Connect with us

សុខភាព

នៅក្មេងសោះ សក់ឡើងពណ៌ប្រផេះ មកដឹងមូលហេតុនេះ

បានផុស

នៅ

១- តើសក់ប្រែជាព៌ណប្រផេះដោយរបៀបណា?

សក់យើងទាំងអស់ប្រែជាប្រផេះនៅដំណាក់កាលខ្លះ នៅក្នុងជីវិតយើង។ ចំពោះមនុស្សមួយចំនួន វាកើតឡើងឆាប់រហ័សមុន​កំណត់ជា​ជាងកើតឡើងយូរ នៅពេលក្រោយ។ សក់ទៅជាប្រផេះ ពេលកោសិកាដែលទទួលខុសត្រូវចំពោះការផលិតជាតិ​ព៌ណខកខាន​មិន​បាន​បំពេញការងារខ្លួន។ ចំពោះមនុស្សផ្សេងទៀតពួកគេនោះមានសារធាតុអ៊ីដ្រូសែន​ពីរ៉ុក​ស៊ីតប្រមូលផ្តុំ​ចាល់​នៅក្នុងសក់ជាប្រភេទសារធាតុឲ្យសតាមធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅសក់ប្រផេះកើតឡើង​ ចំពោះជន​ជាតិ​ស្បែក​សនៅក្នុងវ័យពាក់កណ្តាល ៣០ឆ្នាំ ខណៈដែលជនជាតិដែលជាកូនចៅ​បុព្វបុរសជនជាតិអាស៊ីបានកត់សម្គាល់ឃើញសក់ប្រផេះនៅក្នុងវ័យ៣០ ឆ្នាំក្រាស់របស់ពួកគេ ហើយអស់អ្នកទាំង​ឡាយ​ដែលជាជនជាតិអាមេ៉រិក​កំណើតដើមអាហ្វ្រិចមិនទំនងនឹងមានសក់ប្រផេះឡើយរហូតទាល់តែដល់វ័យពាក់កណ្តាល​៤០ឆ្នាំ។ វាត្រូវបានគេចាត់ទុកថាជាការឡើងប្រផេះមុនកាលកំណត់ប្រសិនបើជនជាតិស្បែកសមានសក់ប្រផេះ​នៅត្រឹមអាយុ២០ឆ្នាំ ឬប្រសិនបើជនជាតិអាមេ៉រិក​កំណើតដើមអាហ្វ្រិចមានពណ៌នេះ​នៅ​មុនអាយុ ៣០ឆ្នាំ។

២- តើអ្វីបណ្តាលឲ្យសក់អ្នកប្រែជាប្រផេះលឿនពេកមុនកំណត់?

កត្តាសេនេទិច

ហ្សែនចូលរួមចំណែកយ៉ាងច្រើនសម្បើមទៅនឹងពេលណាដែលសក់ប្រែជាប្រផេះ។​ ប្រសិនបើមានប្រវត្តិ​ក្រុមគ្រួសារដែលមានសក់ឡើងប្រផេះលឿនមុនកាលកំណត់ នោះវាទំនងដែលថាអ្នកដើរតាមគន្លងមាគ៌ានេះ​ដូច​គ្នា។ បន្ថែមពីនេះហ្សែនផ្តល់ការឡើងពណ៌ប្រផេះនឹងដំណើរវិវឌ្ឍរហ័សប៉ុនណាដែលសក់ប្រែជាព៌ណប្រាក់ ឬគ្រាន់តែព៌ណស។

បញ្ហាសុខភាព

សក់ពណ៌ប្រផេះមុនកាលកំណត់បង្កដោយជំងឺស្លេកស្លាំងជំងឺស្បែកបាត់ព៌ណស (Vitiligo) ឬកង្វះវីតាមីន បេ១២ (B12)។ មនុស្សដែលមានបញ្ហាក្រពេញ pituitary ឬក្រពេញទីរ៉ូអ៊ីត (Thyroid) ក៏ឆាប់នឹង​មាន​ការឡើងប្រផេះសក់មុនកាលកំណត់ផងដែរ។

ការប្រើប្រាស់ថ្នាំជក់

ការសិក្សាបានរកឃើញនូវទំនាក់ទំនងផ្សារភ្ជាប់រវាងសក់ឡើងប្រផេះមុនកាលកំណត់ និងការជក់បារី។ ការសិក្សាក្នុង​ឆ្នាំ២០១០បានលើកឡើងថាអ្នកដែលជក់បារី គឺមានពីរដងកន្លះច្រើនកើត​មានសក់ប្រផេះនៅក្នុងវ័យក្មេងខ្ចី។ ដោយសារតែជាតិគីមីនៅក្នុងផ្សែងអាចបំផ្លាញកោសិកា​​សក់បាន។ ការជក់បារីក៏មាននូវហានិភ័យកើនឡើងខ្ពស់ប្រឈមនឹងការទំពែកផងដែរ។

ការថប់បារម្ភ

ថ្វីបើគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីភ្ជាប់ការថប់បារម្ភទៅនឹងសក់ឡើងប្រផេះលឿនមុនកំណត់ក្តីក៏អ្នកវិទ្យាសាស្ត្រជឿ​ថាស្រេស្តអ័រម៉ូនមាន​ផលប៉ះទង្គិច​អវិជ្ជមានទៅលើកោសិកាដែលទទួលបន្ទុកផលិតជាតិព៌ណនៅក្នុង​សក់​បណ្តាលឲ្យវាប្រែជាប្រផេះលឿនមុនកំណត់។ ការថប់បារម្ភ នាំឲ្យមានការជ្រុះសក់ដែរ។ ហេតុនេះប្រសិនបើចង់រក្សាសក់ឲ្យស្ថិតនៅក្នុងរូបរាងល្អវាប្រសើរបំផុតដែលត្រូវគ្រប់គ្រងកម្រិតតាន​តឹង។

តើអ្នកអាចធ្វើអ្វីបានខ្លះទាក់ទងនឹងសក់ប្រផេះ?

ចង់បិទបាំងសក់ប្រផេះមែនទេ? នេះគឺជាជម្រើសមួយចំនួន៖

· ថ្នាំលាបសក់ជាប់យូរ ឬមិនយូរ អាចបានពីរបីសប្តាហ៍ ហើយជាជម្រើស​ល្អសម្រាប់​អស់​អ្នកទាំងឡាយណាដែលទើបតែមានសក់ប្រផេះ។

· ការលាបពណ៌សក់ដោយកន្លែងអាចប្រើប្រាស់ដើម្បីច្របល់ឡូកឡំសរសៃសក់ប្រផេះជាមួយសក់​ទាំងឡាយដែលនៅសេសសល់ធ្វើឲ្យពណ៌ប្រផេះមិនសូវលេចធ្លោខ្លាំងពេក។

· ថ្នាំលាបសក់ជាប់បានយូណែនាំឲ្យប្រើបើអ្នកមានសក់មានពណ៌ប្រផេះរួច​ទៅហើយ។

· ផលិតផលសំរាប់ថែទាំសក់ខ្លះផ្តល់នូវការបិទបាំងបណ្តោះអាសន្នតែប៉ុណ្ណោះ។ អ្នកគ្រាន់តែបាញ់វា​នៅ​លើសក់​ដើម្បីបិទបាំងសក់ប្រផេះពេលអ្នកចង់ហើយក៏អាចលាងជម្រះវាចេញដោយសាប៊ូកក់សក់៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ស្រីៗ បើកាត់បន្ថយញ៉ាំខ្លាញ់បាន ដូចកាត់បន្ថយមហារីកសុដន់

ចុចអាន៖ផ្លែសារីព្រៃ មានប្រយោជន៍ដល់ស្បែក និងសុខភាពទូទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

មេទ័ពជើងទឹក លោក ទៀ វិញ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ

ព័ត៌មានជាតិ២៣ នាទីutes មុន

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ ចូលរួមបរិច្ចាគឈាមក្នុងថ្ងៃ១៤ កុម្ភៈ

ព័ត៌មានជាតិ៣២ នាទីutes មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ថ្កោលចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ

សុខភាព៣៣ នាទីutes មុន

ទម្លាប់ទុកបាយសល់មិនត្រឹមត្រូវ ដូចនាំ​ជំងឺ​ចូលរាងកាយ​ដោយ​មិន​ដឹង​ខ្លួន

នយោបាយ៣៥ នាទីutes មុន

ក្រុមប្រឹក្សាធម្មនុញ្ញថាគម្រោងធ្វើឃាតសម្ដេចតេជោជាអំពើភេរវកម្មនិងបំពានរដ្ឋធម្មនុញ្ញ

Sokha Hotels

ព័ត៌មានពេញនិយម