Connect with us

សុខភាព

គីមឈី មានប្រយោជន៍មែនពិត តែក៏មានគុណវិបត្តិធ្ងន់ បើហូបលើសកម្រិតខ្លាំង

បានផុស

នៅ

មនុស្សមួយចំនួនប្រហែលជាដឹងថា គីមឈីមានអត្ថប្រយោជន៍ចំពោះសុខភាព។ ដោយវាជួយបង្កើនបាក់តេរីល្អក្នុងពោះវៀន ធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការរំលាយអាហារ ប៉ុន្តែ​ការ​ទទួលទាន​គីមឈី ​​ក៏​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្លះ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គីមឈី និង​ការ​ប្រុងប្រយ័ត្ន​មុន​ពេលហូប គីមឈី​គឺ​ជា​អាហារ​ដែល​មាន​ជាតិ fermented ដោយវាបាន​បន្ថែម អំបិលឬទឹកត្រីច្រើនហួសកម្រិត។ ដូច្នេះ​រសជាតិ​ប្រៃ​នៃ​សូដ្យូម ​គឺជា​អ្វី​ដែល​ត្រូវ​ដឹង​។ ប្រសិនបើអ្នក​មាន​ជំងឺ​តម្រងនោម សម្ពាធ​ឈាម​ខ្ពស់ គួរ​តែត្រូវបាន​ចៀសវាង ឬញ៉ាំ​ក្នុង​បរិមាណ​ត្រឹមត្រូវ។

គីមឈី​មាន​រសជាតិ​ហឹរ​ខ្លាំង ​ប្រសិន​បើ​អ្នក​ចូលចិត្ត​ហឹរ​ គេ​ដាក់​ម្ទេស​ច្រើន​ នោះ​វា​នឹង​ធ្វើ​ឲ្យអ្នក​ដែល​មាន​បញ្ហា​ក្រពះ និង​ពោះវៀន (ប្រសិនបើ​ហូប​គីមឈី​ដែល​មាន​រសជាតិ​ហឹរ​ក្នុង​បរិមាណ​ច្រើន ) ជា​ពិសេស​ជំងឺ​រលាក​ក្រពះ និង​ពោះវៀន​ក៏​អាច​កើតមាន​រហូត​ទៅ​ជា​រ៉ាំរ៉ៃ​ផង​ដែរ។

របៀប​ហូប​គីមឈីដើម្បី​ទទួល​បាន​សុខភាពល្អ

ទទួលទានគីមឈី​ក្នុងបរិមាណសមរម្យ នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក ទ​ទួលបាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​អាហារជ្រក់មួយនេះ។ អ្នក​អាច​ញ៉ាំ​គីមឈី​ក្នុង​បរិមាណ​តិចតួច​ ជា​មួយ​ម្ហូប​ផ្សេងៗ​ដូចជា​ស៊ូស៊ី។

ម៉្យាងទៀត ញ៉ាំ​គីមឈី​ក្នុង​ទម្រង់​ជា​ស៊ុប​ ដែល​ញ៉ាំ​ជាមួយ​សាច់ និង​តៅហ៊ូ ឬ​បាយ ដើម្បី​ធ្វើ​ឲ្យ​អាហារ​កាន់​តែ​មាន​ជីវជាតិ។ ទាំងនេះ​ក៏​ជួយ​កាត់បន្ថយ​ការ​រលាក​ក្រពះ និង​ពោះវៀន​បាន​យ៉ាង​ក្រាស់ក្រែល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុដែលគីមឈីកូរ៉េមានភាពល្បីល្បាញខ្លាំង មិនមែនផ្ដោតលើរសជាតិមួយមុខ

ចុចអាន៖ក្រុមអ្នកស្រាវជ្រាវ៖ ភ័ស្តុតាងបញ្ជាក់ថា គីមឈី ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ពីកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ វិនាទី មុន

សម្តេច ម៉ែន សំអន អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរ

កីឡា២០ នាទីutes មុន

មក​ដល់​ខ្មែរ​ម្សិល​ម្សិល ព្រះ​ខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅថ្ងៃស្អែក

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ថៃ ព្រមាន​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះថ្នាំ​ញៀន «Labubu» ក្រោយ​មនុស្ស​ស្លាប់​២​នាក់

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

មីយ៉ាន់ម៉ា៖ អ្នក​ទោស​រាប់​ពាន់​នាក់​ត្រូវ​ដោះលែង ក្រោយ​ចលាចល​នៅ​ពន្ធនាគារ Magwe បណ្តាលឲ្យ​អ្នក​ទោសនយោបាយ​២នាក់ស្លាប់​

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

កងទ័ព​ Karen មីយ៉ាន់ម៉ា​ បញ្ជូន​ជនបរទេស​២៧៧​​​នាក់​ទៅ​ពិនិត្យ​​​​សញ្ជាតិ ត្រៀម​ធ្វើមាតុភូមិនិវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម