សុខភាព
ឆ្លុះអេកូវាសំខាន់សម្រាប់កូន និងម្ដាយ តែមានដឹងទេថា ឆ្លុះអេកូហើយត្រូវធ្វើអ្វីខ្លះ?
ការពិនិត្យអេកូទារកក្នុងផ្ទៃមានសារៈសំខាន់ណាស់ មិនអាចខ្វះបាន សម្រាប់ការអនុវត្តជាក់ស្តែងនៅផ្នែកសម្ភព។ គឺជាការផ្តល់ភាពសុក្រឹត និងអត្ថប្រយោជន៍ជាច្រើន ក្នុងករណីមានការចូលរួមពីលោក-លោកស្រីជាមាតា បិតា។ ខាងក្រោមនេះជាការណែនាំនូវចំណុចទាំងឡាយដែលលោក-លោកស្រីគួរចងចាំ នៅពេលពិនិត្យអេកូ៖

១) ការពិនិត្យដើម្បីរកអាយុគភ៌ និងកាលបរិច្ឆេទគ្រប់ខែ៖
ស្ត្រីដែលមានផ្ទៃពោះទាំងអស់ ចាំបាច់គួរពិនិត្យនៅពេលគភ៌មានអាយុពី ១១ ទៅ១៤សប្ដាហ៍ គឺជាការពិនិត្យដែលផ្តល់ភាពសុក្រិតជាងគេ ហើយស្ត្រីត្រូវចងចាំនូវកាលបរិច្ឆេទគ្រប់ខែនោះរហូតដល់ពេលសម្រាលកូន។
២) ការពិនិត្យកាយសម្បទារបស់ទារកក្នុងផ្ទៃ៖
ស្ត្រីដែលមានផ្ទៃពោះគួរធ្វើការពិនិត្យនៅសប្តាហ៍ទី២២ ដល់ ២៤ គឺជាពេលវេលាសមស្របដែលអាចឲ្យយើងពិនិត្យ បានងាយស្រួល ព្រោះសរីរាង្គទារកធំល្មម និងបរិដ្ឋានជុំវិញទារកមានសភាពស្រឡះល្អ។ ការពិនិត្យមុន ឬក្រោយ ពេលនេះមានលក្ខណៈពិបាក និងមិនសព្វជ្រុងជ្រោយ។ ៨០%នៃជំងឺរបស់ទារកក្នុងផ្ទៃ ត្រូវបានពិនិត្យឃើញ ដោយសារការធ្វើអេកូសាស្ត្រ។

៣) ការពិនិត្យសម្រាប់វាយតម្លៃការសម្រាល៖
ការពិនិត្យអេកូត្រូវធ្វើឡើងនៅចន្លោះពី ៣២ ទៅ ៣៤ សប្តាហ៍ ព្រោះអាចឲ្យយើងដឹងអំពីទម្រង់ទំហំ ទម្ងន់របស់ទារក ទីតាំងសុក និងបរិមាណទឹកភ្លោះ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងលទ្ធភាពនៃការសម្រាលកូន។
៤) ការណែនាំផ្សេងៗទៀត៖
– ការពិនិត្យអេកូផ្ទៃពោះមិនមានផលប៉ះពាល់ដល់សុខភាពរបស់ម្តាយ និងទារកឡើយ។
– ការពិនិត្យអេកូត្រូវធ្វើឡើងយ៉ាងតិច៣ដង ក្នុងអំឡុងពេលពីមានផ្ទៃពោះរហូតដល់គ្រប់ខែក្នុងករណីការវិវត្តន៍របស់ ផ្ទៃពោះធម្មតា។ គ្រប់ការពិនិត្យអេកូត្រូវមានការណែនាំជាមុនពីគ្រូពេទ្យជំនាញ ដើម្បីជៀសវាងការពិនិត្យច្រើនដង ឥតប្រយោជន៍ខាតពេលវេលានិងថវិកា។ ករណីផ្ទុយពីនេះ ការពិនិត្យអេកូត្រូវធ្វើឡើងបន្ថែមទៀត តាមការតាមដានរបស់គ្រូពេទ្យជំនាញទៅតាមករណីដែលបានជួបប្រទះ។

– គ្រប់ការពិនិត្យអេកូផ្ទៃពោះមិនចាំបាច់ពិសាទឹកជាមុន ដើម្បីឲ្យមានទឹកនោមក្នុងប្លោកនោមទេ។ លើកលែងតែក្នុងករណីការពិនិត្យអេកូផ្ទៃពោះក្នុងខែដំបូង ការពិនិត្យទីតាំងសុក និងវាស់ប្រវែងរបស់មាត់ស្បូន។
រាល់ពេលមកពិគ្រោះជាមួយអ្នកជំនាញរោគស្ត្រី និងសម្ភព និងមកទទួលពិនិត្យអេកូសាស្ត្រទារកនៅមន្ទីរពេទ្យកាល់ម៉ែត សូមលោក-លោកស្រី ជម្រាបគ្រប់ព័ត៌មានអំពីស្ថានភាពសុខភាពនៃមាតា និងបម្រែបម្រួលនៃទារក៕
អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត