Connect with us

សុខភាព

ប្រយ័ត្ន! បើ​កូន​មាន​សញ្ញា​ទាំង​នេះ ឪពុកម្ដាយត្រូវ​ពិនិត្យ​អាហារ​ភ្លាម

បានផុស

នៅ

ពេល​ពេទ្យ​ប្រាប់​ថាអូនៗ​មាន​បញ្ហា​អាហារូបត្ថម្ភ​មិន​ល្អ ម៉ាក់ប៉ា​ច្បាស់​ណាស់ គិតថា​អូនៗ ខ្វះ​អាហារ​មាន​ជីវជាតិត្រឹមត្រូវ ប៉ុន្តែ​មិន​ទាំងអស់​ទេ អាហារូបត្ថម្ភ​មិនល្អ​លើអូនៗ និង​មនុស្ស​ពេញវ័យ សំដៅ​ទាំង​កង្វះ និង​លើស​កាឡូរី​ចាំបាច់។ ពេល​អូនៗ​​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ អាច​មាន​សញ្ញា​មួយ​ចំនួន​កើត​ឡើង។ បើម៉ាក់ប៉ា​មិនដឹង​ត្រូវ​ធ្វើម៉េច​ទេ អានអត្ថបទ “Hello គ្រូពេទ្យ” នេះ​ នឹង​ដឹង​ហើយ។

១ – ម៉េចបានមានបញ្ហាអាហារូបត្ថម្ភមិនល្អ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើអូនៗ​មិនមាន​អាហារ​គ្រប់គ្រាន់ ឬ​អាហារអូនៗ​ញ៉ាំ​មិន​អាច​ផ្តល់​ជីវជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ អូនៗ​នឹង​ក្លាយ​ជា​ជន​រងគ្រោះ។ មាន​កត្តា​មួយ​ចំនួនទៀត ដូចជា ជំងឺខ្លះ ធ្វើ​ឲ្យ​ពិបាក​លេប​ចំណី នាំឲ្យ​សារជាតិ​ចិញ្ចឹម​ផ្គត់ផ្គង់​រាងកាយ​មិន​គ្រប់គ្រាន់ ឬ​បញ្ហា​សុខភាព​ផ្លូវចិត្ត។ អូនៗ​មាន​ជំងឺ​បាក់ទឹក​ចិត្ត តែង​វិវត្ត​ទៅ​រក​ទម្លាប់​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ នាំឲ្យ​មាន​បញ្ហា​អាហាររូបត្ថម្ភ​មិន​ល្អ។ ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ស្រុកខ្មែរ​ជាដើម អាហារូបត្ថម្ភ​មិនល្អ​កើត​ឡើង​ដោយសារ​កង្វះ​អាហារ ឬ​តម្លៃ​អាហារ​ថ្លៃ​ខ្ពស់​ពេក។

២ – សញ្ញាអូនៗមានបញ្ហាអាហារូបត្ថម្ភមិនល្អ

រោគសញ្ញា​ទូទៅ​ពាក់ព័ន្ធ​អាហាររូបត្ថម្ភ​មិនល្អ៖
– បាត់បង់សាច់ដុំ
– អស់កម្លាំង
– មួម៉ៅច្រើន
– បាក់ទឹកចិត្ត
– បាត់បង់ជាតិខ្លាញ់
– របួសមិនងាយសះស្បើយ
– ជំងឺ និងការបង្ករោគមិនងាយជា
– បញ្ហាផ្លូវដង្ហើម (ពិបាកដកដង្ហើម)
– មានអារម្មណ៍ត្រជាក់ខ្លួនម្តងហើយម្តងទៀត
– ប្រឈមគ្រោះថ្នាក់ ពេលកម្តៅក្នុងរាងកាយធ្លាក់ចុះ
– អាចប្រឈមគ្មានអូនៗពេលអនាគត (ជំងឺអារលើបុរស និងស្រ្តី)
– ប្រឈមគ្រោះថ្នាក់ ពេលវះកាត់
– ប្រព័ន្ធភាពស៊ាំចុះខ្សោយ ព្រោះបាត់បង់កោសិកាឈាមស។

រោគសញ្ញាអាហាររូបត្ថម្ភមិនល្អកម្រិតធ្ងន់ធ្ងរលើអូនៗ មាន៖

Asian child cute or kid girl enjoy eating and looking or stare grilled  chicken with papaya salad for Thai food and appetizing with healthy to 5  groups on breakfast or lunch in

– សក់ស្ងួត និងជ្រុះសក់
– ថ្ពាល់ខូង និងភ្នែកស្រុតរូង
– ស្បែកស្តើង ស្ងួត មិនយឺតរលាស់
– ខ្សោយបេះដូង ថ្លើម និងផ្លូវដង្ហើម។

ក្មេង​អត់​ឃ្លាន​ញ៉ាំអី​សោះ អាច​ស្លាប់​នៅច​ន្លោះពី ៨-១២ សប្តាហ៍។ អាហាររូបត្ថម្ភ​មិនល្អ​លើអូនៗ អាច​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ផ្នែក​អាកប្បកិរិយា និង​សតិបញ្ញា​អូនៗ​យឺតយ៉ាវ​ជាង​ធម្មតា ហើយ​បើទោះ​ជា​អាច​ព្យាបាល​បាន ប៉ុន្តែ​បញ្ហា​នៅ​តែ​បន្សល់​ទុក​ឥទ្ធិពល​យូរ​អង្វែង​លើអូនៗ ជាពិសេស​បញ្ហា​ផ្លូវចិត្ត និង​ខូច​ប្រព័ន្ធ​រំលាយអាហារ ហើយ​ករណី​ខ្លះ អាច​នឹង​បន្ត​រហូត​ពេញ​មួយ​ជីវិត។

៣ – វិធីព្យាបាលបញ្ហាអាហារូបត្ថម្ភមិនល្អ

ព្យាបាល​អាហារូបត្ថម្ភ​មិនល្អ​អាស្រ័យ​លើ​ស្ថានភាព។ បើ​ស្ថានភាព​អូនៗធ្ងន់ធ្ងរ ការ​ព្យាបាល​កាន់តែ​ប្រើ​ពេល​យូរ។ ករណីអូនៗ​មាន​កើត​ជំងឺ​ផ្សេង​ទៀត ត្រូវ​ព្យាបាល​ជាមួយ​គ្នា​តែ​ម្តង។

ការថែទាំ និង​ព្យាបាល សំខាន់​បំផុត​យកចិត្ត​ទុកដាក់​លើ​តម្រូវការ និង​ចំណង់​ចំណូល​ចិត្ត​អូនៗ។ ផែនការ​ព្យាបាល​ជា​ទូទៅ​រួមមាន រៀបចំ​របប​អាហារ​ពិសេស ប្រើថ្នាំ​បំប៉ន​ជីវជាតិ​មួយ​ចំនួន។ ត្រូវ​ធានាថា​អូនៗ​មាន​សុខភាព​ល្អ និង​ទទួល​បាន​អាហារ​សម្បូរ​ជីវជាតិ។ ប៉ុន្តែ​ដើម្បី​បញ្ចៀស​បញ្ហា​កើត​ឡើង ប៉ាម៉ាក់​ត្រូវ​ត្រៀម​បង្ការ​ជាមុន ផ្តល់​អាហារ​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​អូនៗ​ចាប់​ពី​ដំបូង ប្រសើរ​ជាង​ព្យាបាល​ក្រោយ​មាន​បញ្ហា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ជំងឺរលាកទងសួត អាចច្រឡំនឹងជំងឺផ្ដាសាយ នៅដំណាក់កាលដំបូងៗ

ចុចអាន៖ បើកូនស្គមកំព្រឹង មិនឡើងគីឡូ សាកវិធីទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម