Connect with us

សុខភាព

ថ្នាំព្យាបាលកូវីដ Molnupiravir នឹងមានប្រសិទ្ធភាពខ្ពស់បំផុត បើប្រើតាមរបៀបនេះ

បានផុស

នៅ

មុននេះបន្តិច ក្រសួងសុខាភិបាលនៃប្រទេស កម្ពុជា​ បានចេញសេចក្តីប្រកាស អនុញ្ញាតឲ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង  អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សាអំពីការងារឆ្លើយតប  ការរាតត្បាតនៃវីរុសកូរ៉ូណា ប្រភេទថ្មី (COVID-19 ...
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាំរបស់ក្រុមហ៊ុន Merck អាមេរិកមួយនេះ កំពុងបង្កភាពល្បីល្បាញទូទាំងពិភពលោក ចំពោះប្រសិទ្ធភាពរបស់វា ក្នុងការកាត់បន្ថយហានិភ័យនៃការចូលព្យាបាលក្នុងមន្ទីរពេទ្យ និងស្លាប់បាន៥០% ចំពោះអ្នកជំងឺកូវីដកម្រិតស្រាលទៅមធ្យម។

ដូចនេះ តើគួរប្រើថ្នាំនេះបែបណា ដើម្បីឲ្យត្រូវតាមណែនាំនិង ឲ្យមានប្រសិទ្ធភាពខ្ពស់?

EU starts review of Merck's oral COVID drug molnupiravir -
ថ្នាំ Molnupiravir

អ្នកជំនាញថៃ លោក Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគសាស្ត្រ នៅសាកលវិទ្យាល័យជូឡាឡុងកន បានលើកឡើងថា ដើម្បីឲ្យថ្នាំនេះមានប្រសិទ្ធភាពខ្ពស់បំផុត អ្នកជំងឺត្រូវលេប ក្នុងរយៈពេលប្រាំថ្ងៃ បន្ទាប់ពីចេញរោគសញ្ញាដំបូង។

វេជ្ជបណ្ឌិតរូបនេះបានលើកឡើងពីលទ្ធផលនៃការស្រាវជ្រាវ ដែលត្រូវបានបោះពុម្ពផ្សាយតាមរយៈគេហទំព័រ medRxiv ដែលបង្ហាញថា ថ្នាំនេះពិតជាមានប្រសិទ្ធភាពមែន។

លោក Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគសាស្ត្រ នៅសាកលវិទ្យាល័យជូឡាឡុងកន

ការស្រាវជ្រាវបាននិយាយថា “ថ្នាំ Molnupiravir គឺជាថ្នាំលេបប្រឆាំងវីរុសដំបូងគេ ដែលបង្ហាញថា មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយមេរោគ SARS-CoV-2 និងវីរុស RNA ហើយមានសុវត្ថិភាពនិងភាពធន់ល្អ”។

គួររម្លឹកឡើងវិញថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសទិញថ្នាំនេះពីសហរដ្ឋអាមេរិក​ សម្រាប់មនុស្ស ៥ម៉ឺននាក់៕

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេស កម្ពុជា

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ឥទ្ធិពលថ្នាំអាមេរិក ដែលកម្ពុជាប្រកាសទិញ នឹងធ្វើឲ្យកូវីដ ក្លាយជា ជំងឺផ្តាសាយធម្មតា

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម