាមវិទ្យុសកម្ម និងប្រើថ្នាំគីមី ដើម្បីព្យាបាលកោសិកាមហារីកដែលនៅសេសសល់ ឬបង្ការកុំឲ្យក្លាយទៅជាដុំមហារីកកាច។ជំងឺមហារីកមាត់ធ្មេញអាចបង្ការបាន បើយើងមានអនាម័យមាត់ធ្មេញល្អ។ បើមានបញ្ហាមាត់ធ្មេញ ចំណុចណាមួយគួរទៅជួបពិគ្រោះជាមួយពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យត្រឹមត្រូវ៕
ចុចអាន ៖បាក់ធ្មេញ ស្ដាប់ទៅសាមញ្ញតែ អាចបង្ក គ្រោះថ្នាក់ធ្ងន់បាន

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?