Connect with us

សុខភាព

ក្រុមមនុស្សមួយប្រភេទ ហាមលេបថ្នាំ Molnupiravir ដាច់ខាត

បានផុស

នៅ

ក្នុងរយៈពេលត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ព្រះរាជាណាចក្រកកម្ពុជា បានរកឃើញប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ប្រភេទ អូមីក្រុង នៅក្នុងសហគមន៍ ជាង ៣ ៣២៧ ករណី។

បើបូកបញ្ចូលទាំងការនាំចូលចំនួន១០៩ករណីទៀតនោះ​ បានធ្វើឲ្យការឆ្លងសរុបទាំងក្នុងសហគមន៍ និងមកពីក្រៅប្រទេសមានចំនួន ៣ ៤៣៦ ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះដែរ គេសង្កេតឃើញថា អ្នកជំងឺដែលចង់ព្យាបាលនៅតាមផ្ទះក៏សម្រេចឲ្យក្រុមគ្រួសារទៅទិញថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺនៅផ្ទះ។

Molnupiravir គឺជាឱសថដែលត្រូវបានគេអះអាងថា មានប្រសិទ្ធភាពយកឈ្នះជំងឺកូវីដ-១៩ទម្រង់ដើម រួមទាំងវីរុសបំប្លែងខ្លួន អូមីក្រុង ផងដែរ។

ថ្នាំនេះអាច កាត់បន្ថយហានិភ័យនៃការចូលព្យាបាលក្នុងមន្ទីរពេទ្យ និងស្លាប់បាន៥០ភាគរយចំពោះអ្នកជំងឺកូវីដកម្រិតស្រាលទៅមធ្យម។

ទោះបីជាយ៉ាងណាក៏ដោយ ថ្នាំនេះមិនមែនសុទ្ធតែអាចប្រើប្រាស់សម្រាប់មនុស្សគ្រប់គ្នានោះទេ។

ក្រុមអ្នកវិទ្យាសាស្រ្តបានអះអាងថា ថ្នាំនេះមិនគួរលេបក្នុងរយៈពេល៥ថ្ងៃមុនចេញរោគសញ្ញាកូវីដនោះទេ ហើយក្រុមមនុស្សមួយប្រភេទដែលមិនត្រូវអនុញ្ញាតឲ្យប្រើថ្នាំនេះដាច់ខាតគឺ ស្រ្តីមានផ្ទៃពោះ។

ក្រុមអ្នកវិទ្យាសាស្រ្ត បានលើកឡើងថា ស្រ្តីមានផ្ទៃពោះមិនអាចលេបថ្នាំនេះបានឡើយ ដោយសារតែមិនទាន់មានការធ្វើតេស្តលើក្រុមមនុស្សប្រភេទនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Kapook

ចុចអាន៖ ថ្នាំព្យាបាលកូវីដ Molnupiravir នឹងមានប្រសិទ្ធភាពខ្ពស់បំផុត បើប្រើតាមរបៀបនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម