សុខភាព
ទិញផ្អកប្រហុក ត្រីប្រឡាក់ លក់នៅផ្សារ ប្រឈមនឹងថ្នាំគីមី?
កាលពីមុនប្រជាជនខ្មែរយើងចូលចិត្តធ្វើផ្អក ប្រហុក ឬត្រីប្រឡាក់ទុកញ៉ាំដោយខ្លួនឯង តែសម្រាប់ឥឡូវវិញ ព្រោះតែគ្មានពេលវេលាគ្រប់គ្រាន់ទើបធ្វើឲ្យយើងច្រើនតែទិញគេជំនួសវិញ។

ចំណីដែលទិញគេស្រាប់ មិនសូវល្អដូចយើងធ្វើខ្លួនឯងឡើយ ទើបប្រជាជនខ្លាចប៉ះពាល់ដល់សុខភាព ព្រោះតែងឃើញមានព័ត៌មានចុះផ្សាយជាញឹកញាប់ថា ខាងកាំកុងត្រូលតែងរកឃើញអាហារផ្អាប់ទាំងនោះ មានផ្ទុកសារធាតុគីមីមួយចំនួន។
បើតាមការឲ្យដឹងពីលោក ចាន់ សេដ្ឋា អតីតនិស្សិតផ្នែកគីមីចំណីអាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានពន្យល់ថា ប៉ុន្មានឆ្នាំមុនពិនិត្យឃើញមានច្រើន តែសម្រាប់ឥឡូវវិញលែងសូវឃើញទេ។ សម្រាប់អាហារក្រៀមដែលពិនិត្យឃើញមានសារធាតុគីមី គឺពពួកត្រីបបែលងៀត ដែលភាគច្រើនមានផ្ទុកសារធាតុគីមីរក្សាទុកបានយូរមិនងាយខូច។

សម្រាប់ពពួកផ្អក ប្រហុក ត្រីហើម ដែលមានជាតិគីមី ភាគច្រើនជាផលិតផលនាំចូលមកពីប្រទេសជិតខាង ហើយការនាំចូល ទម្រាំអាចយកមកដាក់លក់លើទីផ្សារមានរយៈពេលយូរ ដូចនេះប្រសិនបើគ្មានការទុកដាក់ត្រឹមត្រូវ អាចនឹងឆាប់ខូច។ បែបនេះហើយទើបគេជ្រើសរើសការប្រើថ្នាំមួយចំនួនដូចជា ហ្វ័រម៉ាលីន ដែលអាចរក្សាទុកបានយូរ និងសូដ្យូមអ៊ីដ្រូស៊ុលហ្វីត ឬហៅថាម្សៅធ្វើឲ្យស។
ចំពោះរូបរាងចំណីផ្អាប់ទាំងនោះ បើសង្កេតឃើញថាមានសភាពសៗខ្លាំង គ្មានសត្វល្អិតមករោម ជាពិសេសរុយតែម្ដង។ តែប្រហុកខ្លះដែលមានជាតិគីមី ក៏មានរូបរាងធម្មតាដែរ ដូចនេះបើយើងសុវត្ថិភាព មានតែធ្វើញ៉ាំដោយខ្លួនឯង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំចេះតែពឺត ញ៉ាំគ្រឿងផ្អាប់ ពិសេសជ្រក់ អាចកើតមហារីកខ្ពស់បំផុត
ចុចអាន៖ ញ៉ាំអាហារកំប៉ុងកំប៉ឹតសម្បក អាចមានស្ថានភាពសុខភាពបែបនេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់