សុខភាព
ដុះសាច់ក្នុងខួរក្បាល គ្រោះថ្នាក់ដល់ជីវិតអត់?
ដូចដឹងស្រាប់ ខួរក្បាលជាផ្នែកមួយសំខាន់បំផុត ជាកន្លែងប្រមូលផ្តុំប្រព័ន្ធប្រសាទ បញ្ជាគ្រប់សរីរាង្គក្នុងរាងកាយ បើខួរក្បាលមានបញ្ហាអ្វីមួយ ភាពប្រក្រតីនឹងកើតឡើងចំពោះយើងដូចគ្នា។ ធ្លាប់ឮដុះសាច់ក្នុងខួរក្បាលអត់? គ្នាយើងច្បាស់ជាធ្លាប់ហើយ គ្រាន់តែមិនដឹងថា វាគ្រោះថ្នាក់ប៉ុនណា អាចស្លាប់ដែរអត់? ម្យ៉ាងជំងឺនេះកើតមិនរើសវ័យ រើសភេទទេ អាចកើតមានគ្រប់ពេល។ អ៊ីចឹង គួរស្វែងយល់ទាំងអស់គ្នា។

១- ប្រភេទដុំសាច់ដុះក្នុងខួរក្បាល
ដុះសាច់ក្នុងខួរក្បាល មិនមែនសុទ្ធតែបណ្ដាលឲ្យស្លាប់ទាំងអស់នោះទេ ដោយសាច់ដុះក្នុងខួរក្បាលត្រូវចែកជា ៤កម្រិត ហើយដុំសាច់កម្រិតទី ១ និងទី ២ មានភាគរយតិចតួចវិវត្តទៅជាមហារីក។ ប៉ុន្តែដុំសាច់ខួរក្បាលមានគ្រោះថ្នាក់បំផុត (សាច់កាច) គឺស្ថិតក្នុងកម្រិតទី ៣ ឬទី ៤ អាចវិវត្តជាមហារីក។ ដុំសាច់កាចភាគច្រើន គឺរាលដាលមកពីតំបន់ផ្សេងក្នុងរាងកាយ និងបន្តទៅដល់ខួរក្បាល។
២- ធ្វើម៉េចអាចដឹងថាមានដុំសាច់គ្រោះថ្នាក់ដល់ស្លាប់?
អាស្រ័យទៅលើទីតាំង និងទំហំរបស់ដុំសាច់ ខណៈរោគសញ្ញាផ្សេងៗពាក់ព័ន្ធករណីដុះសាច់ក្នុងខួរក្បាល រួមមាន ឧស្សាហ៍ឈឺក្បាលរ៉ាំរ៉ៃ ប្រកាច់ ក្អួតចង្អោររ៉ាំរ៉ៃ និងងងុយគេង។
គ្នាយើងដែលមានបញ្ហាដុំសាច់ ក្នុងកម្រិតអាចឈានដល់ស្លាប់ តែងរងផលប៉ះពាល់ខ្លាំងទៅលើផ្នែកចងចាំ ប្រែប្រួលបុគ្គលិកលក្ខណៈ កាយសម្បាទាទន់ខ្សោយ ឬពិការផ្នែកណាមួយនៃរាងកាយ ភ្នែកមើលមិនឃើញ និងនិយាយមិនចេញជាដើម។
បើសម្គាល់មានរោគសញ្ញាទាំងនេះ ប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ បើទោះមិនមែនជាដុំសាច់ក្នុងខួរក្បាលក៏ដោយ តែអាចមានបញ្ហាសុខភាពផ្សេងទៀត ទាមទារការព្យាបាលឲ្យបានទាន់ពេលវេលា។
៣- ប្រភេទដុំសាច់កាច
ករណីភាគច្រើន ដុំសាច់កាច តែងលូតលាស់ចេញពីជាលិកាប្រព័ន្ធប្រសាទ ដែលជាកោសិកាគាំទ្រកោសិកាសរសៃប្រសាទរបស់ខួរក្បាល ហើយត្រូវគេឲ្យឈ្មោះថា Gliomas ដោយសណ្ឋានជាកោសិកាតូចៗ អាស្រ័យតាមប្រភពរបស់វា ហើយកោសិកាទាំងនោះមានដូចជា៖
– Astrocytoma មានប្រភពចេញពីកោសិកាដែលជារចនាសម្ព័ន្ធនៃខួរក្បាល។
– Oligodendroglioma មានប្រភពចេញពីកោសិកាដែលផលិតខ្លាញ់គ្របដណ្ដប់សរសៃប្រសាទ។
– Ependymoma មានប្រភពចេញពីកោសិកាប្រហោង ដែលជាសរីរាង្គសម្រាប់ផ្ទុកខួរក្បាល។
យ៉ាងណា ដុំសាច់កាច អាចកើតចេញពីផ្នែកផ្សេងៗទៀតរបស់ខួរក្បាលដូចគ្នា។
៤- វិធីព្យាបាលដុំសាច់កាចក្នុងខួរក្បាល
ដុំសាច់កាចដុះក្នុងខួរក្បាល តម្រូវឲ្យមានការព្យាបាលទាន់ពេលវេលា បើយឺតយ៉ាវអាចធ្វើឲ្យដុំសាច់រីករាលដាលពេញខួរក្បាល និងធ្វើឲ្យប៉ះពាល់ដល់តំបន់ខួរឆ្អឹងខ្នងទៀតផង។
បើធ្វើរោគវិនិច្ឆ័យឃើញថា មានសាច់កាចដុះក្នុងខួរក្បាល ចាំបាច់ត្រូវវះកាត់យកដុំសាច់ចេញឲ្យបានឆាប់បំផុតតាមអាចធ្វើទៅបាន។ ក្នុងករណីវះកាត់មិនអាចយកកោសិកាមហារីកចេញបានទេ ការព្យាបាលដោយប្រើកាំរស្មី ឬគីមីនឹងត្រូវធ្វើឡើង ដើម្បីកាត់បន្ថយការកើតមានឡើងវិញនៃកោសិកាមហារីក។
ទោះជាយ៉ាងណា ដុំសាច់កាចនេះទំនងជានឹងត្រឡប់មកវិញ ហើយវិវត្តទៅជាដុំសាច់មហារីក និងរាលដាលទៅកន្លែងផ្សេង។ ក្នុងស្ថានភាពបែបនេះ យើងមិនអាចព្យាបាលឲ្យជាសះស្បើយបានទេ គឺគ្រាន់តែអាចព្យាបាលដើម្បីបន្ថយរោគសញ្ញា និងពន្យារអាយុជីវិតប៉ុណ្ណោះ។

៤- ទម្លាប់ខ្លួនជាមួយដុំសាច់ខួរក្បាល
ជាការពិតណាស់ ពេលដឹងថា ខ្លួនយើងមានសាច់ដុះក្នុងខួរក្បាល ច្បាស់ជាធ្វើឲ្យយើងពិបាកនឹងបន្តរស់នៅជាមួយវា ធ្វើឲ្យយើងមានការថប់បារម្ភ និងបាក់ទឹកចិត្តមិនខាន។ ប៉ុន្តែបើយើងដឹងថាមានវិធីព្យាបាល ក៏ដូចជាយល់ដឹងគ្រប់គ្រាន់ពីដុំសាច់ទាំងនោះ វាអាចជួយឲ្យជីវិតយើង សប្បាយរីករាយឡើងវិញបាន ហេតុនេះកុំស្ទាក់ស្ទើរសាកសួរព័ត៌មាន ពីក្រុមគ្រូពេទ្យ ដើម្បីជួយយើងធ្វើការសម្រេចចិត្តត្រឹមត្រូវពីវិធីថែទាំសុខភាព បើទោះជាត្រូវរស់នៅជាមួយដុំសាច់ក៏ដោយ៕
ចុចអាន៖ប្រយ័ត្ន បើធ្វើរឿងទាំងនេះ ធ្វើឲ្យខួរក្បាលស្ពឹក និងងាប់កោសិកា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ