សុខភាព
បើកូនស្គមកំព្រឹង មិនឡើងគីឡូ សាកវិធីទាំងនេះ
បើកូនអត់ឡើងគីឡូកុំបារម្ភទៀត! ឡើងគីឡូបាន មិនមែនចេះតែញ៉ាំទេត្រូវមានរបៀប និងកម្រិតញុំាត្រឹមត្រូវ។ តោះ ស្វែងយល់ដំណោះស្រាយធ្វើម៉េចឲ្យកូនតូចៗឡើងគីឡូ។
១- កាឡូរីដែលត្រូវការតាមអាយុ

ក្មេងអាយុ ២-៣ ឆ្នាំ ត្រូវការប្រហែល ១០០០ កាឡូរី ហើយអាយុចាប់ពី ៤-៨ ឆ្នាំ ត្រូវការ ១២០០-១៤០០ កាឡូរី/ថ្ងៃ។ សម្រាប់ក្មេងដែលគីឡូតិច ត្រូវញុំាជាប្រចាំថ្ងៃ គួរបន្ថែម ៥០០ កាឡូរីលើចំនួនកាឡូរីធម្មតាដែលត្រូវការរាល់ថ្ងៃ។
២- បង្កើនខ្លាញ់ក្នុងរបបអាហារ

គួរបន្ថែមសារធាតុខ្លាញ់ក្នុងរបបអាហារ ព្រោះវាមានចំនួនកាឡូរីច្រើនជាងអាហារផ្សេងទៀត។ ប្រេងអូលីវ ប្រេងកាណូឡា (Canola) ប៊័រម៉ាការីន (no tran fate Margarine) និង ម៉ាយ៉ូណេស (Mayonnaise) អាចបន្ថែមក្នុងអាហារ ដូចជា ទឹកជ្រលក់ មានជាតិក្រែម ឬ ហ្រ្វូម៉ា លើបាយប៉ាស្តា។
៣- បង្កើនជាតិកាបូអ៊ីដ្រាត

កាបូអ៊ីដ្រាត មាន ៤ កាឡូរី/ក្រាម។ ឲ្យកូនព្យាយាមញ៉ាំចំណីដែលមានជាតិកាបូអ៊ីដ្រាត និងកាឡូរី មានដូចជា ទំពាំងបាយ ជូរក្រៀម ផ្លែឈើក្រៀម ដំណាប់ ទឹកឃ្មុំ ផ្លែឈើកិន ផ្លែឈើស្រស់ ផ្លែប៉ោម ស្ងោរ កិនម៉ដ្ត ឬពពួកគ្រាប់ធញ្ញជាតិសម្រាប់ឆុងញ៉ាំ (ឧ. ស្រូវសាឡី ពោត)។
៤- បង្កើនកាឡូរីពីភេសជ្ជៈ
ផ្លែឈើជាមួយទឹកដោះគោជូរ និងទឹកដោះគោដែលមានគ្រប់សមាសធាតុ អាចជាជម្រើសដ៏ល្អ ដោយសារវាមានផ្ទុកវីតាមីន និងសារធាតុរ៉ែខនិជច្រើន។
៥- ញ៉ាំឲ្យទៀងទាត់

– បាយ ៣ ពេល គួរញ៉ាំឲ្យទៀង បូកបន្ថែមជាមួយភេសជ្ជៈ ឬចំណីមានប្រយោជន៍បន្ទាប់បន្សំ។
– កុំភ្លេចទឹកដោះគោ គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើ ប៊័រ ឬដំណាប់សណ្តែក ដី សាច់ ក្នុងគ្រាប់ រុក្ខជាតិ និងប្រេងអូលីវ ។ អាហារទាំងនេះអាចទប់ទល់ការរលាក។
– ហាត់ប្រាណក៏ជាចំណែកសំខាន់ដែរ ដោយជួយភ្ញោច ការលូតលាស់សាច់ដុំ។ យើងអាចឡើង សាច់ដុំ ជំនួសឲ្យការទទួលជាតិខ្លាញ់។ ហាត់ប្រាណ ហើយញ៉ាំបានច្រើន ហើយស្រេកទឹក អ៊ីចឹងគួរញ៉ាំទឹកផ្លែឈើ និងសារធាតុរាវដែលមានកាឡូរីបន្ថែម ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ហេតុផលឪពុកម្ដាយ មិនគួរឲ្យកូនតូចៗញ៉ាំនំកញ្ចប់
ចុចអាន៖ ក្មេងៗគួរផឹកភេសជ្ជៈទៅតាមវ័យ ទើបជួយឲ្យសុខភាពល្អ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា