សុខភាព
គោលបំណងទាំង៥ ក្នុងការពិនិត្យក្រោយសម្រាលកូន
ស្ត្រីគ្រប់រូបក្រោយសម្រាលបុត្ររួចនៅមន្ទីរពេទ្យកាល់ម៉ែត តែងតែត្រូវបានណាត់ជួបក្រោយសម្រាល ដោយវេជ្ជបណ្ឌិតឯកទេស នៅរយៈពេល១ខែកន្លះ។ វេជ្ជបណ្ឌិតកំណត់យកពេលវេលានេះសម្រាប់ធ្វើការណាត់ជួប ដោយសារនេះគឺជារយៈពេលដែលរាងកាយ និងស្បូនស្ត្រីត្រលប់មកសភាពដើមវិញ (Involution utérine)។
គោលបំណងនៃការពិនិត្យក្រោយសម្រាល៖
១) ពិនិត្យមើលស្នាមរបួសដែលមានក្រោយពីសម្រាលថា តើវាបានជាសះស្បើយល្អហើយ ឬនៅ?
២) ពិនិត្យមើលសុដន់របស់ស្ត្រីថា តើមានបញ្ហាអ្វី ឬអត់ នៅពេលដែលគាត់បំបៅដោះកូន (ឧទាហរណ៍៖ មានដុំទឹកដោះ ស្ទះរន្ធទឹកដោះ មានខ្ទុះដោះ)។
៣) ពិនិត្យមើលមាត់ស្បូន និងស្បូនថា តើវាត្រលប់មកសភាពល្អដូចដើមវិញ ឬនៅ?
៤) ហើយជាពិសេសនោះ ក៏ជាពេលវេលាមួយសម្រាប់ពិភាក្សាអំពីការពន្យារកំណើតផងដែរ ព្រោះនេះជារយៈពេលដែលប្តីប្រពន្ធអាចរស់នៅជាមួយគ្នាវិញ ហើយតែងយល់ច្រលំថា នេះជារយៈពេលដែលគ្មានការបង្កកំណើតថ្មី ដែលតែងតែធ្វើឲ្យគាត់មានផ្ទៃពោះជាថ្មី ដោយគ្មានការគ្រោងទុកជាមុន។
៥) ពិនិត្យមើលអំពីសុខភាពរបស់ស្ត្រីផ្ទាល់ ថាតើគាត់បានសម្រាកគ្រប់គ្រាន់ ឬទេ និងបានញ៉ាំចំណីអាហារ ដែលល្អគ្រប់គ្រាន់សម្រាប់ខ្លួនគាត់ និងកូនគាត់ហើយ ឬនៅ (ដោយបំបៅដោះ)។
ដូច្នេះហើយស្ត្រីគ្រប់រូបក្រោយពីសម្រាលរយៈពេល៦សប្តាហ៍ គួរតែមកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិតជំនាញមន្ទីរពេទ្យកាល់ម៉ែតឲ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវសុខុមាលភាពមាតាក្រោយសម្រាល។ “មាតានិងបុត្រសុខភាពល្អ នាំឲ្យគ្រួសារមានសុភមង្គល”៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ