សុខភាព
មេជីវិតឈ្មោលអាចរស់នៅក្នុងទ្វារមាសរយៈពេលយូរប៉ុនណា?
មេជីវិតឈ្មោលអាចរស់នៅក្នុងទ្វារមាសរយៈពេលយូរ ប្រសិនបើវាមានសុខភាពល្អ។ ដូច្នេះហើយ ប្រសិនបើយើងរួមភេទដោយមិនមានការការពារទេនោះ ទោះបីជាយើងនោម ឬលាងសម្អាតទ្វារមាសក៏ដោយ ក៏មានឱកាសមានផ្ទៃពោះខ្ពស់ដែរ។

នៅក្នុងករណីមានគភ៌តាមធម្មជាតិ គឺចាំបាច់ត្រូវមានប៉ារ៉ាម៉ែត្រមេជីវិតឈ្មោលធម្មតា ហើយមេជីវិតឈ្មោលរាប់លានចាំបាច់ជួបជាមួយនឹងស៊ុតញីមួយ។ ក្នុងមួយស្លាបព្រាកាហ្វេមានមេជីវិតឈ្មោលប្រមាណ១០០-៦០០លាន។ ទោះបីជាមេជីវិតឈ្មោលមានចំនួនច្រើនក៏ពិតមែន ប៉ុន្តែឱកាសនៃការមានគភ៌ ត្រូវពឹងផ្អែកទៅលើ៖
នៅក្នុងករណីមានគភ៌តាមធម្មជាតិ គឺចាំបាច់ត្រូវមានប៉ារ៉ាម៉ែត្រមេជីវិតឈ្មោលធម្មតា ហើយមេជីវិតឈ្មោលរាប់លានចាំបាច់ជួបជាមួយនឹងស៊ុតញីមួយ។ ក្នុងមួយស្លាបព្រាកាហ្វេមានមេជីវិតឈ្មោលប្រមាណ១០០-៦០០លាន។ ទោះបីជាមេជីវិតឈ្មោលមានចំនួនច្រើនក៏ពិតមែន ប៉ុន្តែឱកាសនៃការមានគភ៌ ត្រូវពឹងផ្អែកទៅលើ៖
- ចំណុះ
- ចំនួន
- ចលនា
- រូបរាង

ប្រសិនបើប៉ារ៉ាម៉ែត្រណាមួយខូចទ្រង់ទ្រាយ វាអាចប៉ះពាល់ដល់ការមានផ្ទៃពោះ។ ដូច្នេះហើយ ក្នុងករណីនេះ យើងត្រូវពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញ ដើម្បីស្វែងរកមូលហេតុ និងវិធីដោះស្រាយ។
តើមេជីវិតអាចរស់នៅក្នុង និងក្រៅទ្វារមាសរយៈពេលយូរប៉ុណ្ណា?
ជាក់ស្ដែង ក្នុងចំណោមមេជីវិតរាប់លាននេះ មានតែ១០ទៅ២០ប៉ុណ្ណោះ ដែលអាចទៅដល់ស៊ុតញី ហើយមេជីវិតឈ្មោលអាចរស់នៅខាងក្រៅរាងកាយប្រហែលជា២០ទៅ៣០នាទី។ នៅក្នុងបរិយាកាសក្ដៅ វាអាចរស់នៅបានត្រឹមតែពីរបីវិនាទីដល់ពីរបីនាទី។
ក្រោយបញ្ចេញទឹកកាមរួច មេជីវិតឈ្មោលអាចរស់នៅប្រហែល៣ទៅ៥ថ្ងៃនៅក្នុងផ្លូវបន្តពូជស្ត្រី ។ ទឹករំអិលបញ្ចេញពីប្រដាប់បន្តពូជស្ត្រី ផ្ដល់ជីវជាតិដល់មេជីវិតឈ្មោល។ ចាប់ពីការបញ្ចេញមេជីវិតឈ្មោលនៅក្នុងទ្វារមាស មេជីវិតឈ្មោលធ្វើចលនាឆ្លងកាត់សារធាតុរាវនៅមាត់ស្បូន ហើយបន្ទាប់មកទៅកាន់បំពង់ដៃស្បូន ដើម្បីជួបជាមួយនឹងស៊ុតញី។ ដូច្នេះហើយ ភាគរយនៃការធ្វើចលនាបានលឿន មានសារសំខាន់ណាស់ក្នុងការបង្កកំណើត។
ដើម្បីអាចមានផ្ទៃពោះ មេជីវិតឈ្មោលត្រូវមានវត្តមាននៅក្នុងផ្លូវបន្តពូជស្រ្តី នៅពេលដែលបញ្ចេញមេជីវិតញីពីព្រោះអាយុកាលនៃស៊ុតញីគឺខ្លីណាស់ (ចន្លោះពី១២ទៅ២៤ម៉ោង) បើប្រៀបធៀបទៅនឹងមេជីវិតឈ្មោល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ រលូតកូនមិនមែនសុទ្ធតែមកពីបញ្ហាសុខភាពស្រ្តីទេ តែអាចមកពីបញ្ហាមេជីវិតឈ្មោលដែរ
ចុចអាន៖ អ្នកជំនាញថាការបង្កកំណើតក្នុងមន្ទីរពិសោធន៍មានអត្រាជោគជ័យទាប

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ