Connect with us

សុខភាព

៧ ចំណុច គ្រប់គ្នាចង់ដឹងបំផុតអំពីថ្នាំគ្រាប់ព្យាបាលកូវីដ-១៩

បានផុស

នៅ

កាលពីដើមខែតុលា កន្លងទៅ ក្រុមហ៊ុន Merck បានបញ្ចេញនិន្នន័យអំពីជោគជ័យលើការសាកល្បងថ្នាំគ្រាប់ថ្មីសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ដែលនេះជាដំណឹងល្អធ្វើឱ្យពិភពលោកសាទរ​យ៉ាងខ្លាំង។

បន្ទាប់ពីសាកល្បងដោយជោគជ័យ ក្រុមហ៊ុនឱសថនេះបានដាក់ពាក្យស្នើសុំទៅរដ្ឋបាលចំណីអាហារនិងឱសថ អាមេរិក (FDA) សម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់នូវថ្នាំដែលមានឈ្មោះថា Molnupiravir។

Merck seeks FDA emergency use authorization for antiviral Covid-19  treatment molnupiravir | Coronavirus News | WPSD Local 6
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន ប្រទេសមួយចំនួនលើពិភពលោក រួមទាំងកម្ពុជា បានបញ្ជារទិញថ្នាំ Molnupiravir ហើយក្រសួងសុខាភិបាលកម្ពុជាក៏បានចេញសេចក្តីប្រកាសអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដ-១៩ប្រភេទនេះ ក្នុងលក្ខខណ្ឌបន្ទាន់ផងដែរ។

ខាងក្រោមជាចំណុចសំខាន់ៗដែលគ្រប់គ្នាឆ្ងល់ និងគួរយល់ដឹងអំពីថ្នាំព្យាបាលកូវីដប្រភេទថ្មី៖

១. តើថ្នាំគ្រាប់ Molnupiravir ដំណើរការយ៉ាងដូចម្តេច?

ថ្នាំគ្រាប់នេះអនុញ្ញាតឱ្យប្រើប្រាស់ បន្ទាប់ពីចេញរោគសញ្ញានៃជំងឺកូវីដ-១៩។ នៅក្នុងការសាកល្បងព្យាបាល ថ្នាំ Molnupiravir ត្រូវបានផ្តល់ឱ្យអ្នកចូលរួមក្នុងការសិក្សាចំនួន៤គ្រាប់ និងលេបពីរដងក្នុងមួយថ្ងៃ ក្នុងរយៈពេលប្រាំថ្ងៃ រាប់ចាប់ពីថ្ងៃចេញរោគសញ្ញាដំបូងនៃកូវីដ-១៩។

វេជ្ជបណ្ឌិត Albert Shaw អ្នកឯកទេសជំងឺឆ្លងនៃគេហទំព័រ Yale Medicine ពន្យល់ថា នៅពេលអ្នកជំងឺលេបថ្នាំ វានឹងចូលទៅក្នុងចរន្តឈាម រួចរារាំងសមត្ថភាពរបស់មេរោគ SARS-CoV-2 ក្នុងការចម្លង។

២. តើថ្នាំគ្រាប់ Molnupiravir មានផលប៉ះពាល់ដែរឬទេ?

Thailand preparing to import Molnupiravir – “first anti-Covid drug”

ដោយផ្អែកលើទិន្នន័យនៅក្នុងការចេញផ្សាយរបស់ក្រុមហ៊ុន ថ្នាំនេះផ្ដល់សុវត្ថិភាព ដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះអ្នកស្ម័គ្រចិត្តសាកល្បងនោះទេ។

ដោយសារតែថ្នាំ Molnupiravir ដំណើរការដោយប្រើហ្សែន RNA ដើម្បីរំខានមេរោគឆ្លង ដូចនេះវាអាចមានឥទ្ធិពល ក៏ដូចជាផលរំខានខុសគ្នាតិចតួចរវាងអ្នកជំងឺម្នាក់ទៅអ្នកជំងឺ អាស្រ័យតាម DNA ឬ RNA របស់ពួកគេ។ ក្រុមហ៊ុន Merck រាយការណ៍ថា ទិន្នន័យពីការសិក្សានៅមន្ទីរពិសោធន៍ថ្នាំ Molnupiravir មិនបង្កឱ្យមានការផ្លាស់ប្តូរអាក្រក់ណាមួយក្នុងរាងកាយនោះទេ។

យ៉ាងណាមិញ អ្នកឯកទេស មិនអនុញ្ញាតឱ្យប្រើថ្នាំនេះព្យាបាលអ្នកជំងឺដែលជាស្ត្រីមានផ្ទៃពោះឡើយ ព្រោះក្នុងការសាកល្បង ក្រុមហ៊ុន Merck មិនបានធ្វើតេស្តថ្នាំលើស្ត្រីពពោះនោះទេ។

៣. តើថ្នាំគ្រាប់ Molnupiravir ស្រដៀងនឹងថ្នាំផ្ដាសាយ Tamiflu ដែរទេ?

អ្នកជំនាញបញ្ជាក់ថា ថ្នាំគ្រាប់ថ្មីនេះគឺស្រដៀងគ្នានឹងថ្នាំផ្ដាសាយដែរ ដោយមានមុខងារងាយស្រួលក្នុងការប្រើប្រាស់ ព្រមទាំងងាយរកទិញបាន។ អ្វីដែលគួរដឹងនោះគឺថ្នាំ Tamiflu ជាថ្នាំប្រឆាំងមេរោគ និងការពាររោគសញ្ញាធ្ងន់ធ្ងរនៃជំងឺផ្តាសាយ។ ដូចគ្នាដែរ ថ្នាំ Molnupiravir មិនមែនសម្លាប់វីរុសកូវីដ-១៩នោះទេ តែវាផ្ទុកមុខងារប្រឆាំង និងការពាររោគសញ្ញាធ្ងន់ធ្ងរ។  

៤. តើថ្នាំគ្រាប់ Molnupiravir ការពារការឆ្លងវីរុស ឬជំងឺធ្ងន់ធ្ងរ និងការស្លាប់ដែរឬទេ?

Is a COVID pill on the way? Here's what we know about approval status,  eligibility, cost, more - CNET

លោកវេជ្ជបណ្ឌិត Meyer ពន្យល់ថា គោលដៅនៃថ្នាំគ្រាប់ថ្មីរបស់ក្រុមហ៊ុន Merck គឺដើម្បីជួយអ្នកជំងឺកុំឱ្យចូលមន្ទីរពេទ្យ។ វាមានប្រសិទ្ធភាពការពារអាការធ្ងន់ធ្ងរ និងហានិភ័យស្លាប់ ក៏ដូចជាព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល និងមធ្យម។

៥. តើថ្នាំគ្រប់ Molnupiravir ប្រើបានចំពោះអ្នកណាខ្លះ?

ក្រុមហ៊ុន Merck បានឱ្យដឹងថា ថ្នាំគ្រាប់របស់ខ្លួនប្រើបានសម្រាប់មនុស្សពេញវ័យដែលមានហានិភ័យខ្ពស់។ នៅក្នុងការសាកល្បងព្យាបាល ថ្នាំ Molnupiravir ភាគច្រើនត្រូវបានផ្តល់ទៅឱ្យមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ ឬអ្នកដែលមានអាយុតិចជាងនេះ ប៉ុន្តែមានលក្ខខណ្ឌហានិភ័យខ្ពស់បណ្ដាលមកពីវីរុសកូវីដ-១៩ដូចជា ​អ្នកជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺធាត់ និងមានតែបុគ្គលដែលមិនទាន់ចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលបានដាក់បញ្ចូលនៅក្នុងការសាកល្បង។

៦. តើថ្នាំគ្រាប់ Molnupiravir មានប្រសិទ្ធភាពលើកូវីដបំប្លែងខ្លួនប្រភេទ Delta​ និងវីរុសបំប្លែងដទៃទៀតដែរទេ?

ជាការពិត ថ្នាំគ្រាប់ថ្មីនេះ អាចសង្គ្រោះមនុស្សជាច្រើន។ ក្នុងការស្រាវជ្រាវដែលធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀត បានបង្ហាញថា ថ្នាំ Molnupiravir មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនដូចជា Delta, Gamma, និង Mu។

Merck says experimental drug molnupiravir cuts worst effects of COVID-19 |  Radio-Canada.ca

. ប្រសិនមានថ្នាំ Molnupiravir ប្រើប្រាស់ហើយ តើយើងនៅតែត្រូវការវ៉ាក់សាំងដែរឬទេ?

ទោះបីជាថ្នាំ Molnupiravir ទទួលបានជោគជ័យ និងត្រូវបានអនុញ្ញាតក៏ដោយ ការចាក់វ៉ាក់សាំងនឹងនៅតែចាំបាច់សម្រាប់ការពារការចម្លងមេរោគ SARS-CoV-2 និងជាវិធានការបន្ថយការរីករាលដាលដ៏សំខាន់។ អ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញនឹងមានឱកាសតិចតួចក្នុងធ្លាក់ខ្លួនឈឺ និងត្រូវបានការពារមិនឱ្យចូលពេទ្យផងដែរ។

វ៉ាក់សាំងជាឧបករណ៍ទីមួយរបស់មនុស្ស សម្រាប់ការពារវីរុសកូវីដបានល្អបំផុត មិនថាយើងមានថ្នាំ Molnupiravir ចរាចរណ៍ច្រើនប៉ុនណាក្ដី៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រុមមនុស្សមួយប្រភេទ ហាមលេបថ្នាំ Molnupiravir ដាច់ខាត

ចុចអាន៖ ថ្នាំព្យាបាលកូវីដ Molnupiravir នឹងមានប្រសិទ្ធភាពខ្ពស់បំផុត បើប្រើតាមរបៀបនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៦ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១២ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម