Connect with us

សុខភាព

តិចនិក​ងាយៗ​ជួយ​បន្លប់​កូន​តូច​ពេល​ចាក់​វ៉ាក់សាំង មិន​ឲ្យ​ឈឺចាប់​ស្រែក​យំ​ខ្លាំង

បានផុស

នៅ

ក្មេងៗ​ខ្លាច​ម្ជុល ត្រូវ​នឹង​ការ​ចាក់​វ៉ាក់សាំង​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​ជាង​ការ​ចាក់​ថ្នាំ​ធម្មតា​ទៀត​នោះ អូនតូចស្រែក​យំ​ ចាប់​មិន​ឈ្នះ​នោះទេ​ពេល​ចាក់​វ៉ាក់សាំង​ម្តងៗ។ មាន​វិធីសាស្ត្រ​មួយ​ចំនួន ​អាច​ជួយ​សម្រួល​ដល់​ដំណើការ​ចាក់​វ៉ាក់សាំង ថែម​ទាំង​អាច​បន្លប់ និង​បន្ថយ​ការ​ឈឺចាប់​បាន ដែល​វិធី​នេះ​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភព​​លោក។

១- បី ឬឱប​កូន​តូចដាក់​លើ​ភ្លៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បី ឬ​ឱប​​កូន​​តូច​ដាក់​លើ​ភ្លៅ ដោយ​យក​មុខ​មក​ផ្អិប​នៅ​លើដើម​ទ្រូង តិចនិក​​មួយ​នេះ​ផ្តល់​ភាព​កក់ក្តៅ​ដល់​​កូនតូច កូន​មិន​សូវ​រើ និង​ជួយ​ឲ្យ​ពេទ្យ​ចាក់​ថ្នាំ​បាន​ស្រួល​ជាង​ការ​ដាក់​ឲ្យ​កូន​គេង។

២-បំបៅ​ដោះ​កូន​ពេល​ចាក់​វ៉ាក់សាំង

បើ​កូន​តូច​នៅ​បៅ​ដោះ​នៅ​ឡើយ ម៉ាក់ៗ​អាច​បំបៅ​ដោះ​កូន​អំឡុង ឬ​មុន​ពេល​ចាក់​វ៉ាក់សាំង នោះ​អាច​បន្លប់​កូន​ពី​ការ​ឈឺចាប់​​បាន​មួយ​កម្រិត។

៣-ច្រៀង ឬ​ឲ្យ​កូន​តូច​កាន់​តុក្កតា​បន្លប់

ពេល​ទៅ​ចាក់​វ៉ាក់សាំង ម៉ាក់ៗ​មិន​ត្រូវ​ភ្លេច​យក​របស់​សំណព្វ​ចិត្ត​កូន ដូចជាតុក្កតា កន្សែង សៀវភៅ​រូបភាព​ទៅ​ជាមួយ​ដើម្បី​លួង​កូន​នោះ​ទេ ឬ​ក៏​ម៉ាក់ៗ​ច្រៀងបទ​ដែល​កូន​ចូលចិត្ត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ នេះ ផលរំខាននៃវ៉ាក់សាំង Sinovac ដូសទី ១ និង ២ លើក្មេងអាយុ ០៥ ឆ្នាំ

ចុចអាន៖ ចង់ឱ្យកូនមានអង់ទីគ័រខ្លាំង ដាច់ខាតកុំឱ្យញ៉ាំអាហារ ៣ប្រភេទនេះ ក្រោយចាក់វ៉ាក់សាំង Sinovac

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម